ប្រទេសថៃ ៖ អ្នកជំនាញសេដ្ឋកិច្ចថៃជឿជាក់ថា ការបិទព្រំដែនកម្ពុជា-ថៃនឹងពុំអាចដាក់សម្ពាធលើកម្ពុជាទេ ប៉ុន្តែវាកាន់តែធ្វើឱ្យពលរដ្ឋថៃលំបាកខ្លាំងឡើង មិនថាការបាត់បង់ការងារ និងចំណូល រហូតធ្វើឱ្យពលរដ្ឋថៃគ្មានប្រាក់សងបំណុលធនាគារ ឬបង់រំលោះផ្ទះ រថយន្ត ។ ពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារការបិទព្រំដែន គឺពលរដ្ឋរស់នៅខេត្តជាប់កម្ពុជា ចំនួន៧ រួមមាន ៖ ខេត្តស្រះកែវ ចាន់បុរី ត្រាត សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី និងបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

នាពេលថ្មីៗនេះ មានសំណួរពាក់ព័ន្ធនឹងការបិទព្រំដែនកម្ពុជា-ថៃជាឯកតោគីពីសំណាក់កងទ័ពថៃថា តើវិធានការនេះអាចដាក់សម្ពាធលើកម្ពុជាដែរឬទេ? អ្នកជំនាញសេដ្ឋកិច្ចថៃនិយាយថា វិធានការរបស់ថៃពុំបានដាក់សម្ពាធកម្ពុជាឡើយ វាបែរជាធ្វើឱ្យពលរដ្ឋថៃរងផលប៉ះពាល់ និងជួបទុក្ខលំបាកទៅវិញ ពីព្រោះពលរដ្ឋថៃដែលគាំទ្រឱ្យកងទ័ពបិទព្រំដែន គឺពួកគេពុំរស់នៅព្រំដែនទេ ។ ហេតុនេះ ទើបពួកគេពុំដឹងថា អ្នករស់នៅព្រំដែនត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ប៉ុន្តែវាអាចជានយោបាយរបស់រដ្ឋាភិបាលថៃ ឬបុគ្គលណាម្នាក់ដែលពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការបិទព្រំដែន ។ អ្នកជំនាញសេដ្ឋកិច្ចថៃបន្តថា យើងគួរតែដឹងថា កម្ពុជាពុំបាននាំចូលទំនិញពីប្រទេសថៃតែមួយទេ ពីព្រោះដៃគូពាណិជ្ជកម្មនាំចូលទំនិញភាគច្រើនរបស់កម្ពុជា គឺប្រទេសចិន ដែលមានអត្រាពី៧០% ទៅ៨០% ។ ដូច្នេះ ថៃគួរចរចាជាមួយកម្ពុជាដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយ វាល្អជាងការបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

គួរឱ្យអាណិតពលរដ្ឋថៃដែលត្រូវមកលំបាកគ្មានការងារធ្វើ ដោយសារទង្វើរបស់កងទ័ពថៃ ។ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ពថៃធ្វើឱ្យពលរដ្ឋថៃបាត់បង់ចំណូល រហូតដល់ពលរដ្ឋថៃមួយក្រុមបង្ខំចិត្តឆ្លងដែនខុសច្បាប់មកប្រទេសកម្ពុជាដើម្បីស្វែងរកការងារធ្វើ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ប៉ុន្តែពលរដ្ឋថៃទាំងនេះត្រូវបានអាជ្ញាធរខ្មែរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបាន ខណៈកន្លងមក ក៏មានពលរដ្ឋថៃជាច្រើនក្រុមទៀតលួចឆ្លងដែនខុសច្បាប់មកកម្ពុជាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ពលរដ្ឋថៃនៅតាមព្រំដែន ជាពិសេស ក្រុមឈ្មួញ និងអាជីវករបានសំណូមពរម្តងហើយម្តងទៀតទៅកាន់រដ្ឋាភិបាល និងកងទ័ព ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញយ៉ាងឆាប់រហ័សដើម្បីឱ្យមានការលក់ដូរទំនិញ និងការឆ្លងដែនចេញ-ចូលទាំងពលរដ្ឋខ្មែរ-ថៃ និងភ្ញៀវទេសចរបរទេស ។ ពួកគេចង់ឃើញស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរត្រឡប់មករកភាពប្រក្រតី និងពុំគាំទ្រការបិទព្រំដែន ពីព្រោះអ្នកដែលគាំទ្រការបិទព្រំដែនភាគច្រើនរស់នៅទីក្រុងបាងកក និងបណ្តាខេត្តផ្សេងៗដែលពុំយល់ពីផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

ពលរដ្ឋខ្មែរ-ថៃរស់នៅតាមព្រំដែនស្រឡាញ់រាប់អានគ្នាដូចបងប្អូន ហើយពលរដ្ឋថៃក៏មានសាច់ញាតិនៅកម្ពុជាដែរ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យពួកគេផ្តាច់ទំនាក់ទំនងសាច់ញាតិទាំងស្រុង ។ រីឯនាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំធ្លាប់និយាយពីដំណោះស្រាយព្រំដែនជាមួយកម្ពុជាទេ លោកផ្តោតតែលើកិច្ចការនយោបាយផ្ទៃក្នុង ។ ដូច្នេះ ពលរដ្ឋសំណូមពរទៅរដ្ឋាភិបាល និងកងទ័ពឱ្យពិចារណាពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ ថៃពុំអាចដាក់គំនាបកម្ពុជាទេ បច្ចុប្បន្ន កម្ពុជារីកចម្រើនជាងមុនឆ្ងាយ ៕