ស្របពេលវិស័យសិល្បៈកំពុងមានរឿងក្តៅគគុកអំពីសិស្សប្អូនមិនគោរពរៀមច្បងតារាពហុជំនាញ ខាត់ សុឃីម បានចេញមកសំណូមឱ្យអ្នកសិល្បៈដែលពាក់ព័ន្ធនឹងជម្លោះដោះ ស្រាយគ្នានៅខាងក្រៅ។ ការចេញមកស្នើសុំបែបនេះដោយសារតែអ្នកនាង ខាត់ សុឃីម មើលឃើញថាកាន់តែក្តៅទប់លែងជាប់។
នៅរសៀលថ្ងៃទី១៦ កក្កដា នេះអ្នកនាង ខាត់ សុឃីម ដែលមានឈ្មោះបោះសំឡេងក្នុង អាជីពសិល្បៈបានចេញមកបង្ហោះយ៉ាងដូច្នេះថា «ក្នុងនាមអ្នកសិល្បៈ និង ពលរដ្ឋ មួយរូប សូមសំណូមពរប្អូនៗសិល្បៈក៏ដូចជាប្អូនៗដែលពាក់ព័ន្ធក្នុងជម្លោះទាំងអស់ណាត់គ្នា ជួបខាងក្រៅ រកខុសត្រូវ ដោះស្រាយទៅ ព្រោះ ខ្ញុំឃើញថា កាន់តែក្តៅ ទប់លែងជាប់រៀងខ្លួនហើយ»។.png)
តារាពហុជំនាញរូបនេះបានបន្តទៀតថា «អ្នកទាំងអស់គ្នាសុទ្ធតែមានឥទ្ធិពល ទេពកោសល្យ អាចធ្វើឱ្យ អ្នកគាំទ្រ សើច យំ សប្បាយ ខឹងតាមបាន។ ក្នុងអ្នកគាំទ្រនោះ ក៏មានបងម្នាក់ដែរ ដូច្នេះសូមប្អូនៗទាំងអស់បើអាចបញ្ចប់បានគួរតែបញ្ចប់ទៅ ។ ជាពិសេសកម្មពិធីសម្ភាសន៍អ្នកសិល្បៈទាំងអស់មេត្តាអធ្យាស្រ័យសម្រួលសំណួរ ឬ កាត់ចោល ខ្លះទៅនៅសំនួរណាដែលអាចបង្កអោយមានបញ្ហាដល់សង្គម និង អ្នកដទៃ»។

សំណេរចុងក្រោយរបស់អ្នកនាង ខាត់ សុឃីម បានបង្ហាញថាខ្លួនអ្នកនាងគឺគោរព ស្រលាញ់និងទទួលស្គាល់សមត្ថភាពជាធនធានល្អអាចជួយអោយសិល្បៈខ្មែរ បានរីកចម្រើនបន្ថែមទៀត។
គួរឱ្យដឹងថា វិស័យសិល្បៈក្នុងស្រុកមានការវែកញែកក្តៅគគុកគឺបន្ទាប់ពីតារាចម្រៀង យក់ ថិតរដ្ឋា ចេញមកលាតត្រដាងបន្ថែមទៀតអំពីអ្នកជំនាន់ក្រោយដែលមិនគោរពនាងនិងស្វាមីជារៀមច្បង៕










