អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពីមុខទំនិញដែលត្រូវបានហាមឃា.ត់មិនអនុញ្ញាតឲ្យនាំចូលពីប្រទេសថៃមកកម្ពុជាចំនួន ២មុខ ជាមួយនឹងការបញ្ជាក់ថាសម្រាប់មុខទំនិញផ្សេងទៀតក្រៅពីការរៀបរាប់នេះ នៅអាចនាំចូលធម្មតាតាមច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដោយមិនមានការហាមឃា.ត់នោះទេ។
.jpg)
មុខទំនិញមានប្រភពដើមពីប្រទេសថៃ និងជាប់បម្រាមនាំចូលមកកម្ពុជាដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់មានដូចជា៖
ក. បន្លែ និងផ្លែឈើ
ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជាប្រេងសាំង ប្រេងម៉ាស៊ូ ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1))។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
អគ្គនាយកដ្ឋានគយក៏បានបញ្ជាក់ោងដែរថា ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ / ពាណិជ្ជករ ធុរជន និងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ៕










