នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ និងជនជាតិខ្មែរសរុបចំនួន ៨៥នាក់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស។

ចំណែកជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ រួមទាំងសម្ភារៈពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។

ដោយឡែក នៅថ្ងៃទី១៥ ខែកក្កដា ក៏មានការចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ មួយកន្លែងទៀត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនចំនួន ៣នាក់៕