នៅឆ្នាំក្រោយ កម្ពុជា នឹងដាក់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់ឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចន្លោះពី១៨ ទៅ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។

នៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន៥ ដែលបានដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្នុងនោះរួមមាន៖
មីយ៉ាន់ម៉ា បានចេញច្បាប់នេះកាលពីឆ្នាំ២០២៤ ដោយតម្រូវឱ្យពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ត្រូវចូលជួរកងទ័ពរយៈពេល២ឆ្នាំ ទៅ៥ ឆ្នាំ។

ដោយឡែក ឡាវ តម្រូវឱ្យពលរដ្ឋរបស់ខ្លួនគ្រប់រូបជាប់កាតព្វកិច្ចយោធាជាមធ្យម១ឆ្នាំកន្លះ ដោយកំណត់យកពីអាយុ១៨ឆ្នាំដល់២៨ឆ្នាំ។

រីឯថៃវិញ ជនណាគ្មានសញ្ញាបត្រវិទ្យាល័យ នឹងត្រូវចូលជួរកងទ័ព២ឆ្នាំ ចំណែកអ្នកដែលមានសញ្ញាបត្រ ត្រូវហាត់តែ៦ខែប៉ុណ្ណោះ ។

ចំពោះ សិង្ហបុរី តម្រូវឱ្យពលរដ្ឋបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ដោយកំណត់យកពីអាយុ១៦ឆ្នាំ៦ខែឡើងទៅ។

វៀតណាមវិញក៏ដូចគ្នា ដោយតម្រូវឱ្យពលរដ្ឋប្រុសមានអាយុចន្លោះពី១៨ឆ្នាំទៅ២៥ឆ្នាំ ត្រូវចូលហាត់ជាកងទ័ព រយៈពេលចន្លោះពី១ឆ្នាំកន្លះទៅ២ឆ្នាំ៕