ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពថៃចង់ឃើញការប្រឈមមុខនៅព្រំដែនកម្ពុជា-ថៃកាត់បន្ថយ និងដកអាវុ.ធបា.ញ់ចម្ងាយឆ្ងាយចេញពីព្រំដែនទៅកាន់ទីតាំងដើមក្នុងកម្រិតឆ្នាំ២០២៤វិញ ដោយមេបញ្ជាការកងទ័ពថៃបញ្ជាក់ថា ថៃពុំធ្លាប់បិទព្រំដែនទេ គ្រាន់តែគ្រប់គ្រងពេលវេលាបើក-បិទប៉ុណ្ណោះ ។ ប្រទេសទាំងពីរគួរតែបើកព្រំដែនឡើងវិញស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ MGR Online កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCWfDiZmUJpyL26G8mAl4ShW2CeKvD0tC9WT06PGTrJZzHwjmQo9sQAZO0cMViOQGjEL9teltrOuwgyedW6g6yXl6htnaTt4bzKcLKWlYSIZrby2it2uPmi1jf64wbrihvYAQgSUVAAFaREKnBTDxF1MuQEFtIFiNxlD0a2udqAsRZEhFeMt8_mtaPv1hS/s1140/photo_2025-07-14_09-00-46%20(2).jpg

កាលពីថ្ងៃទី១២ ខែកក្កដា នៅទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងប្រធានមជ្ឈមណ្ឌលបង្ការ និងដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានផ្តល់បទសម្ភាសន៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី១១ ខែកក្កដា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ប្រាប់លោកថា បច្ចុប្បន្ន ខ្លួនកំពុងចរចាជាមួយកម្ពុជាច្រើនជាងមុនក្នុងកម្រិតកងទ័ពឱ្យមានការល្បាតរួមគ្នា ចំនួប៣ដងក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilXry-1n06LlsaBs93Nkxe0S7Sb911PeS08lr7cSXs9ubt9q4Fhnnp7iTW3S2Cku8Wm7iKVC_C-60bFT-FxamJ_LL3gZuUiJwWBrSuOXgtGX6tfXll5PaFFFTX929-YYJ-5iLKAi587mRQya-zAqmPCxJiIA7_bt8t4u1SLp58JCi-2aEfjmaKa39aEqnl/s1280/photo_2025-07-14_09-00-46.jpg

មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី យល់ស្របជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលបានចរចាជាមួយកម្ពុជា ហើយលោកបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរដដែល រួមមាន ៖

១-រក្សាអធិបតេយ្យភាពជាតិដែលមានជាយូរមកហើយតាមផែនការប្រតិបត្តិរបស់ថៃ
២-ចង់ឱ្យមានការចរចាទ្វេភាគីបន្តទៀតនាថ្ងៃអនាគត រួមមាន ៖ កិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ដែលមានមេបញ្ជាការយោធភូមិភាគ២ ធ្វើជាប្រធាន, កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលក្រសួងការបរទេសធ្វើជាប្រធាន និងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3nltQE4RFUFFSADLYD5tju3VQ2nwQg2unxN0wcGidBxrkxn5MfSUJjOvLbeV8IX1WfIsVtAjMm-6Xsh6wUgEfF_Uj0aFSkRD-I-WudhI6TAs8-7TGZIPOVLJy0ry8ib2xLPNl1uFt1I3UHTpD0ueH6QP8e4q_lWSOjiOVCZZ_gmcJmKe8AXVUKJPnuiD/s1280/image_2025-07-14_08-38-27.png

ការចរចាគ្នា គឺប្រទេសថៃចង់ឃើញការកាត់បន្ថយកងកម្លាំងដែលប្រឈមមុខនៅតំបន់ព្រំដែន ជាពិសេស កងកម្លាំងអាវុធចម្ងាយឆ្ងាយ ។ ថៃចង់ឱ្យប្រទេសទាំងពីរដកកម្លាំងទ័ពចេញពីព្រំដែនទៅកាន់ទីតាំងចាស់ក្នុងកម្រិតឆ្នាំ២០២៤វិញ គឺប្រទេសណាមានកម្លាំងទ័ពប៉ុន្មាន គឺត្រូវកាត់បន្ថយកម្លាំងទៅចំនួនដើមវិញដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMlVrRvNvQp4L_hMk2uExeRhvD3u9bkUs1Mwv0Q0hQGlvukkR91x82gud3Ab8e03lMJhY28wgdpbTuzsvR1NGte_5XlXgUvqxDDvzdnF-9HvHrpOA26PVibhGMPgyx-UHa16q54pvWYdkdlF4NEiATb_UGOqW3yLKOmmVczHcJcLGCppRfEnIjHPkE4xk/s1024/image_2025-07-15_08-47-22%20(3).png

លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី មេបញ្ជាការកងទ័ពថៃចង់ឃើញការបើកព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការឆ្លងដែនកាន់តែងាយស្រួល ។ កន្លងមក ប្រទេសថៃពុំធ្លាប់បិទព្រំដែន គឺថៃបានបើកព្រំដែនចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ប៉ុន្តែកម្ពុជាបិទព្រំដែនទាំងអស់ ។ ហេតុនេះ ប្រទេសទាំងពីរគួរចរចាបើកព្រំដែនស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOAbpFi35pgBTxSD1PXsZyouplz-emsw1E0k9dGaEaqQ1xZ1h7EPt00g5wzZS1W2qIgvor4zf9zF9jnaePVhwIBMwBP4CzR6uYp4U5Q0EAVbAZvjR3xFa6sUnNH1JpSoM9pp-GX7W7BxDmFFtBJWUv-hsn1fzyV44t7J-fdcO4wUX22SJDzBILFeygDM8/s1280/image_2025-07-15_08-47-22%20(2).png
ប្រទេសថៃបានអនុវត្តគោលការណ៍មនុស្សធម៌អនុញ្ញាតឱ្យអ្នកជំងឺឆ្លងដែនចូលថៃ និងអនុញ្ញាតឱ្យកូនសិស្សមករៀននៅថៃ យើងនៅតែអនុញ្ញាតឱ្យឆ្លងដែនដូចមុន ពីព្រោះជឿជាក់ថា ការសិក្សាជាផ្នែកមួយជួយឱ្យពលរដ្ឋប្រទេសទាំងពីរមានទំនាក់ទំនងគ្នា ។ យើងមានគោលបំណងក្លាយជាប្រទេសជិតខាងល្អជាមួយកម្ពុជា និងមានសន្តិសុខនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3R06Z0iTxCUypW6iyIH4aNrC3x-hroGIrSULeyT-3k-_du4FmIU2NRKe_Pe6YIw3fKfxHSrqnnrliIYxsGMPaber-9lCkZ3Cl86Q2ghX0snuFcVP3UDMZayGbJ_MWmdNia6C1KqO-p0y6ST4dcqDEsBkKMNhlT5VJGKCckJDa9isNqtjnutPnVtf3ky/s850/image_2025-07-14_08-38-28.png

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជាឡើយ គឺថៃជាអ្នកចាប់ផ្តើម ថៃជាអ្នកបិទដោយឯកតោគី ។ ដូច្នេះ ថៃបើកព្រំដែនដោយខ្លួនឯងទៅ បើថៃបើកវិញ កម្ពុជានឹងបើកវិញដែរក្នុងរយៈពេល៥ម៉ោងក្រោយ ៕