ពេលចាក់ផ្សាយ ខ្សែភាពយន្តរឿង «In the Name of Blossom» ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនចំពោះការរចនាតួអង្គដ៏ស្រស់ស្អាត និងពណ៌ភាពយន្តដ៏ល្អ។ ជាពិសេស ការសម្តែងដ៏ស៊ីចង្វាក់គ្នារវាង Yang Zi និង Li Xian ត្រូវបានគេសរសើរថាកាន់តែមានភាពរលូន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ខ្សែភាពយន្តភាគទូរទស្សន៍ «In the Name of Blossom» វគ្គទី២នៃរឿង «Flourished Peony» សម្តែងដោយ Yang Zi និង Li Xian និងតួសម្តែងជាច្រើននាក់ទៀតបន្តខ្លឹមសារនៃភាគមុន។ ខ្សែភាពយន្តបន្តបង្ហាញពីភាពស្រស់ស្អាតនៃរចនាបថ និងវប្បធម៌របស់រាជវង្សថាង រៀបរាប់ពីការធ្វើជំនួញនិ រួមគ្នាការពារមាតុភូមិ។ ខ្សែភាពយន្តនេះត្រូវបានវាយតម្លៃ ៨.៩ ពិន្ទុដោយទស្សនិកជននៅលើ Weibo ប៉ុន្តែចំណុចខាងលើនៅតែមិនអាចជួយឱ្យខ្សែ ភាពយន្តនេះល្អខ្លាំងនោះទេបើប្រៀបធៀបទៅនឹងវគ្គទី១ ។

គម្រោងរបស់ Yang Zi និង Li Xian ដើមឡើយជាភាពយន្ត S++ មានន័យថាជាភាពយន្តដែលមានថវិកាវិនិយោគច្រើន ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនអ្នកទស្សនាទើបតែឈានដល់កម្រិត S ដែលបង្កឱ្យមានការចម្រូងចម្រាស។
គម្រោងនេះគឺមានចំនួន ២០ លាន views បើធៀបនឹងវគ្គទី ១ ដែលមានការមើលជាមធ្យមជាង ៤០ លានដង ដែលធ្វើឱ្យវគ្គទី២គឺអន់ជាងវគ្គទី១។ នេះបង្ហាញថាគម្រោងបានបោះជំហានថយក្រោយបើប្រៀបធៀបទៅនឹងវគ្គទី ១ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញភាពយន្តជាច្រើនជឿថា ចំនួននៃការទស្សនាខ្សែភាពយន្តនេះសម្រេចបានគឺមិនទាបពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផ្នែកនៃខ្សែភាពយន្តនេះ បន្ថែមពីលើចំណុចបូក បញ្ចូលនៅតែមានកំហុសឆ្គង មួយចំនួន ដែលធ្វើឱ្យគម្រោងមិនសូវទាក់ទាញជាងវគ្គ ១។
សាច់រឿងលម្អិតជាច្រើនត្រូវបានរិះគន់ថា មានការខកចិត្ត ដូចជាតួស្រី ត្រូវបានគេបំពានម្តងហើយម្តងទៀតដែលធ្វើឱ្យទស្សនិកជនបានរិះគន់អ្នកនិពន្ធរឿងនេះ ៕










