រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់ថា ប្រទេសថៃគឺជាសំបុកនៃឧក្រិដ្ឋជនឆបោ.កតាមអនឡាញ បន្ទាប់ពីលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ដោយនិយាយចំៗថា មេឧក្រិដ្ឋជនធំៗឆបោ.កតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយមានសេរីភាព ចេញចូលប្រទេសក្បែរខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hmmLjSwaDv6-cNCJ2YOniWm1Jmw3StF1vq4y9PckYUihGYIj6IcYxjmPkqfA_rqrdrdRHm8CV3g0LBvuhljVoycpNOW5ra9tRULqL9COGb6YiX_DmKc4H5jJBd3VMcuqGHwdzNTHeFIFHr4rbm3UYfBPJyftGcxmS40xoMKCPDWl70d1wK0sXI0-VU54/s750/photo_2025-07-14_11-02-30.jpg

នាថ្ងៃអាទិត្យ ទី១៣ កក្កដា សម្ដេចតេជោ បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចា.ប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀ.ន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀ.ន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1DOwiiyN7b9QQqsPzWB2GRJpTgEvI1sROY4RYgyi_rRFccwjFAYAP1Q7cBiIjXvVmejZ3kA2Ns1sAsFdQ3yAsjXcc4vn7A7xte_QO99WOmMxd0w621QCCqlOlUu-Hee-gH59SSG41RyRYRQHoXpv-9OaktdVv7SvqdQ7TuOJcJqutM4mt5rvqQCjOnPg/s810/photo_2025-07-14_11-02-31%20(3).jpg

ជាងនេះទៅទៀត កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដែលដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ក្នុងនោះ ថាក់ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg84KJETTq_ZOfB8aTLokyxcInfKavpwByPMSh0Y69xflOOrdcDpppi9c4LHcqWoaxvtrYvq2nwcwJalzEqLPl8LZbZbXjVnR3mrV9ipy-13m9IbVPgUE-7QjmUoZBY8LWHZUUjAQMa8fKUa-WWhIbsaft63lHK2P359dqVHjpuwsCUwoi7SPyA7RxNyfjz/s1200/photo_2025-07-14_11-02-31.jpg

តាមន័យនេះ សម្ដេចយល់ថា លោក ថាក់ស៊ីន ចង់និយាយដល់ការបិទព្រំដែន តើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះអាចបញ្ជាក់បានថា មេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៊ីន នេះឯង។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NynKcor_-M8S9YZks-e5_Q8pjV2niaOx8fP-QZfVP9j26yukSGkcNm8HDm6iys-dE4vwufMPdaEU6DvKv1QIPPLzqCYRerc2BtLNrOGdMsfKbn1Tk1mRf4wX236vGCbNMPoWX5dBILfUKVTY6TVp2KtkOQh-ibB2WyuyWXX1EaWz-DCN-17VluXKArVe/s1280/photo_2025-07-14_11-02-31%20(2).jpg

ដូច្នេះហើយ ទើបសម្ដេចអំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ានទាំងអស់ ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយសម្ដេចក៏បានប្រាប់ទៅអ្នកនយោបាយថៃផងដែរថា កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់៕