កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជាថៃអាចដោះស្រាយបាន លុះត្រាតែមានច្បាប់អន្តរជាតិដើរតួជាភាគីទី៣ ព្រោះថៃប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី មិនទទួលស្គាល់ផែនទីណាផ្សេង និងថែមទាំងទៅឈ្លោះជាមួយកម្មវិធី Google Map ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxcpTmPN_pbLVuLuUxNHpt0PyQTBkATB3ZzJFGSuG-MInSpCBfS_5HJLARmYdcURVV8fYWmZ4WOIKSo3bxHFDclwoZ6UUXvinDFzrbNd1EMZjaElEs3wmm_nllMpeUmp1CXXDf50E4xiu7Lt_XMLywRuCF8WGwvUxvwA1FvK-XpO-xl8dmgC6NRPMNFrC/s1280/image_2025-07-14_13-15-11.png

យោងតាមការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីផែនទីដែលបង្ហាញក្នុង Google Map បញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងដែនដី សុវណ្ណភូមិខ្មែរ ភាគីថៃចាប់ផ្ដើមមិនសុខចិត្តចំពោះការបង្ហាញថា ប្រាសាទតាមាន់ជារបស់ខ្មែរនេះឡើយ ហើយថៃក៏បានទៅទាមទារឱ្យក្រុមហ៊ុន Google កែប្រែទិន្នន័យនោះមកជារបស់ខ្លួនវិញ ប៉ុន្តែត្រូវបានក្រុមហ៊ុន Google បដិសេធ ទើបធ្វើឱ្យថៃកើតមានកំហឹងជាខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_WUgacxycGeGsMVxT9lwfYjHPs5d8xg88QnzBU5xaIW0sZn4BHWV8YXYPi8fEZkKj0JcDRXHwxzmAgdXQA6pFkQFBlzGqIKAnuWniR9prfmoGPfnl17I-HhbTb_rarqIn6r8JiKvA1uP0FIsIAmASZThzTO_wcB9xxfVyQQgCO65oa8yLnzccxCxYE2R/s750/photo_2025-07-14_15-22-23.jpg

ថ្លែងក្នុងនាឱកាសដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជម្លោះនៅតំបន់មុំបី អាចដោះស្រាយទៅបានលុះត្រាតែមានតុលាការអន្តរជាតិ ICJ ធ្វើជាតួអង្គទី៣។ ជាងនេះទៅទៀត សម្ដេចបានលើកឡើងថា «ដៃម្ខាងយើងថា រឿង (តំបន់មុំបី) នៅជំពាក់គ្នាមិនទាន់ដោះស្រាយចាំប្រើទ្វេភាគី តែដៃម្ខាង (ភាគីថៃ) បានចេញមកប្រកាស ជាឯកតោភាគី ប្រើប្រាស់ផែនទីដែលគូសដោយឯកតោកភាគីជាផ្លូវការ ដោយថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ រួមជាមួយកងទ័ព រហូតទៅឈ្លោះជាមួយក្រុមហ៊ុន ហ្គូហ្គលមួយទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCo-pUfdjt1EtemM2dOD7jSP5QlYHTfLwfHgolixP9y5PNmwsXpgWwxuKlz9HYM0PFNU2Z7rmYjNA4UdFxjvZGJFWvAp8M-Pc7-Qd56x586iqf_xWq3jzmDuzfd1MG9fFFVOBo3rc74d8l8gJTENNTxvtW4uLvvU-_95wuhMUGAXa-xmA-XKIodXLaz-S/s1280/photo_2025-07-14_15-22-25.jpg

នេះអាចបញ្ជាក់ថា ដើម្បីដោះស្រាយ បញ្ហានេះបាន កម្ពុជាមានតែទៅពឹងពាក់ភាគីទី៣ នោះគឺតុលាការអន្ដរជាតិ ICJ ។ សម្ដេចធិបតីបន្តថា «ឈ្លោះគ្នាហើយ មានតែទៅរកតុលាការទេ ទើបដាច់ស្រេច និងសុក្រិត»។ ជាមួយគ្នានេះសម្ដេច សង្ឃឹមថានៅថ្ងៃណាមួយ កម្ពុជា-ថៃ នឹងមានការឯកភាគ្នា នៅបញ្ហាព្រំដែន ដើម្បីបញ្ចប់កុំឱ្យមានបញ្ហា ទៅដល់កូនចៅ ជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsfCmVCewyBANXgBS7LLHRb6Mzw9t22-jvCeOBcVZq8Hue0O7fqZ7IPLn5u0Iuwrwm0rWbnqBcabbsCNimzlrFKlfatio0qy6dAAoUjmfkI3KNFBGYT69ctladLl1qMdWSH12O7YpvOMSj4eLuzWgAETtgSJzIGz-Ms4ZCIlKGR_p9gSuUkkTcjXW7veIK/s790/photo_2025-07-14_15-22-24.jpg

គួររំម្លឹកថា ការដាក់ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ បានប្រគល់លិខិត ផ្លូវការ របស់កម្ពុជា ទៅលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពិភាក្សាលើដំណើរការរឿងក្ដីនេះជាមួយនឹងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ក៏ដូចជារង់ចាំការប្រគល់មកវិញនូវឯកសារ និងផែនទីប្រវត្តិសាស្រ្តមួយចំនួនពីសំណាក់ប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមផងដែរ៕