ប្រទេសថៃ ៖ ក្រុមអាជីវករថៃនៅតាមព្រំដែនជាប់ប្រទេសកម្ពុជា យល់ឃើញថា ការសម្រេចចិត្តបិទព្រំដែនរបស់រដ្ឋាភិបាល និងកងទ័ពថៃ គឺជាទង្វើដ៏ល្ង.ង់ខ្លៅ ខ្វះការពិចារណា ដែលកាន់តែធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរតានតឹងខ្លាំងឡើង ។ រដ្ឋាភិបាលពុំបានជួយរកវិធីដោះស្រាយបញ្ហាឡើយ ហើយធ្វើឱ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ។
កាលពីពេលប្រមូលផ្តុំតវ៉ានាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃនៅព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) និយាយថា ពួកគេរងផលប៉ះពាល់ខ្លាំងណាស់ដោយសាររដ្ឋាភិបាល និងកងទ័ពថៃបញ្ជាឱ្យបិទព្រំដែនជាប់កម្ពុជា ។ វាធ្វើឱ្យអាជីកម្មភាគច្រើនស្ទើរតែដួលរលំ ខណៈអាជីវកម្មខ្លះទៀតបិទទ្វារ ។.jpg)
លើសពីនេះ អាជីវករថៃបារម្ភថា ប្រសិនបើថៃនៅតែបិទព្រំដែនបន្តទៀតអាចធ្វើឱ្យកម្ពុជានាំចូលទំនិញពីចិន និងវៀតណាមជំនួសវិញ ហើយថៃនឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនមហាសាល ។ អាជីវករថៃខ្លាច និងបារម្ភពីបញ្ហានេះយ៉ាងខ្លាំង ពីព្រោះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានជាច្រើនបង្ហាញថា កម្ពុជាមានគោលដៅនាំចូលទំនិញពីប្រទេសជាច្រើនទៀត ហើយកម្ពុជាលែងនាំចូលទំនិញថៃ ។
វាជាមូលហេតុធ្វើឱ្យអាជីវករថៃខឹងសម្បារជាមួយរដ្ឋាភិបាល និងកងទ័ពរបស់ខ្លួន ហើយនាំគ្នាតវ៉ាឱ្យបើកព្រំដែនជាបន្តបន្ទាប់ ដោយសារពេលនេះ អាជីវករថៃរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការបិទព្រំដែនដែលអូសបន្លាយអស់រយៈពេលជាង១ខែ ។.png)
ហេតុនេះ ប្រសិនបើអ្នកដឹកនាំថៃនៅតែប្រកាន់គោលជំហរក្រាញននៀលពុំព្រមចរចាដោះស្រាយបញ្ហាជាមួយប្រទេសកម្ពុជា វានឹងធ្វើឱ្យអាជីវករថៃបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់នឹងកើតឡើងទាំងបច្ចុប្បន្ន និងអនាគត ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃអះអាងថា ថៃពុំបានបិទព្រំដែនជាមួយកម្ពុជា គឺគ្រាន់តែរឹតបន្តឹងការចេញ-ចូលប៉ុណ្ណោះ ព្រំដែនថៃបើកចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ សម្រាប់កូនសិស្ស និងអ្នកជំងឺសង្គ្រោះបន្ទាន់ ។ ការរឹតបន្តឹងនេះ ដោយសាររដ្ឋាភិបាលថៃមានគោលដៅកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញនៅកម្ពុជាឱ្យអស់ ។
ការពិត កម្ពុជាពុំមែនជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដូចការលាបពណ៌ ទម្លាក់កំហុសរបស់រដ្ឋាភិបាលថៃទេ ប៉ុន្តែកម្ពុជាបានរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែនហូរចូលពីប្រទេសថៃ ។ រដ្ឋាភិបាលថៃគួរតែប្រញាប់ដោះស្រាយរឿងអាស្រួវដ៏ស្អុយអសោចក្នុងប្រទេសរបស់ខ្លួន ហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា ៕










