ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រួមជាមួយសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsmKEGPbKzhdQ25WsUnfW5XNhBJL7tp2ocHgQX8-_9Pnc9MCdjBTscKyEqIeRky4wYeeMhYL9-VwF7DWFe_gbzEr9GOGxOh7SFDaemBmfhrCpn_lYo840c7CqBvXlLQymfFy9GmlWxQ-lWPlXivV1Wsz7wG-VsT9yW2JBNyPOq7sCHhfaTjRqTS1zBTVK/s990/image_2025-07-12_13-53-58%20(2).png

មន្រ្តីអ្នកនាំពាក្យក្រសួងងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSRSHHUf13PYubXa8rRBMBs7wsEuKowdesXmwDBGUUjJad8uc4fYF_UFGOBj470TXwVwu2J6ZdnykceBxKNHMI8-CRGThoL8mLShVcvMNP8eO9y27D1qPUSuayPiOHhZsprUDfdCm4Z9ZjlzJ2CMzzT8DtNQbNVjHGbDfEurL7E3-cPAN0-mfjceN5KAvG/s1213/image_2025-07-12_13-53-58.png
គួរឲ្យដឹងថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLL31T45NDiWed5IHmjedSb2REe7tNZEakIMUXGCMV9xfEnJADqWk8A_TVHdNzFJOMLWoFRJTjhjPIffeVbHqLf1fEu9kfKTcA2PzO3BG3mX5FQnLvij70rOKTDgJedCqbM2ownWIZypzNhedAiNsBlLLF_3CJt_D6FoG0wG6cKu8wme4IdD-kmOZKsA1h/s1280/photo_2025-07-10_13-02-07.jpg

ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRvCQaxNV55f_FBYa12JrqSJdgribpq2u7bli3_etAnHXbC4gfO1TPj-OtoRbdJKeVyxQnIwkh-36Qc2qBHz3cBDqIvEOTt655Vq-UjKn-rEJoZAWrg3CstADPpjtoqWroiObWM7h1nHrWAfnXuIiM0JQOysM3Ajm0TVgBQitg6TDvUsKyJ54vdBDh8azU/s1280/photo_2025-07-10_13-02-07%20(2).jpg

តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (Camera trap) ថ្មីៗនេះគេបានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbrQBIqDjjqsOpBh59eqzzhWk5GDl5iMn1iQsaIz_MxWrWg3gEwnifoWdJlIhHyn9Q_Mv-zlmAOukO66a7Mqm54kPoqQeQPF_kxYqMp_j1QYljWm2ntUxUbAAtKXWoLiDZyil_zvVLhIJfdjzk-sQzFb-Gz6OgxB62MkUQS4ickasAnTI_uYCSCeA42_Ru/s1280/photo_2025-07-10_13-02-06.jpg

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ»ជាកំណត់ត្រាថ្មីរបស់ពិភពលោកនិងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ បន្ថែមទៀត ដែលជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ ២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ ៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhL12i98qNfEELM1Nai1pjrHNpx4mfhG5OAL0b4kJc2c4bz2os-giryPmfsEsJKXmZnSOPXTJmyugbB-G4iQcMZb25_9duaIZ7YB3VE9A-wHtETOJZqxmQ7k_mD4To8R0r5_hZGfatRHXxoh1g_3jjqWe7YG6Uki69ud7l05u5lNh4ohuKPDWC3jc2vI-n/s1242/photo_2025-07-10_13-02-09.jpg

ក្រៅពីសម្បូរទៅដោយសម្បត្តិធម្មជាតិ សត្វព្រៃ និងសត្វប្រភេទថ្មីដែលទើបរកឃើញ បានផ្ដល់ជាកំណត់ត្រាថ្មីសម្រាប់វិទ្យាសាស្រ្តពិភពលោក តំបន់នេះក៏បានទទួលបានប្រយោជន៍ពីផ្នែកទេសចរណ៍មិនតិចនោះទេ។ ក្នុងនោះ គ្រាន់តែសត្វប្រចៀវ ក៏អាចផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២នេះ៕