មីយ៉ាន់ម៉ា បានប្រកាសយ៉ាងដាច់អហង្ការ ដោយបដិសេធមិនឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ានទី១១ នៅក្នុងខែតុលាខាមុខនេះ។
យោងតាមលិខិតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដាក់ជូនប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជាក់ថា៖” ប្រសិនបើរដ្ឋាភិបាលទីម័រឡេស្តេ នៅតែបន្តបំពានលើគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ យើងត្រូវតែបដិសេធដាច់ខាតរាល់ការពិចារណាក្នុងការផ្តល់សមាជិកភាពអាស៊ានដល់ទីម័រឡេស្តេ”។
មីយ៉ាន់ម៉ា បានស្នើឱ្យប្រទេសជាសមាជិកអាស៊ានផ្អាកការពិចារណាលើនីតិវិធីទាំងអស់ រហូតទាល់តែទីម័រឡេស្តេកែតម្រូវគោលនយោបាយរបស់ខ្លួនចំពោះប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីខែឧសភាកន្លងទៅ ប្រមុខដឹកនាំអាស៊ាន បានទទួលស្គាល់ទីម័រឡេស្តេជាសមាជិកទី១១ នៅចុងខែតុលា ឆ្នាំ២០២៥ ខាងមុខ៕










