ប្រទេសថៃ ៖ សារព័ត៌មានថៃ Chiang Mai News រាយការណ៍ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានចា.ប់ខ្លួនឧក្រិដ្ឋកម្មឆ្លងដែនមួយក្រុមធំ ស្ថិតនៅឃុំបានវ៉ាន ស្រុកហាងដង ខេត្តឈៀងម៉ៃ សរុបចំនួន១៧នាក់ ក្នុងនោះមានជ.នជាតិចិន ១៤នាក់ និងមីយ៉ាន់ម៉ា ៣នាក់ ។ ក្រៅពីនេះ សមត្ថកិច្ចរឹបអូសបានកុំព្យូទ័រ ចំនួន១០គ្រឿង និងទូរស័ព្ទដៃ ២៦គ្រឿង បញ្ជូនមកការិយាល័យស៊ើបអង្កេត និងស្រាវជ្រាវរកមនុស្សពាក់ព័ន្ធផ្សេងទៀតមកដាក់ទោសតាមច្បាប់ ។.jpg)
នៅថ្ងៃទី១ ខែកក្កដា សមត្ថកិច្ចថៃបានចាប់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ាជាច្រើននាក់ ក្រោយពីសង្ស័យថា ពួកគេប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបោកប្រាស់ជនជាតិចិនដូចគ្នា ។ រីឯទីតាំងរបស់ក្រុមឧក្រិដ្ឋកម្មឆ្លងដែន គឺស្ថិតនៅភូមិ១៣ ឃុំបានវ៉ាន ស្រុកហាងដង ខេត្តឈៀងម៉ៃ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតបន្ថែម ព្រមទាំងស្វែងរកមនុស្សពាក់ព័ន្ធផ្សេងទៀតមកដាក់ទោសផងដែរ ។

ក្រុមឧក្រិដ្ឋកម្មឆ្លងដែនបានបោកបញ្ឆោតជនជាតិចិនដូចគ្នាឱ្យមកវិនិយោគតាមរយៈកម្មវិធីអនឡាញ ហើយពេលជនរងគ្រោះជឿជាក់តាមការអូសទាញ និងផ្ទេរប្រាក់ឱ្យក្រុមឧក្រិដ្ឋកម្ម គឺក្រុមឧក្រិដ្ឋកម្មនឹងផ្តាច់ប្រព័ន្ធទាក់ទងភ្លាមៗ ។ មេឧក្រិដ្ឋកម្ម គឺជាជនជាតិចិនមានតួនាទីមើលការខុសត្រូវការងាររបស់កូនក្រុម ហើយជនជាតិចិនបានធ្វើដំណើរមកប្រទេសថៃ ដោយប្រើប្រាស់ទិដ្ឋាការភ្ញៀវទេសចរ និងទិដ្ឋាការនិស្សិត ខណៈជនជាតិមីយ៉ាន់ម៉ា គ្មានឯកសារអ្វីទាំងអស់ ។.jpg)
សមត្ថកិច្ចថៃនិយាយថា ការចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មឆ្លងដែន គឺដោយសារកិច្ចខិតខំប្រឹងប្រែង និងតាមដានជនល្មើសរបស់សមត្ថកិច្ចផ្នែកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ ជនល្មើសតែងតែយកប្រទេសថៃធ្វើជាទីតាំងបោកបញ្ឆោតជនរងគ្រោះក្នុងប្រទេសរបស់ខ្លួន ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទំនុកចិត្តប្រទេសថៃ ។ បច្ចុប្បន្ន អាជ្ញាធរថៃបានទាក់ទងទៅកាន់កុងស៊ុលចិនដើម្បីពិនិត្យទិន្នន័យបន្ថែម និងស៊ើបអង្កេតឈានទៅចាប់មនុស្សពាក់ព័ន្ធមកដាក់ទោសតាមច្បាប់ ។
តាមការស៊ើបអង្កេតបឋមឃើញថា ក្រុមឧក្រិដ្ឋកម្មឆ្លងដែនបានបោកបញ្ឆោតជនរងគ្រោះជាជនជាតិចិនដូចគ្នាស្មើជាង១សែននាក់ ឱ្យផ្ទេរប្រាក់មកប្រទេសថៃ ស្មើទឹកប្រាក់សរុបជាង១០០លានយាន់ (ឬប្រមាណ ៥០០លានបាត) ៕










