DJ SODA បាននិយាយថា នាងបានផ្អាករាល់កាលវិភាគការងារ ហើយទៅប្រទេសអាឡឺម៉ង់ដើម្បីសម្រាកព្រោះនាងមានការបាក់ទឹកចិត្ត បន្ទាប់ពីមានឧប្បត្តិហេតុអ៊ុតសក់ ដែលតម្រូវឱ្យនាងកោរសក់ពាក់កណ្តាល។

កាលពីពេលថ្មីៗនេះ DJ SODA ទើបតែបានចែករំលែកដំណើរការរបស់នាងក្នុងការយកឈ្នះលើការធ្លាក់ទឹកចិត្តក្នុងប្រទេសអាឡឺម៉ង់បន្ទាប់ពីរងផលប៉ះពាល់ពីការប្តូរពណ៌សក់ដែលបណ្តាលឱ្យនាងកោរសក់ពាក់កណ្តាលក្បាល។ ក្នុងវីដេអូថ្មី នាងអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រផ្តល់កម្លាំងចិត្តឱ្យនាងហើយសន្យាថានឹងត្រឡប់មកវិញ។
DJ SODA បាននិយាយថានាងសម្រេចចិត្តទៅសម្រាកនៅប្រទេសអាឡឺម៉ង់ដើម្បីគេចពីជំងឺធ្លាក់ទឹកចិត្តបន្ទាប់ពីឧប្បត្តិហេតុជ្រុះសក់ធ្ងន់ធ្ងរ។ នាងបានសរសេរថា «ខ្ញុំនៅប្រទេសអាឡឺម៉ង់ព្រោះខ្ញុំចង់គេចពីជំងឺធ្លាក់ទឹកចិត្តជាបណ្តោះអាសន្ន។ ក្នុងនាមខ្ញុំជាស្ត្រី ការគោរពខ្លួនឯងតិច ខ្ញុំថែមទាំងមានការថប់បារម្ភពីសង្គមផងដែរ។ ប៉ុន្តែអរគុណចំពោះការព្រួយបារម្ភ និងការគាំទ្រពីគ្រប់ទិសទីលើពិភពលោក ខ្ញុំកំពុងព្យាយាមរកកម្លាំងឡើងវិញ»។

ក្នុងវីដេអូ DJ SODA បានបង្ហាញខ្លួនជាមួយនឹងស្នាមញញឹមដ៏ភ្លឺស្វាង ដែលឃ្លាតឆ្ងាយពីការបង្ហាញទុក្ខមុនរបស់នាង។ នាងបានអរគុណដល់ការផ្តល់ជូនឧបត្ថម្ភពីម៉ាកផលិតផលថែរក្សាសក់ សក់ពាក់ បច្ចេកទេសបណ្តុះសក់ជាដើម ហើយបានសន្យាថានឹងឆ្លើយតបទៅអ្នករាល់គ្នាពេលត្រឡប់ទៅកូរ៉េវិញ។
កាលពីថ្ងៃទី ១៨ ខែមិថុនា DJ SODA បានធ្វើឱ្យអ្នកគាំទ្រពិភពលោកភ្ញាក់ផ្អើលនៅពេលដែលនាងបានបង្ហាញនៅលើ បណ្តាញសង្គមថាសក់របស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបានលាបពណ៌សក់នៅក្នុងហាងមួយកន្លែងដែលនាងចូលជាញឹកញាប់នៅក្នុងប្រទេសកូរ៉េ។
ហេតុការណ៍នេះបានធ្វើឱ្យ DJ SODA មានវិបត្តិផ្លូវចិត្តនាងយំស្ទើររាល់ថ្ងៃ ហើយគេងមិនលក់អស់រយៈពេលពីរសប្តាហ៍។ រាល់ពេលឃើញសក់ជ្រុះ បេះដូងនាងឈឺខ្លាំងណាស់។
យោងតាម DJ SODA ហាងកែសម្ផស្សនោះមិនបានសូមទោសទេ ប៉ុន្តែជំនួសមកវិញឱ្យនាងលុបការបង្ហោះរួមជាមួយនឹងការគំរាមកំហែង និងសំណងចំនួន ៥ លានវ៉ុន (ប្រហែល ៣៦០០ ដុល្លារ ) ។ ទោះជាយ៉ាងណា DJ SODA បដិសេធមិនទទួលយកសំណងនោះទេ។ នាងបានបញ្ជាក់ថា៖ «បើទោះជាអ្នកឱ្យខ្ញុំរាប់ពាន់លានវ៉ុន វានឹងមិនអាចលុបបំបាត់ការឈឺចាប់នេះបានឡើយ»៕










