អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត” ក្រោយពី រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ។
ក្រុមហ៊ុនទាំង២ខាងលើ រួមមាន៖
• ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ
• ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដើមឡើយមានតំបន់មួយចំនួនតូច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានយកប្រភពអគ្គិសនីពីប្រទេសថៃ ហេតុដូច្នេះ កិច្ចសន្យាទិញភ្លើងពីប្រទេសថៃ តម្រូវឱ្យទូទាត់ជាលុយបាត ។
គួរបញ្ជាក់ថា បច្ចុប្បន្ន តំបន់មួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកបានយកប្រភពអគ្គិសនីពីប្រទេសថៃ ពេលនេះបានត្រឡប់មកទទួលប្រភពអគ្គិសនីពេញលេញពីប្រភពបណ្តាញជាតិ ដោយការទូទាត់វិក្កយបត្រតម្រូវឱ្យគិជាលុយរៀល និងជាលុយដុល្លារអាមេរិក៕










