អង្ករ ST25 ដែលធ្លាប់ឈ្នះពានរង្វាន់ជាអង្គរល្អបំផុតក្នុងពិភពលោកឆ្នាំ ២០១៩ កំពុងត្រូវរីករាលដាលការក្លែងបន្លំយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីផ្សារវៀតណាម។ អង្ករដែលមានស្លាក “ST25” ត្រូវបានលក់ក្នុងតម្លៃទាបជាងអង្ករពិតដល់ទៅ ៤០% ប៉ុន្តែមិនមែនជាផលិតផលពិតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZJ5cu3Zq28Vm8DkhHKcnzsIXJcVDbmXjCf08zy91zEbBBUJ4VKe3KOuvklwLEYnQ1Tc4JFp9qCaBJm1zBBYcbEgE2eJGPIXWAZdwOSEm5g8E1fPtUy5faBfon5BOs6xeZjwyNbV8CS6Gk7tHna-M3SglzVBUwQRKFrORqvVca5NSaQ2KTjVmm4wxIv8dJ/s1000/image_2025-07-02_15-31-49%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម VnExpress នៅទីក្រុងហូជីមិន (HCMC) អង្ករក្លែងក្លាយ ST25 ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ១៤០,០០០ ដុង ប៉ុណ្ណោះ (ឬប្រហែល ៥.៣៧ ដុល្លារ) ក្នុងមួយថង់ ៥ គីឡូក្រាម។ ចំណែកអង្ករពិតមានតម្លៃរហូតដល់ ២២៥,០០០ ដុង នៅក្នុងទំហំដូចគ្នានេះ។ ប្រភពដដែលបានរាយការណ៍ថា តម្លៃធូរៗបែបនេះបង្ហាញថា អាចជាផលិតផលក្លែងក្លាយ។ ទោះជាយ៉ាងណា ភ្នាក់ងារគ្រប់គ្រងទីផ្សារបានធ្វើការចុះត្រួតពិនិត្យ និងបានរឹបអូសថង់អង្ករ ST25 ក្លែងក្លាយរាប់រយថង់ពីទីផ្សារមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Jl_1fJQm4BQLX6QVEjE6t_bCgr8a28QFZ6PBQx0AX9J_S-DRlOvujDM4Md7g-fi0T0ToLCIRebt4v56n6PzglhNjplPGcFAiXSF9_cxtvk1cB8xURNn4irr9lrveZSlTxXdH8oEDTNh_fq_kkHx9iS0PK1KwO4ymnvozXZCxrw3Kbx_0xPEVKA_jpAtC/s680/image_2025-07-02_15-31-49.png

អ្នកលក់ម្នាក់ឈ្មោះ ឡាន បានប្រាប់ថា គាត់ទិញអង្ករពីអ្នកផ្គត់ផ្គង់នៅតំបន់ដីសណ្តទន្លេមេគង្គ ដោយមិនពិនិត្យប្រភពឬភាពត្រឹមត្រូវនៃអង្ករនោះទេ។ គាត់ក៏មិនអាចផ្តល់ភស្តុតាងណាមួយអំពីប្រភពដើមនោះដែរ។ អ្នកលក់ជាច្រើនផ្សេងទៀតនៅក្នុងទីក្រុងក៏បានធ្វើដូចគ្នា និងមិនអាចធានាបានថាផលិតផលដែលពួកគេលក់គឺជាអង្ករពិតនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3625Htywkku8tCCUSLIZOMB75eNVIqnYeOjupk07FrrEJiY6tPLeO_UjHmASF4zBnXJqkZFjH25Ct_94PJ2kpRphVu6WB0RTXBeGJUBL079FaPykg9Kt5iCg9B0hI-orgoM6xi1IqEjiTjwfncrpUju9oltwMRIjgB_rjUNG3bOa67S7MYopuBRhHLlJ6/s670/image_2025-07-02_15-31-50%20(2).png

ហាងមួយចំនួនក៏បានលក់អង្ករ ST25 ដែលមានឡូហ្គោនិងរចនាបថស្លាកសញ្ញាលើថង់ស្រដៀងនឹងរបស់ពិត ដោយប្ដូរអក្សរតិចតួចប៉ុណ្ណោះដើម្បីបោកអតិថិជន។ ខ្លះទៀតក៏បានដាក់លេខកូដ QR និងត្រាប្រឆាំងផលិតផលក្លែងក្លាយ ដែលស្ទើរតែដូចគ្នាជាមួយរបស់ពិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zOnUZKjhwKhUPrrU5YcfTAdMx2jMpasyzNTPzsPk6mKWBEtN3q1FKUNaAWwwA2SbbaZqNhP4AA-HpXCRVwzob_FAiywpiFQnrT6yxazacRhH2Y9e07Ty41aocZl0znRARvjM2YjSmU_nPWc6_Rjgs_kMOW3IS9mys42SXGfOgg0JbG-Xf6uy0hRRhz7H/s620/image_2025-07-02_15-31-50%20(3).png

អង្ករ ST25 ត្រូវបានបង្កើតដោយវិស្វករ Ho Quang Cua និងក្រុមការងាររបស់គាត់។ វាបានឈ្នះពាន “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១៩ និងទទួលបានចំណាត់ថ្នាក់ទី ២ នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ផងដែរ។ យ៉ាងណាមិញ សហគ្រាសឯកជន Ho Quang Tri ដែលជាកម្មសិទ្ធិរបស់គ្រួសារ Cua មានសិទ្ធិចែកចាយអង្ករនេះជាផ្លូវការទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZLWxHReenGnmPHIwfmE7go-9TEgPoMv8-4uchokPqPwZ6co5am8Zjp53Sa3kbCCjJaldpcgELIfhDBHsAd-adW8g-xFvghbi2JI1bKCUS5N2740tLTKu0XR8UWjGCBgBJEIdPIjUqmqIvofxePnGUvl_pWzN8AHPg0jhVxFL3egsqCIeSwxjuSR3njpY/s900/image_2025-07-02_15-31-50%20(4).png
គួរបញ្ជាក់ថា ក្រុមហ៊ុន Ho Quang Tri បានដាក់សំណើជាច្រើនដងទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សារក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីស្នើឲ្យការពារម៉ាកយីហោ ST25។ បន្ថែមពីនេះ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនក៏បានរាយបញ្ជីអ្នកចែកចាយដែលមានអាជ្ញាបណ្ណជាង ២០០ នាក់នៅទូទាំងប្រទេស ដើម្បីឲ្យអតិថិជនអាចស្វែងរកបានយ៉ាងត្រឹមត្រូវ។ លោក Ho Quang Cua បាននិយាយថា៖ «ការក្លែងបន្លំមិនត្រឹមតែប៉ះពាល់ដល់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បំផ្លាញកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោជាតិវៀតណាមផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1C1bKanGmmiXhTpPM6PSnb_hHC7pNxPK_biGMqQG93sCehuBzikLPE_dqBDA5xtsIEcS8y3w8FHGL14vo0wDhkt7UpAlJNysXz_NS9lPk2ECVl5FW4bxin6KlPP6wPAX1ZX3Kntq3J3mC69aYwrJ1J4I-RMoXXsdrqSWQQYcQXSwN2DtlqJp3mLWv7DQ/s680/image_2025-07-02_15-31-50.png
ក្រុមហ៊ុនដដែលក៏បានណែនាំឲ្យអតិថិជនពិនិត្យមើលត្រា iCheck នៅខាងមុខថង់ បន្ទាប់មកស្កែនកូដ QR ដោយប្រើកម្មវិធី iCheck ដើម្បីផ្ទៀងផ្ទាត់លេខស៊េរី។ ម៉ាក ST25 រួមទាំងនិមិត្តសញ្ញា “Ông Cua” ដែលត្រូវបានចុះបញ្ជីរក្សាសិទ្ធិនៅវៀតណាម សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់៕