ថ្មីៗនេះ សហគមន៍អ្នកគាំទ្រ Blackpink ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនៅពេលដែលYG បានចេញផ្សាយ Trailer ផ្លូវការដែលផ្សព្វផ្សាយដំណើរទេសចរណ៍ពិភពលោក «Deadline» របស់ Blackpink ។ យ៉ាងណាមិញវីដេអូខ្លីនេះក៏ជំរុញឱ្យមានមតិចម្រូងចម្រាសដោយសារតែអ្នកគាំទ្រទាមទារយុត្តិធម៌របស់ Lisa ព្រោះក្រុមហ៊ុនបញ្ចេញរូបភាពនាងតិចនាទីជាងសមាជិកផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruqdm7R_VMfo7rB69zPq-1ZtSOmHtuz15S1mBRkPTh-wLtYkpMdSgAG3_Btb7okyfKhrCdFPq7ItkfyTL5Zr82FXJBqeX9bOuX1hvuYieClP18ti84JoSkdxPTwP3yNCusAD45CnMFvtt8yRY-_b3p-vI9mUqSvWId2tPmL29vEJaUanZ0VhnRiQZPz9P/s660/image_2025-06-30_15-13-35%20(2).png

ឈុតខ្លីៗដែលមានរយៈពេល ២៧ វិនាទីចាប់ផ្តើមដោយ Rosé ធ្វើការហៅទូរសព្ទ អមដោយវីដេអូរបស់សមាជិកនីមួយៗតាមលំដាប់លំដោយ។
ថ្វីដ្បិតតែសមាជិកម្នាក់ៗមានម៉ោងលើអេក្រង់រៀងៗខ្លួនក៏ដោយ ប៉ុន្តែមនុស្សជាច្រើនបានកត់សម្គាល់ថា Lisa មានពេលត្រឹមតែ ២ វិនាទីប៉ុណ្ណោះ ហើយមិនមានចលនាគួរឱ្យកត់សម្គាល់ ឬថតធំទូលាយដូចសមាជិកដទៃទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ao3WzUjujsfchleMmyxmQxH3OBahjD8pRQCzfSWF9qFc479DZyxRF-6WnElew6SXR9old-K7NKgQzV0es72FSJtpKZ-Wa2VcpNey8eCEmzMVd3i0b4W3T1gnkveGFW1_j8LvsIOIKu8EAQr7xfr26pHIjkXXKH7f91Do2aoyL0h6BzbD5LJQLuPk5SiR/s1000/image_2025-06-30_15-13-35.png

យោងតាមគេហទំព័រ Vogue Thailand ក្នុងវីដេអូនេះ Lisa ស្ទើរតែគ្មានតួនាទីអ្វីលេចធ្លោទេ បើធៀបនឹងសមាជិក ៣ នាក់ផ្សេងទៀតក្នុងក្រុម។
នេះបានប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ ជាច្រើន ដែលមើលឃើញវីដេអូនេះជាការឆ្លុះបញ្ចាំងពីភាពលំអៀង ឬវិសមភាពនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរបស់ក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiPmm77bOIy9aLLrC6QxU5Y-j8x4v40XBaYqvrdtRKPYCuQ8KlgP9pK9ZZrp8kn5WPKrzvoDs5Q2tiSYUHsGEITy0JbS7pq2SCWfG0wG9DmcnVKgu_SWZv2zi1gGfBiDDGSfQp_5dFFfKSRCgz0JqhMkkODN9EX2T8mo3qG_7XTD-guJuxubwPzVSyQ4Rm/s1230/image_2025-06-30_15-13-36%20(2).png
«បច្ចេកទេសកាត់តឱ្យ Lisa បង្ហាញមុខក្នុងឈុតខ្លីៗដោយគ្មានបរិបទច្បាស់លាស់ បើប្រៀបធៀបទៅនឹង Jennie ដើរចូលកាមេរ៉ា Jisoo បង្ហាញមុខយ៉ាងច្បាស់ ហើយ Rosé បើកសាច់រឿងជាមួយការសន្ទនា។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានអារម្មណ៍ថា Lisa កំពុងត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ ឬកាត់ចេញ»។ នេះបើតាមការវិភាគ Vogue Thailand ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកគាំទ្រមិនសប្បាយចិត្ត ហើយបាននិយាយថា Lisa មិនសូវបង្ហាញមុខជាងសមាជិកដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqxHg4eh0pWhmNd4LYfesEsPvxSXoGP0Nj_nYpySFyhEG7NwhohkXasBjiOT1etl_c_SaDIS137B_sM7lobRtMG-grN6vvysvk7rT9Tij4f5-PGVSH5LYy1mZpJZweWYeXvKdHX2DiFeXA9fF9nD8kTQgZu1UB2JzZ34G0fZJNuWZW-kbUNiMKs73MeSt/s1350/image_2025-06-30_15-13-36.png
Vogue Thailand បន្ថែមថា ការកាត់តវីដេអូមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពវៃឆ្លាតក្នុងការបង្កើតខ្លឹមសារសម្រាប់សិល្បករលំដាប់ពិភពលោក ដែលរាល់វិនាទីនៃការផ្សព្វផ្សាយ ឬការបង្ហាញត្រូវបានវិភាគ ហើយរាល់ការសម្រេចចិត្តតែងតែត្រូវបានចោទសួរដោយអ្នកទស្សនាទូទៅ និង Blinks ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJr57SMsBKMnzX9odYgo_vshZTezYJuVXvQCCV6x1-ruHS3LluBPe1d2MkxFIe6Du6RmHBBLmjVPgbaCqsCou1ve5lK_BuEqUQQRBiayMBXIAAVR0WzBSMVTPKjvmScuUHF3g6iXxFaneNN3akOPc6VqZ1BMkqHS5ON-9ZaewMIpIhY8_jTumdh9IkKlDP/s771/image_2025-06-30_15-13-37%20(2).png
ក្នុងករណីរបស់ Blackpink ដែលសមាជិកនីមួយៗមានអ្នកគាំទ្រច្រើននៅទូទាំងពិភពលោក តុល្យភាពនៃពេលវេលាចាក់បញ្ចាំងគួរតែត្រូវបានពិចារណា មិនត្រឹមតែសម្រាប់ភាពយុត្តិធម៌របស់សិល្បករខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រូបភាពរបស់ក្រុមហ៊ុនគ្រប់គ្រងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQJ9guM0AqSCk_zUaECqVgYhl1G7vHDx5C0ZLG2BuV-ZVlvayox_tVTn4CXaW8ASrFvyg3dqRanQU2isE1YUNdrJXQWbneA8KTGs2qdYz7VmayvIOSMu1smaM7OatMirhT-v_UGxNcopXdIiInxgKixBhyphenhyphenUj077rg6iT527WnYZGaaJjqkj6-2xtHd-ha/s1350/image_2025-06-30_15-13-37.png

លើសពីនេះ មតិមួយចំនួនមើលទៅលើបញ្ហានេះពីទស្សនៈអព្យាក្រឹត ដោយនិយាយថា នេះគ្រាន់តែជាឈុតខ្លីដំបូងប៉ុណ្ណោះ ដែលជាផ្នែកនៃយុទ្ធនាការ ហើយទំនងជានឹងមានខ្លឹមសារផ្សេងទៀតផ្តោតលើ Lisa នាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaMtKDFA6iVEUs4mQO8ImZbKINdAddLL7VoXWxJtOiYbS_9RU46Cu8X0J1NT0SyAHEQDdTd9A8QbRdX_Br7zHHoJvRHHANkL6CM08THhA1dcjVA4Rpeiphm43h4H9-1FBRrvpmNPAD77fVV3G-zcp_pOocsR-NCB905pgjkHFuC9lftOXa_-N5NbG4uMEo/s1441/image_2025-06-30_15-13-38.png
ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រមានអារម្មណ៍ថា រឿងនេះបានកើតឡើងជាច្រើនដង ធ្វើឱ្យលេសមិនត្រឹមត្រូវ ក្រុមហ៊ុនគ្រប់គ្រងគួរតែប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបង្ហាញរូបភាពសមាជិកម្នាក់ៗឱ្យស្មើគ្នា។

Vogue Thailand បានសន្និដ្ឋានថា ការរិះគន់របស់អ្នកគាំទ្រ Lisa មិនមែនវិលជុំវិញការណែនាំប៉ុន្មានវិនាទីនោះទេ ប៉ុន្តែជាការប្រមូលអារម្មណ៍អ្នកគាំទ្រចំពោះក្រុមហ៊ុនគ្រប់គ្រង YG ហើយសង្ឃឹមថាសិល្បករដែលពួកគេចូលចិត្តនឹងទទួលបានភាពយុត្តិធម៌ជាមួយសមាជិកដទៃទៀតនៃក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKSTozMq12eF4h6tmonE1og_-eoYDFWvKzC6lGM2keCiAx5iJD2QcbCQQAUVZ5p6_yGuY45oAKxpxUUUJfi29EY6JRKks6d_8p-OlDKHkU0Wk6fNpI1Cg-XRnkkhENr5ZvKx3yL8FageyQUtytbEd6pTDIN6bH5CTHWy5W9TNV4vmCerXfOQ9eMhUPyEIt/s1280/image_2025-07-01_13-58-10.png

ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ ឬបញ្ជាក់ដោយក្រុមហ៊ុនទេ វាអាចប៉ះពាល់ដល់មុខមាត់របស់ពួកគេក្នុងរយៈពេលយូរ។ ប្រហែលជាក្រុមហ៊ុនត្រូវដោះស្រាយយ៉ាងហ្មត់ចត់ចំពោះភាពចម្រូងចម្រាសដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ៕