ថៃ៖ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសរបស់ថៃដែលត្រួតពិនិត្យការវិវត្តន៍នៃស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានចោ.ទប្រកាន់កម្ពុជាថាបង្កឲ្យមានភាពតានតឹងដោយចេតនា ដើម្បីជំរុញឲ្យមានអស្ថិរភាពនយោបាយថៃ និងបំផ្លា.ញទំនុកចិត្តរបស់សាធារណៈជនមកលើរដ្ឋាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSObPDN2WiQ1PiAkTCu2iczaO2JfOeigk0TzzygMsJhWxjL-KnE2eMJzhLzhB8KLTpAhZ2LuHTFvc384v4faJyQJhJVCFRc33s9tkBJWcoA8oXDSMqo1zrK-kHUeY_pf5p7GcX6oi5gMxT98j-qGjA_pobSAp5aOUJhDPCTnzmi-n53naPlSeRDAf4UzH/s1280/photo_2025-07-01_09-21-57%20(2).jpg

យោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា៖ ការចោ.ទប្រកាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី៣០ មិថុនា ដោយឧត្តមនាវីទោ Surasan Kongsiri អ្នកនាំពាក្យមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានភាពព្រំដែនកម្ពុជា-ថៃ (SOC-TCBSM) ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguNsE41d3ztkj_bzre1bXki6Jzx16N8kkmuU-JR2onpE4YzrnAPGYk4xvouOeuubvuonYYB5PVTRH2IzOybhgRoaKkQqCKpmSmG-IjC6_JmRWokTiwLZlux0KkZ7pBksNN9-otGDnCwCQoPtOHxe8tgfhyILx0D2w7KJ_Q2HZITYXAUdfrjGFdV_zk3LND/s1280/photo_2025-07-01_09-21-57.jpg

លោក Surasan បាននិយាយថា “ភាគីម្ខាងទៀត (កម្ពុជា) បានបង្កើតផែនការដ៏ស្មុគស្មាញមួយ ជាមួយនឹងគោលបំណងដ៏រាក់កំភែល” ។ “វាបានចាប់ផ្តើមដោយការញុះញង់ឲ្យមានភាពតានតឹងនៅព្រំដែន បន្ទាប់មកក៏ពង្រីកស្ថានការណ៍ឱ្យមានឥទ្ធិពលលើនយោបាយរបស់ថៃ ក្នុងគោលបំណងបំបែកផ្ទៃក្នុង និងកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនលើរដ្ឋាភិបាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRcwK1nFThxEB3axO0KWLj3Vx6fmRr4SEAg4YyuP8ujp9TCchpVRsg1tJ1MLGL5tRnaT0qKJXxFTPtHk2Tsu8L-1ug7x8Lo37vbmbOg5mc6bd4Z2h6LymMKLRYd_qK725HzDk09hcxRKA5M1u7FnP-txzDdaBa1td67OR-B3lSErrTSP1VoCuFhwPz47C/s580/photo_2025-07-01_09-21-58%20(2).jpg

ជាមួយនឹងការចោ.ទប្រកាន់បែបនេះ លោក Surasan ក៏បានច្រានចោលការអះអាងរបស់កម្ពុជាដែលថាប្រទេសថៃបានបិទច្រកព្រំដែនមុនដើម្បីដាក់សម្ពាធលើកម្ពុជា ដោយលោកបានបំភ្លឺថា «អាជ្ញាធរថៃគ្រាន់តែបង្កើនការត្រួតពិនិត្យសន្តិសុខសម្រាប់ហេតុផលសុវត្ថិភាពប៉ុណ្ណោះ។ ផ្ទុយទៅវិញ កម្ពុជាមានប្រតិកម្មហួសហេតុពេកដោយការបិទច្រកព្រំដែនទាំងអស់របស់ខ្លួន។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5OPNFJIjjisajc6FLdQQq3Sycv71TaPGW4UCIgQ7hVQV084wiYdyKDBQZ0cOYcKBLPopvj0_2hRWmjEQ3a5ScRSzjrb90-QV8ukkSm-ar46h5ydj_AI5Qth5KybwfKexRfB9fUwehvW3l06Itekz-akhY9m2Jg8m_0tnWLFzF9V42t0sIXLOwx-GLNsN/s1280/photo_2025-07-01_09-21-58%20(3).jpg
បើតាមការលើកឡើងរបស់លោកស្រី Maratee Nalita Andamo អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសបានឲ្យដឹងថា៖ ប្រទេសថៃមិនបានបិទច្រកព្រំដែនណាមួយទេ ប៉ុន្តែគ្រាន់តែបានផ្លាស់ប្ដូរម៉ោង និងពង្រឹងវិធានការត្រួតពិនិត្យសន្តិសុខប៉ុណ្ណោះ។ ហើយចាប់តាំងពីបានរឹតបន្តឹងនៅថ្ងៃទី ៧ ខែមិថុនា មក មានមនុស្សជិត ១ ម៉ឺននាក់បានបន្តឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ក្នុងមួយថ្ងៃៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJOLM1P-doEckCbh82K4guIwGsnnVWkUUmewHXyZdN9zESk3-YfPpKEaerC8dEbSkj9JtNb4rMSp1GmcPisUS5Yl7B1YBu1LKNPITGvcEK3fyTvKvJwZ-46JGMEMXfaDA3q2ymVvh4hFbObJla4FesctGNb5Xso-on8hfbj-FF1c4NcYOQGseSRndqTs_/s1280/photo_2025-07-01_09-21-58.jpg
លើសពីនេះ លោកស្រី Maratee បានគូសបញ្ជាក់ថា វិធានការរឹតបន្តឹងនេះ បានជំរុញឲ្យមានការបង្ក្រាប និងកាត់បន្ថយអត្រានៃបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-ថៃ។ ក្នុងនោះ លោកស្រីបានកត់សម្គាល់ថា៖ រដ្ឋាភិបាលថៃកំពុងជំរុញកម្ពុជាឱ្យសហការ ក្នុងការបង្ក្រាបបណ្តាញឆបោ.កតាមអ៊ីនធឺណិត ដែលបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកស្រីបាននិយាយថា “គោលដៅរបស់យើង គឺកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

គួរជម្រាបថា ទាំងការថ្លែងខាងលើរបស់មជ្ឈមណ្ឌលប្រតិបត្តិការពិសេស, នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ សុទ្ធតែបានបដិសេធនិងច្រានចោលការលើកឡើងណាមួយដែលចង្អុលថា «ភាគីថៃជាអ្នកបិទព្រំដែន» និងធ្វើការបកស្រាយថា ថៃគ្រាន់តែរឹតបន្តឹង និងផ្លាស់ប្ដូរម៉ោង ប៉ុន្តែកម្ពុជាប្រតិកម្មជ្រុល។ ថៃថែមទាំងបញ្ជាក់ផងដែរថា ៖ ភាគីថៃបានផ្តួចផ្តើមការសម្របសម្រួលជាផ្លូវការដើម្បីបន្តការដឹកជញ្ជូនទំនិញ ប៉ុន្តែកម្ពុជាបានទាត់ចោលសំណើរនេះថានឹងមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញរបស់ថៃឆ្លងកាត់ច្រកព្រំដែនជាដាច់ខាត៕