បទថ្មីរបស់តារាចម្រៀង ទេព ពិសិដ្ឋ មានចំណងជើងថា «យប់ស្ងាត់» កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាកមិត្តយុវជនខណៈដែលចំនួនការស្តាប់នៅលើបណ្តាញសង្គមហ្វេកប៊ុកមានចំនួនរហូតដល់ជាង២លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ynB2UXPcDyRRLNtLswsG4wcuW4wZ98OXx30zLYkjFkp4zf7ED5vosI1-ewLIJGE298a8q-JO3NcZ3O-tagPC3aP_wdieaJ2kk_5TCbzjwSkz4-t0iZ03tkmO02ikjXWzNakj1PQwkPb8vn7cTCUsqtom-awblO-VdYQzF5zp8dm4r5ynuGSeyjqs9qDp/s2048/image_2025-06-30_14-51-16.png
នៅល្ងាចថ្ងៃទី២៨ ខែមិថុនា តារាចម្រៀង ទេព ពិសិដ្ឋ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «យប់ស្ងាត់» ខណៈមុននឹងទម្លាក់ជាផ្លូវការបទនេះទទួលបានការគាំទ្រយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក។ ក្រោយចេញបទនេះជាផ្លូវការ ឃើញថាមិនទាន់បានប៉ុន្មានផងប្រជាប្រិយភាពបទនេះកំពុងមានសន្ទុះគាំទ្រខ្លាំងមិនធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaC1Dl6ic3BlTUtlRDnvJPskSod8cXqXftLEmC-DepUXZW9dTehEOrIuj6MKn3S0l3MGuFZigvnVIT0ibjHgcmd9CSNdJ9JPt8TtzVqvrgx5SbBzXRWOXRRoNzU0I_fmx7HfsBhBneyRadrnH-ceg1Ab7IZOsRVeM04Fa97NrfMRL6VKBu6aoOqZPexluu/s1776/image_2025-06-30_14-51-12%20(2).png

គិតត្រឹមរសៀលថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ បទថ្មីរបស់ ទេព ពិសិដ្ឋ ឈរនៅចំណាត់ថ្នាក់លេខ៥ Trending Music នៅលើឆាណែលយូធូបប្រទេសកម្ពុជាខណៈចំនួនអ្នកទស្សនានៅលើបណ្តាញសង្គមហ្វេកប៊ុកមានរហូតដល់ជាង២.៣លានដង ហើយការចុច Like កើនដល់ជាង១០០ K ចាយពេលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x9eXgsyprDx0Re_QLnkdkZdelKOPTg6sXpUXA5v6UJ7ejQEKxuHS5_HhoBAj69tzIKPVQIXZm1awwMJdFFe_E8g00kMGsQVTWTymFXNiEhPHtqSxvJ9Y4p3ZQWQ2O-fL6Z8O0Bu1LRTV-V9N-bfVQUTtyHfhJKL7VA1Z9gcX2U4xJT01N1nthixJa_eH/s2048/image_2025-06-30_14-51-13.png

បទថ្មីមួយបទនេះ ទេព ពិសិដ្ឋ ក៏ទទួលបានមតិវិជ្ជមានច្រើនផងដែរ ខណៈទស្សនិកជនក៏ភ្លេចសរសើររបស់ ទេព ពិសិដ្ឋ ថាម្ចាស់ពានរូបនេះរកពណ៌ខ្លួនឯងឃើញហើយបទមួយៗរបស់ទេព ពិសិដ្ឋ គឺមានភាពល្បីល្បាញ ទទួលបានការគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdoJIMqAvK-Hqt8GunfQF61yOAGEsEHUOiAouCauWNN6q-wrVcYmOkdLdp-LzgeAGWlYeu0UAKga_yyCvDGXZUiNs0hkHlynrj88ep8RZq6tUrA2jro4OtagStzke7FkaFQsB22R-6uSLol-XhzDhMnOyDLjVlm4nhdfLGwbEHStlC8yJtVWRS_B7k-CAd/s1290/image_2025-06-30_14-51-14%20(2).png

គួរបញ្ជាក់ផងដែរថារយៈពេលចុងក្រោយនេះ ទេព ពិសិដ្ឋ បានសាងប្រជាប្រិយភាពឥតឈប់ឈររបស់ខ្លួនតាមរយៈបទចម្រៀងជាបន្តបន្ទាប់ដែលមានដូចជា «ភក្តីស្នេហ៍» «ឱក្រមុំៗបងអើយ» និងចុងក្រោយនេះគឺបទ «យប់ស្ងាត់»៕