សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LQCM1AtjPiFFsV5YlFokqE3MCEiXQ9wbLAuxk6EWa6CJcTBwbyQdvdXLLnB62sy-HvdeipP41pxMkbwNlcCM0jPMNwiA88fannYMXFZSeOqoNjudejK7Fgc1ygqJyPyBH6qEvZpIxDkvgL2NrhNBvt7fei8ZvsnjYI_IrSH-tLZYzUAs35QcS4wQ1NyZ/s2048/514353657_1355731743219772_8722618010449027807_n%20(2).jpg

បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ លើកនេះក្រុមហ៊ុន វឌ្ឍៈ ក៏បានចូលឧបត្ថម្ភ ដល់វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ យើងបន្តរីករាយជាមួយគ្នា គាំទ្របាល់ទាត់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6AiJErAUXwYYQNLwAXU8hOURCuMKbBEUByXq9_ar6AdHu9S_JUVlSysny5tXII2ozV4aRlPYka2czr7XmcBXL3xNZpvaokZk0iqZnPVruQ5WuLTerdyXOXeybaMyiCXN85OueMMtw5LIZGeSKpmGAzA6kYlUO1GxTYxwsX2oGwvNIekueALWuQXGRaG6_/s2048/514404432_1355721473220799_7889059307680239597_n.jpg

សម្រាប់ឆ្នាំ២០២៥នេះ សម្រាប់ការប្រកួតវគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចនិយាយបានថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើន ក្នុងរយៈពេល ៧ឆ្នាំគត់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតដំបូងបង្អស់របស់ក្រុមនារីកម្ពុជា គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដូច្នេះក្រុមនេះគួរតែទទួលបានការលើកទឹកចិត្តបន្ថែមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺកម្លាំងចិត្តពីអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSHoxPhWRct-tflMsNT6nwEfp4Q63uCPOSq58UiazVQbk7BeG8G-zZV1Dp_-j_e1TyLdiMZcH3wnb7cJFA0caAXh-nVOQoBcep6DCYM6kqswf23PAkmpV1cxzQXIwQiHO0lGotCwrjKN0eyducHW12ttsTacCedahpZ4ny0_CwfBUjn9sHWYCYBjtHCTA/s2048/514595342_1355722016554078_1523078843479472784_n.jpg
សូមចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។ គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ជួបគ្នានៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួប ក្រុមបាល់ទាត់នារីហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ {អូឡាំពិក} លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrdH5W_MFpVha8djtMcf7wPfFBzheSoksw8EbD16-nNpNDqqAVveqSYbYwtkNDIXRh8v2gzS_k4HMk1txIZXpd_OPERo8e11m3UMtbqp6o4qFO3InaMvJqU5YxpDHr3Veqhjjmh34szPgsQO7ecmxEExxMBXfYrOn2DhTCulNpSjqrrRfkHEk-dmX_M8R/s2048/513908049_1355727909886822_3125388212608503216_n.jpg

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh315ZRBwWK4SoMovUyanFInvrI9QkQQ1oJ5r0I3GoBRD4ch-IeR8txMoHzYpDtr9ZWVI-sjZjtideLaU9SxXG25f8J10WIScOey0wPNgJhA-rn5svNy-CmjB0iT7inBbsQ6CSrboXRy1qR-YNVkDFIV3kPrwPnZJFOqyggHSz3cilA2qSPrWtSpOp7Hnji/s2048/514047519_1355722013220745_7244665494137104371_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWwGpEBr5bg28br1yKx9211mgb524VHFy062AJribB4kEWmSpRpKzkouM7x0MYvILvQ3ew0hvzlp1YBlCYZNUW13UreHjZlVl8v_u3vpJd9MDH_pXiDN1eYUMgo541oEdJCsIdwTGwUukg8tx3_DC0b0bDN89MgSPZDXlxTtTQIxnMyS4FZlAkuMzUUio/s2048/514249038_1355729893219957_7737527881501660357_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJY_UUChY8mlSQvbYqtEgBA8IWxTIAy8tkn7a6JD6jVkIEITha52RSbfXuJ7K39xTxFBte8WYfhG3oPcn8Lc3tzJBDWZOcSftwCQSRUSnoR0YLvFWUnQ4kz_nNSi6aljo8GcxsjW1ggADSwSIayymb3Xb0oaV8ej9RVPgJCxhQZEqxtF-9oWEfJRAUBUcF/s2048/514255994_1355726813220265_7034794445091676365_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-aisNaKvWE1OY2JCY-q70b_lfS3ICeeu6_9M-J2V7Bs5xG3eSCsM1kad7x-vB9T_8UBSr5_p4tjcydFEXGoxzWiZe1U5xoYsel2j89Hb48F8vkk5yGL6k873EO0wlGquiY_Rnej-rn6ByR351L68EN8Gj3SwoG5hB4ESP3ccJD4ycN4rBTPs5imGByX5/s2048/513845516_1355686229890990_3014155239083239080_n.jpg