នៅខែមិថុនា ឆ្នាំ២០២៥នេះ អ្នកលេងបណ្តាញសង្គមមួយចំនួននៅប្រទេសថៃបានចែកចាយវីដេអូរបស់លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យនៅប្រទេសថៃ ដែលនិយាយពីការពិតនៃប្រវត្តិសាស្ត្រថៃឱ្យពលរដ្ឋ និងយុវជនថៃបានជ្រាប ។ លោកបញ្ជាក់ថា ថៃបានសរសេរប្រវត្តិសាស្ត្រកុហកបោកប្រាស់កូនចៅជំនាន់ក្រោយឱ្យមានការយល់ច្រឡំជាមួយប្រទេសជិតខាង និងចង់បានរបស់អ្នកដទៃ ។
.jpg)
លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យ និយាយថា ពលរដ្ឋថៃយល់ដឹងតិចតួចពីប្រទេសជិតខាង ហើយតែងតែគិតថា ប្រទេសថៃធំធេងតាំងពីអតីតកាល ។ លោកធ្លាប់បានប្រាប់យុវជនថៃរួចហើយថា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ថៃ គឺជាការកុហកបោកប្រាស់ ពលរដ្ឋថៃពុំធ្លាប់អានប្រវត្តិសាស្ត្រផ្សេងទេ គឺអានតែប្រវត្តិសាស្ត្រកុហក ដូចជា ៖ ពលរដ្ឋថៃយល់ថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផន ធ្លាប់ជាខេត្តរបស់ថៃពីមុន ។ 
លោកសួរថា មុនពេលខេត្តទាំងនេះជារបស់ថៃ តើធ្លាប់ជារបស់ប្រទេសណា? ប្រទេសថៃបានយកខេត្តទាំងនេះមកគ្រប់គ្រង និងត្រូវប្រគល់ខេត្តទាំងនេះទៅឱ្យម្ចាស់ដើមវិញ ពីព្រោះពុំមែនជាខេត្តរបស់ថៃ ។
ចំណែកប្រាសាទព្រះវិហារក៏ដូចគ្នាដែរ ប្រាសាទនេះជារបស់ប្រទេសកម្ពុជាតាំងពីយូរមកហើយ ព្រះមហាក្សត្រដែលសាងសង់ប្រាសាទនេះ ក៏ពុំមែនជាជនជាតិថៃដែរ ប៉ុន្តែឱ្យស្តេចថៃជួយថែរក្សាប្រាសាទ គឺដូចគ្នានឹងជួលស្តេចថៃធ្វើជាសន្តិសុខការពារប្រាសាទ ។ ដូច្នេះ ប្រាសាទព្រះវិហារពុំមែនជាទ្រព្យសម្បត្តិរបស់សន្តិសុខការពារប្រាសាទទេ ប៉ុន្តែពលរដ្ឋថៃពុំទទួលស្គាល់ ។
ពេលបញ្ចប់សង្គ្រាមពិភពលោក គឺដល់ពេលប្រទេសថៃប្រគល់ដែនដីទៅឱ្យប្រទេសជិតខាងវិញ ប៉ុន្តែថៃពុំបានប្រគល់ដែនដីទាំងអស់ឱ្យប្រទេសជិតខាងវិញទេ ថៃនៅតែគ្រប់គ្រងប្រាសាទព្រះវិហារ ។ ពលរដ្ឋថៃពុំទទួលស្គាល់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយថៃក៏យកទង់ជាតិរបស់ខ្លួន និងកងទ័ពថៃទៅឈរជើងនៅប្រាសាទព្រះវិហារ ។ ប៉ុន្តែប្រាសាទព្រះវិហារមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងផែនទីក៏បញ្ជាក់ច្បាស់ដែរថា ប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ដែលមានបារាំងជាអ្នកស្រាវជ្រាវនៅតំបន់ ។
.png)
កន្លងមក ប្រទេសថៃពុំព្រមប្រគល់ប្រាសាទព្រះវិហារឱ្យកម្ពុជា បើទោះជាតុលាការពិភពលោកបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាក្តី ។ បន្ទាប់មក ថៃប្រាប់ទៅតុលាការពិភពលោកថា តួប្រាសាទជារបស់កម្ពុជា រីឯតំបន់ខាងក្រោមពុំមែនទេ ។ ពេលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ធ្វើឱ្យភាគីថៃកើតទុក្ខមិនសុខចិត្ត និងពុំទទួលស្គាល់ការសម្រេចរបស់តុលាការពិភពលោក ហើយប្រាប់ពលរដ្ឋថា ថៃបាត់បង់ទឹកដីគួរឱ្យសោកស្តាយ ដែលធ្វើឱ្យពលរដ្ឋថៃទូទាំងប្រទេសស្តាយស្រណោះប្រាសាទព្រះវិហារ ។.png)
លោក ស៊ុផាឡាក សួរថា ហេតុអ្វីថៃខ្លាចការកាត់ក្តីបស់តុលាការពិភពលោក? ថៃខ្លាចតុលាការពិភពលោក គឺដូចគ្នានឹងការខ្លាចជាប់ពន្ធនាគារ ប៉ុន្តែការឡើងតុលាការពិភពលោក ជាការតទល់គ្នារកភាពយុត្តិធម៌ ។ ការពិត ថៃខ្លាចចាញ់ក្តីនៅតុលាការពិភពលោក ពីព្រោះថៃគ្មានឯកសារភស្តុតាងអ្វីទាំងអស់សម្រាប់បញ្ជាក់ថា ខ្លួនជាម្ចាស់ ៕










