តាណាវ៉ាត់ ប្រធានកម្មវិធីសម្រស់ Miss Grand International ដែលចេញមកឈឺឆ្អាលយ៉ាងខ្លាំងចំពោះបញ្ហាវិវាទខ្មែរនិងថៃ ដល់ពេលនេះបានប្រើសម្តីប្រមាថមកកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ចង់បានប្រជាប្រិយភាពខ្លាំងពេកប៉ុន្តែវាបានក្លាយជាភ្លើងទៅវិញរហូតបុគ្គលនេះលុបសំណេររបស់ខ្លួនព្រោះត្រូវប្រជាជនថៃបញ្ចេញមតិរិះគន់យ៉ាងខ្លាំងដែលប្រៀបធៀបអាជីវករជាជនថោកទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDVKRjh5qh6rKuMuCZLg6pplh9XCRfTcD3PNcf_Y061F69U0RRYfzfya-Sqbtyw0a0sZM3awp8OjS9xnmiFCKwp94XA2f1Q6Iq1Iju05d3qjkCSLco9zy_yoKWOxsOB-v7WBsaWPHVy3HGt4GMUAtW-n_nsKRf_YNnZZt6hy32ZdZXZC6ffbc7A0O87jYx/s1280/image_2025-06-23_09-43-55%20(2).png
នៅយប់ថ្ងៃទី២២ មិថុនា តាណាវ៉ាត់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកក្នុងន័យប្រមាថវិធីសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងប្រើប្រយោគថាអន់ជាងអាជីវករទីផ្សារ។ ការប្រើសម្តីរបស់បុគ្គលនេះបានធ្វើឱ្យឡើងកម្តៅយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះការចង់បានប្រជាប្រិយភាពនៅលើបណ្តាញសង្គមហួសហេតុរបស់តាណាវ៉ាត់ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដែលជាអាជីវករជាជនជាតិថៃក៏ប្រតិកម្មសម្តីរបស់ប្រធាន MGI ដូចគ្នាព្រោះតែបានប្រើពាក្យសម្តីប៉ះពាល់ដល់អាជីវករ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8MHw6b2HoQ-72jIzvKfAq6dP9HnpTMKGFllHrq2l_ChkvdnXloPJY_RwIJDQIM4mhgAOanSKuR89-66eYwVrkbjWh-sXbhfEhDqGKv-_YAAfWpD5thsuyIbpjWrlyeSpjUAaOZ-2GLIT4J-zDAb60PjefyOLvr5ZrOakSUVxTZS3KvE9mBErZ9vnRXvPW/s1039/image_2025-05-27_09-59-34%20(2).png

ក្រោយពីមានមតិប្រតិកម្មយ៉ាងក្តៅគគុកមិនត្រឹមតែអ្នកលេងបណ្តាញសង្គមកម្ពុជានិងថៃផង តាណាវ៉ាត់ បានសរសេរនៅក្នុងខម្មិន បានសូមទោស ។ បុគ្គលនេះបានសរសេរមុននឹងលុបការបង្ហោះរបស់ខ្លួនថា «ខ្ញុំសូមទោស ខ្ញុំចង់និយាយថាវាស្រដៀងនឹងអ្វីដែលយើងជួបប្រទះ។ យើងឃើញមនុស្សមួយចំនួនឈ្លោះគ្នាដោយគ្មានហេតុផលច្រើនដោយគ្រាន់តែប្រើវិធីញុះញង់។ ប៉ុន្តែប្រសិនបើវាបានបង្កឱ្យមានភាពច្របូកច្របល់ក្នុងការទំនាក់ទំនងខ្ញុំសូមអភ័យទោសហើយនឹងកែសម្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivvnjlKy6EwU5gRwxsjq1miYzMBIj_OKSQPkGjzAFERt3nI0ztyx1ca4LMyd7iLdR0Qq01AVP3VO1XbFXq9jW5Zz82l6n57Ye7PMC8p_O_DwdEHehWmhZchJ_2kgToyWGXKJk_tyb7d9tctINXn9pIfKhSNGcooLS4UUYqbNRg0EQZ9Y43FanjojusimE9/s1280/image_2025-06-23_09-43-55.png

នេះមិនមែនជាលើកទី១នោះទេដែលបុគ្គលនេះនិយាយមកកាន់សម្តេចតេជោ ហ៊ុន សែន កាលពីមុន តាណាវ៉ាត់ ក៏បានស្នើឱ្យរាជរដ្ឋាភិបាលរបស់ខ្លួនបិទព្រំដែនកុំស្តាប់ប្រសាសន៍សម្តេចតេជោ ដោយហៅថាជាការគំរាមកំហែង៕