រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថាមនោសញ្ចេតនារវាងគ្រួសារលោក និងគ្រួសារត្រកូល ស៊ីណាវ៉ាត់ ដែលបានកសាងឡើងអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានបំផ្លា.ញត្រឹមពេលនេះ បន្ទាប់ពីមានការបែ.កធ្លាយនូវការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។
នៅពេលមានការលើកឡើងអំពីរឿងព្រះតេជគុណស៊ុច ដែលត្រូវនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលមកគង់នៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ៖ ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្ករការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។

សម្ដេចបានបញ្ជាក់ថា ៖ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។.jpg)
សម្ដេចបានរំលឹកដល់កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលនាយករដ្ឋមន្រ្តីថៃ អ៊ុងអ៊ីង បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា និងមានកម្មវិធីគ្រួសារក្រៅផ្លូវការដែលលោកស្រី និងស្វាមី បានទៅទទួលទានអាហារនៅផ្ទះសម្ដេច។ 
សម្ដេចបានបន្ថែមទៀតថា ៖ មុនពេលចាកចេញ នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុក និងម្តាយមីងរបស់គាត់ធ្លាប់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថតរូប និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
.jpg)
ក្នុងនោះ សម្ដេចតេជោបានបង្ហាញអារម្មណ៍យ៉ាងសោកស្ដាយថា ៖ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លា.ញដោយការបែ.កធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមា.ថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ៕










