ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការកងទ័ព និងសន្តិសុខរដ្ឋ នឹងដាក់សំណើដកលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ ក្រោយការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសារគណៈកម្មការនេះយល់ឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃប៉ះពាល់ដល់សន្តិសុខជាតិ ។ ព្រឹទ្ធសភាថៃនឹងពុំអនុញ្ញាតឱ្យបំផ្លាញកិត្តិយ.សប្រទេស និងកងទ័ពថៃ រួមទាំងប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញការពារប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWqeZ2Dw_K2gbsdN5tDTVVisSHJ-rZ97Jr73SYRearZb5EyX7N6HSjB0Gr1D_2PxcPCWyUBovBqWgBdB1TyCIqqe6LWlfyi5KxEJUpPJvrdvNx86rfi4t3q1wL7ei1OSYPjhItc69t0eF02sV96EOFpAvFXYzjZC-ep2aqqdNaTVThustAYXCqTZ_J3-HG/s946/image_2025-06-20_08-38-54.png
ដោយឡែក កាលពីថ្ងៃទី១៨ ខែមិថុនា គណបក្សថៃសាងថៃ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល រួមគ្នាជំរុញឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ ដោយសារកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ប្រទេសជាតិ អធិបតេយ្យជាតិ រួមទាំងប៉ះពាល់កិត្តិយសកងទ័ពថៃ ។ គណបក្សថៃសាងថៃយល់ឃើញថា ការចុះចេញពីតំណែងរបស់លោកស្រី ផេថងថាន គឺជាការបង្ហាញពីអ្នកនយោបាយដ៏ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimZmiej6AVNsy3u_EGKnPYeCXLBUlzhDyYasypmmoExqD09A6GumCerW_9W15QljZS-hLlOzwCyX58fImwyeFOyH9nMN2z_PcmTzXWwcRqFhjVhNCEFE2GIc3xZoYVos_Sk3OlN6P8-1Djy9xslKKG9Z_pCkP6W8QJtuqF2hHketOTYkVQs7JRF95Bdmp/s900/image_2025-06-20_08-38-53%20(2).png
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សថៃសាងថៃ បញ្ជាក់ថា កិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ជាពិសេស ប៉ះពាល់អធិបតេយ្យជាតិ កិត្តិយសប្រទេស និងប៉ះពាល់កងទ័ពថៃ ។ លោកស្រី ផេថងថាន និយាយក្នុងកិច្ចសន្ទនាដែលបែកធ្លាយថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង គឺជាភាគីមានគំនិតផ្ទុយពីរដ្ឋាភិបាលថៃ ប៉ុន្តែគណបក្សថៃសាងថៃមើលឃើញថា កងទ័ពថៃបានបំពេញតួនាទីការពារអធិបតេយ្យយ៉ាងអស់ពីសមត្ថភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6IGkNTIg-vx2zLlngxPkLCI4mNxb1LYPca9H19a2TgJmlI4U6a8EOGLFZSk4vhMWxCezSvcToF9aEyiDi55MPzyIJ9UWjfIq56flS0F6Xhp_tDvA6msRdUPAGf6wn5hy4GXYVbZcqHIqtrTilhsIIZ66JSJn8v_M8BqspOdy6Q7213pZ5O8J6FjNGhkIS/s770/image_2025-06-20_08-38-53.png

ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជាចោទប្រកាន់មេបញ្ជាការកងទ័ពភូមិភាគទី២ ថា ជាភាគីផ្ទុយពីរដ្ឋាភិបាល ដែលនេះបង្ហាញថា លោកស្រីខ្វះភាពជាអ្នកដឹកនាំប្រទេស និងខ្វះចំណេះដឹងផ្នែកនយោបាយ រហូតធ្វើឱ្យខូចខាតមុខមាត់ប្រទេសថៃយ៉ាងខ្លាំង ។ ហេតុនេះ គណបក្សថៃសាងថៃអំពាវនាវឱ្យលោកស្រី ផេថងថាន ត្រូវតែទទួលខុសត្រូវចំពោះនយោបាយដោយការលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញថាលោកស្រីជាអ្នកនយោបាយដ៏ល្អ ។ ក្រៅពីនេះ លោកស្រីមិនត្រូវប្រើប្រាស់អំណាច ឬធ្វើអ្វីប៉ះពាល់ដល់សភាតំណាងរាស្ត្រ ឬមន្ត្រីរដ្ឋាភិបាល ឬបុគ្គលពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-y0MZJzrCfcbtVSg1ZT5GRBnRvwFHoYWD2iNpFYyq9H6u8snLnWNNiNWo0xzB70nRUomnkuuXhCtZHBCErsXCDk1s1nwJx2tjq-t6lV0nQjTd-mIp-RHOGnUdmt75OC1u_VIJalJqHozg04O8tPgvLHWHwk4Nn-ixLCYRZWkRuQ8WkLPYOyRRrleTqdd/s1500/image_2025-06-20_08-38-54%20(2).png

គណបក្សថៃសាងថៃ សូមអំពាវនាវឱ្យគណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល ជំរុញឱ្យលោកស្រី ផេថងថាន បង្ហាញការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដោយការលាលែងពីតំណែងដើម្បីរក្សាកិត្តិយស និងផលប្រយោជន៍ជាតិ មិនមែនបម្រើផលប្រយោន៍ត្រកូលណាមួយ ឬបុគ្គលណាមួយ ៕