នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុនឆ្នោតកូរ៉េ Donghaeng Lottery បានប្រកាសថាខ្លួនបាន រកឃើញអ្នកឈ្នះរង្វាន់ទីមួយដែលមានតម្លៃ ២ពាន់លានវ៉ុន (ប្រហែល ១.៥ លានដុល្លារ) នៅសាខារបស់ខ្លួននៅWonjuខេត្តGangwon។ អ្នកឈ្នះគឺជាបុរសម្នាក់ដែលចូលចិត្ត កោសឆ្នោត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEgTwSDmHBDySVLazqHTO95B9cSTaAF0r8eeEnxRzTsXxcTtw0XQRpryRZwQ5m8XLs3bYjb4VXWr72LyU7-rQZOFBzK_FV6LZgrAgcltQqiTsfutFUX-7DqYTtDJKAgtVKbpznrMKUJILuc6l-ZI-zh3ZJKIi0nCnbD5DGRN_2Gz4YYso8HFweXGZoYfSX/s960/image_2025-06-13_13-55-48%20(2).png

អ្នកឈ្នះឆ្នោតរូបនោះបានបង្ហើបថា៖ «ជាធម្មតាខ្ញុំទិញឆ្នោតចំនួនតិចតួចជារៀងរាល់សប្តាហ៍ ហើយប្រពន្ធខ្ញុំចូលចិត្តកោសឆ្នោត ដូច្នេះខ្ញុំទិញម្តង ឬពីរដងក្នុងមួយខែ»។ឆ្នោតដែលឈ្នះត្រូវបានទិញពេលគាត់ណាត់ជួបជាមួយប្រពន្ធគាត់។អ្នកឈ្នះរង្វាន់ទី១ បាននិយាយថា «កាលខ្ញុំណាត់ជួបប្រពន្ធនៅ Wonju ខ្ញុំគិតពីសំបុត្រឆ្នោត ហើយទៅកន្លែងលក់ឆ្នោត។ ខ្ញុំគ្រាន់តែទៅទិញឆ្នោត ប៉ុន្តែសំបុត្រនោះជាប់ភ្នែក។ ខ្ញុំទិញមួយឈុត គិតដល់ប្រពន្ធខ្ញុំ»។ជាពិសេស ភរិយាបានបង្ហើបថា ថ្មីៗនេះនាងស្រមៃចង់បានតារាសម្ដែង Byeon Woo Seok។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi7NgaQW4j4yOfr2y218_QC_vPnV46DV6PNCHfJsh_MhP-Z-eD2cVIVHZAzHusmf_t0FL7LEBrK9rr_mD9IWTdwLNXlCDkI2NH42tx3mFR92Guf61qjcXK9q4cszin-hUzOERfEVfN3vtmwWyAfiVLU6k5-XzP-IfsDCoQo69BmB8DwkTEY34V5qigzSHJ/s1350/image_2025-06-13_13-55-47.png

ក្នុងសុបិនប្រពន្ធលោកបានឃើញ Byeon Woo Seok បង្ហាញខ្លួនជាមួយនឹងពន្លឺដ៏ធំមួយក្នុងព្រឹត្តិការណ៍មួយ។ តារាសម្តែងបានហៅឈ្មោះរបស់នាងហើយឱបនាង។
គូស្នេហ៍មួយគូនេះបានគិតថាវាជាប្រផ្នូលសម្រាប់ជ័យជម្នះនេះ ហើយបានអរគុណ Byeon Woo Seok ដែលនាំសំណាងដល់ពួកគេ។ភ្លាមៗបន្ទាប់ពីដំណឹងនេះត្រូវបានគេប្រកាសភ្លាម Byeon Woo Seok បានបញ្ចេញមតិលើអត្ថបទថា៖ «សូមរង់ចាំខ្ញុំ ខ្ញុំរត់ទៅរកអ្នករាល់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwfq9rRiRIRF2UQd7pneiUMYRY7QL3voB8xdKO45gASuRs9UoWf5C6-1XLLuqmK1MnXi2eIoxVebe_s_o54ec-3fp8JnwcR_mrmmFgT2Nbjx8Z4nZ-zba0Y5iz3TPH-E6FZSZLPSQxyeO6J-Ttz_osaljJsbC1s5jM_KZNMXOt7Zj-Ty3WI6jvEVK9eUQ/s1160/image_2025-06-13_13-45-48.png

Byeon Woo Seok កើតក្នុងឆ្នាំ ១៩៩១ ជាតារាបង្ហាញម៉ូត និងជាតារាដែលកំពុងឡើងកូដក្នុងប្រទេសកូរ៉េ។ លោកបានចំណាយពេល ៩ ឆ្នាំដើម្បីទទួលបានភាពល្បីល្បាញ សម្រាប់ខ្លួនគាត់នៅក្នុងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្ននេះ Byeon Woo Seok តួឯកក្នុងរឿង «Lovely Runner គឺជាមុខមាត់របស់ម៉ាកល្បីៗជាច្រើន ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ម៉ូតអន្តរជាតិ៕