ថ្មីៗនេះតារាសម្តែង Zhao Liying បានបង្ហោះរូបថតមួយសន្លឹកដែលថតជាមួយរូប ពានរង្វាន់ដ៏មានកិត្យានុភាព។ រូបថតនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងមតិសាធារណៈយ៉ាងឆាប់រហ័ស។

ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា រូបថតនេះប្រៀបដូចជាការប្រកាសពីដំណើរ អាជីពរបស់តារាស្រីរូបនេះបញ្ជាក់ជំហរក្នុងវិស័យភាពយន្ត។ ពានរង្វាន់ភាគច្រើន នៅក្នុងរូបថត គឺជាពានរង្វាន់ដែលនាងបានឈ្នះកាលពីឆ្នាំមុ និងឆ្នាំនេះរួមទាំងពានរង្វាន់ ក្នុងស្រុក និងអន្តរជាតិផងដែរ។
នៅខែសីហា ឆ្នាំ២០២៤ Zhao Liying បានឈ្នះពានរង្វាន់ជាតួឯកស្រីល្អ បំផុតនៅឯពានរង្វាន់ Hundred Flowers Awards លើកទី ៣៧ ។ នៅខែកញ្ញា និងខែតុលា ឆ្នាំ ២០២៤ នាងបានទទួលពានរង្វាន់តារាសម្ដែងស្រីល្អបំផុតនៅឯពានរង្វាន់ Flying Apsaras Awards និង Golden Eagle Award សម្រាប់តួនាទីរបស់នាងក្នុងរឿង «Wild Bloom »។ នៅខែមករាឆ្នាំ ២០២៥ តារាសម្តែងរូបនេះត្រូវបានគេផ្តល់កិត្តិយសជា «ព្រះមហាក្សត្រិយានី» នៃ «2024 Weibo Night »។
នៅក្នុងឧស្សាហកម្មភាពយន្ត នាងបានឈ្នះពានរង្វាន់ជាតួឯកស្រីល្អបំផុតនៅកម្មវិធី Hundred Flowers Awards សម្រាប់តួនាទីរបស់នាងជាម្តាយដែលគរនៅក្នុងរឿង «Article 20» ដែលដឹកនាំដោយ Zhang Yimou ។ ក្រៅពីបានពានមាសតារាស្រីរូបនេះមានការសោកស្ដាយជាច្រើនដងពេលនាងខកខានទទួលពាន។ នាងត្រូវបានគេតែងតាំងជាតួឯកស្រីដែលគាំទ្រល្អបំផុតក្នុងកម្មវិធី Golden Rooster Awards សម្រាប់តួនាទីរបស់នាងក្នុងរឿង «Article 20»។ 
សញ្ញាដ៏ធំបំផុតរបស់ Zhao Liying ក្នុងឆ្នាំនេះគឺរឿង «What a Wonderful World » ដែលនាងដើរតួឯក។ រឿងនេះមិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ពេញទ្វីបអាស៊ី ប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីជំហររបស់ Zhao Liying ថាជារឿងមួយដែល មិនអាចរង្គោះរង្គើបានដោយសារតែសមត្ថភាពសម្ដែងរបស់នាង។ បច្ចុប្បន្ននេះ Zhao Liying កំពុងទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួមគម្រោងភាពយន្ត «She’s Got No Name »។ ភាពយន្តនេះទទួលបានការជជែកវែកញែកយ៉ាងច្រើនដោយសារ តែការចូលរួមពីគូប្រជែងទាំងពីរគឺ Zhao Liying និង Yang Mi ៕










