ក្រោយពន្យារពេលចាក់ផ្សាយរយៈពេល ២ឆ្នាំ «The Prisoner of Beauty» ទទួលបានមតិវិជ្ជមានជាច្រើនពីទស្សនិកជនបន្ទាប់ពីបានចាក់ផ្សាយរួច។ ទោះបីជាយ៉ាងនេះតម្លៃខ្លួនរបស់តួឯកប្រុសស្រីនៅក្នុងខ្សែភាពយន្តនេះត្រូវបានគេដឹងថា Song Zu Er ទទួលបានច្រើនជាង Liu Yuning។.png)
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាសម្តែង Song Zu Er បានទទួលប្រាក់ខែចំនួន ២០ លានដុល្លារតៃវ៉ាន់ប្រហែលជាង៦៦ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ Liu Yuning ទទួលបានត្រឹមតែ ១២លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះដែលប្រហែលជាង៤០ម៉ឺន ដុល្លារអាម៉េរិក។ ក្រៅពីសម្តែងជាតួឯកប្រុស Liu Yuning ក៏បានបកស្រាយបទចម្រៀង «Blazing Moon» ដែលជាបទចម្រៀងប្រធានបទនៃខ្សែភាពយន្តនេះដូចគ្នា។
.png)
អ្នកគាំទ្រមួយចំនួនរបស់តារាសម្ដែងប្រុសរូបនេះបានបង្ហាញការមិនពេញចិត្តពេលដឹងថា Liu Yuning ទទួលបានតួនាទីជាច្រើនប៉ុន្តែប្រាក់ខែដែលលោកទទួលមិនខ្ពស់នោះទេ។ ទន្ទឹមនឹងនោះ អ្នកខ្លះថា Song Zu Er ជាតារាក្មេងៗដែលទស្សនិកជនស្គាល់ ហើយល្បីជាង Liu Yuning ដូច្នេះហើយ វាជារឿងធម្មជាតិដែលនាងទទួល បានប្រាក់ខែខ្ពស់ជាង។.png)
នៅពេលដែលភាគដំបូងនៃ «The Prisoner of Beauty» ចាក់ផ្សាយ Liu Yu Ning បានទទួលមតិអវិជ្ជមានជាច្រើនទាក់ទងនឹងរូបរាងរបស់លោក។ យ៉ាងណាមិញ យូរៗទៅ លោកកាន់តែទទួលបានការអាណិតអាសូរពីទស្សនិកជន ដោយសារតែធម្មជាតិ និងសមត្ថភាពសម្ដែងកាន់តែមានភាពប្រសើរឡើង។ .png)
យោងតាមចំណាត់ថ្នាក់តួអង្គដែល ទាក់ទាញអ្នកគាំទ្រនាពេលថ្មីៗនេះ Liu Yuning ជាមួយនឹងតួនាទីជា Wei ទទួលបានអ្នកគាំទ្រ ២០៦,០០០ នាក់ និងជាប់ចំណាត់ថ្នាក់លេខ ១ ជាតួអង្គដែលមានចំនួនអ្នកគាំទ្រកើនឡើងលឿនបំផុត។ បន្ទាប់ពីចាក់ផ្សាយភាពយន្តនេះបានត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ Weibo របស់ Liu Yuning បានកើនឡើងចំនួនអ្នកតាមដាន ៥៥០,០០០។ គណនី Douyin របស់លោកក៏បានកើនឡើងជិត ៦១២,០០០ ។
អាចនិយាយបានថាជោគជ័យនៃរឿង «The Prisoner of Beauty» មិនត្រឹមតែបានរួម ចំណែកនាំយក Song Zu Er ត្រឡប់មកវិញបន្ទាប់ពីរឿងអាស្រូវគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឱ្យអាជីពរបស់ Liu Yu Ning ប្រសើរឡើងយ៉ាងច្បាស់ផងដែរ៕










