នាថ្ងៃទី៦ មិថុនា នេះគឺជាថ្ងៃចូលរោងជ័យរបស់តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ដែលកំពុងរៀបចំឡើងយ៉ាងអធិកអធម។ ក្នុងថ្ងៃប្រុងពលីនេះ ជី ដេវិត ស្រាប់តែបង្ហាញអារម្មណ៍យ៉ាងស៊ីជម្រៅទៅកាន់ភរិយារបស់ខ្លួនបំពេញសន្យាកាលពី៨ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwJJcNV-TRkHj7-fYn6YMpsLPoPWp9voBWBDTUdPnJ_nwvhKk60_pbsXz_kL_KSUyzz-oOLGBcecRptkzx7YlXbRWGTiTHXBtLzVUw20jHI0x-diPrKk3ZnNPwcsxbQIo5w3AofhEq2yWJBcFqUYdoh3fn-jUWxzV7eJL_ibqtX2mswfUY2t-e-H9JaUEg/s2048/image_2025-06-06_14-42-30.png

នៅលើបណ្តាញសង្គមរបស់លោក ជី ដេវិត បានបង្ហោះរូបភាព៤សន្លឹកជាមួយនឹង ខ្លឹមសារថា «ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីប្រុងពលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍។ ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀងទឹកភ្នែក ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាពយន្តជីវិត»។ ជី ដេវិត ថា ទេព បូព្រឹក្ស ជានារីម្នាក់ដែលផ្ដល់ភាពជឿជាក់លើដៃគូដោយហ៊ានដាក់ជីវិតជាដើមទុន រវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្ដីស្ដីថា។តែទោះជាក្នុងកាលៈទេសៈ ណាក៏សច្ចាថានឹងដើររួមគ្នារហូត ទោះជាឆ្លងមហាសមុទ្រភ្លើង សមុទ្រផ្សែង ឆ្លងដែនភ្នំមាសក្ដីក៏មិនរាថយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKp4l4TpkCPtQVjrtWZfFOvrJQKhEkcxi9dK1ZzVH_0B-y3lLx6LBDj5OvDlDiamZReNP6jfwLf8nFpdfzWCg-O2Ounpj0rIlp7dtYHQxd7bpeH6431M6iUSrFCfU-0j1KgP4pLAsgiCiEwOPXD2CZMubXHyeikbxJIMYLVhlDnVRHMVZxq9G3R-iVLEak/s2048/image_2025-06-06_14-42-34.png

តារាចម្រៀងរូបនេះបន្តថា «ពួកយើងពុះពារថែរក្សានូវចំណងដៃនៃដំណក់ឈាម ដែលប្រទានដោយទេវតា។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លា បំពេញមុខលោកមេបា គ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្ដី ស្របច្បាប់ ស្របប្រពៃណី សច្ចាភក្ដីជានិរន្តរ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdo7pe3rmgZ1Oc0sWb78Y9Qbx2VHTeXS8A_u2FNF9D_q8VqED4AnsWzUHl_cOJKgHbO9T1paqEzDZHB-PLbBfqmEiGwQt0xQCDZwWx5ESZiRsASG1xkurS6nDbqUpMsb506or-qqZsdynI6tQZVeZNELOjKgCd23vmNCFtWrzM7h6N1AEqI_oyEM3EZvf/s2048/image_2025-06-06_14-43-57.png
គួរបញ្ជាក់ផងដែរមិនត្រឹមតែរៀបពិធីមង្គលការអញ្ជើញអ្នកមានមុខមាត់ក្នុងសង្គម សិល្បករជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែពិធីមង្គលការអ្នកទាំងពីរក៏រៀបចំសម្រាប់ អ្នកគាំទ្រដូចគ្នាគឺនៅថ្ងៃទី៨មិថុនា។ ពិធីមង្គលការអ្នកទាំងពីរក៏ទទួលបានកិត្តិយសពិសេសដោយមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនកំលោះផងដែរ៕