ប្រទេសថៃ ៖ អាជ្ញាធរសន្តិសុខថៃបានលើកឡើងអំពីសេណារីយ៉ូចំនួន ៥ ថាអាចនឹងកើតមានបន្ទាប់ពីកិច្ចប្រជុំ JBC រវាងកម្ពុជា និងថៃត្រូវបានបញ្ចប់។ ក្នុងនោះគេបានធ្វើការវាយតម្លៃពីភាគរយដែលអាចទៅរួចរបស់ស៊ីណារីយ៉ូនីមួយៗ ថានឹងមានអ្វីកើតឡើងខ្លះប្រសិនបើកិច្ចប្រជុំ JBC ខាងមុខទទួលបានលទ្ធផលអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDTFvL-mmnIg0A5ztHHd4OgGbPwNDDeflVPOERyvQIC17sQAq5nKUpd9vlhysluZDbSpGQduZDXeIxOmtQ1Oq-bWOG_Fys9jABjzswmb_jLg7eD_6gVMKh94q_xKMtkFd_FwFTbpwMR_wRnUYnF39qogYxQbVygSCT5puLWxXDjK4yvJGx4puEWpBmsfZu/s990/photo_2025-06-06_10-19-14.jpg
ដោយសម្លឹងឃើញថា កម្ពុជាបានជ្រើសរើសយុទ្ធសាស្រ្តពង្រីកជម្លោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈដែលរដ្ឋាភិបាលថៃបានអះអាងថា នឹងប្ដេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ក្រោមយន្តការទ្វេភាគីដែលមានស្រាប់ អាជ្ញាធរសន្តិសុខថៃបានកំណត់ពីសក្តានុពលនៃស៊ីណារីយ៉ូចំនួន៥ ដែលអាចនឹងកើតមានដូចខាងក្រោម៖

១. កិច្ចពិភាក្សា JBC ទទួលបានជោគជ័យនឹងអនុគ្រោះដល់ប្រទេសថៃ ៖ អាជ្ញាធរថៃប៉ាន់ប្រមាណថា សេណារីយ៉ូនេះ អាចកើតឡើងពី 20 ទៅ 40%។ ដោយកម្ពុជានឹងដកទ័ពចេញ ហើយបោះបង់ការទាមទារលើតំបន់ចុងបូព៌ា ព្រមទាំងជម្លោះដែនដីត្រួតស៊ីគ្នាផ្សេងទៀត។ ជាមួយគ្នានេះ គេព្យាករណ៍ថាប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ប្រហែល 80% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsGCYp__MBwr95H75i2_KexUTmj7ae8KrjweBMEspUGCyXXxPpZ8anoWUpVbwY294oxt6DBxDkYOqNzASUbLKz8PR5G5MLH6YMTF6-CQz9vcQxsB9R5gIHYxZiSSBsICpj2GpnZO9R3SIKKGiOag5xPBWw-ZXvPB5k6K5qncdnjbrMUBxU0Wow8RjAewcP/s1280/photo_2025-06-06_10-19-14%20(2).jpg

២. កិច្ចព្រមព្រៀងមួយផ្នែកលើការពិភាក្សារបស់ JBC ៖ សេណារីយ៉ូនេះ មានលទ្ធភាព 60-80% ដែលអាចកើតមាន ដោយគេរំពឹងថា ប្រទេសទាំងពីរនឹងយល់ព្រមដកកម្លាំងទ័ពរៀងៗខ្លួន។ ហើយប្រសិនបើវាកើតមានមែន ប្រទេសថៃនឹងទទួលបានផលប្រយោជន៍ 50%។ ប៉ុន្តែទោះជាយ៉ាងណា ថៃអាចនឹងមានគុណវិបត្តិបន្តិច ដោយទុកឱ្យស្ថានការណ៍មានភាពផុយស្រួយ ជាមួយនឹងហានិភ័យនៃជម្លោះបន្តកើតមានជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfGKRtjXE00fH5LVfKHzI15R5kNQxHz3jAdP-qUzOAMyLHbrJVDD6AIWnGP-hh0PPnz_63QyY6p0KLPIP8hRZRwDsWq02rfB87go6Ndkw9-0iglctoqfapxiiE1xkuPOehTwTelOMnnOhDMa96tcNedqxjNOqyuw2YtK3d-jArGUD8M13bfL99ahJa9JF/s1280/photo_2025-06-05_09-31-01%20(2).jpg
៣. កិច្ចពិភាក្សា JBC បរាជ័យនឹងឈានដល់ការឡើងតុលាការអន្តរជាតិ ICJ ៖ ខណៈដែលប្រទេសថៃត្រូវបានប្រកាសពីការប្រឆាំងរបស់ខ្លួនចំពោះយុត្តាធិការតុលាការអន្តរជាតិ សេណារីយ៉ូនេះក៏ត្រូវបានគេលើកយកមកវាយតម្លៃពីលទ្ធភាពអាចកើតមានដូចគ្នា។ គេព្យាករណ៍ថា ប្រសិនបើ JBC បរាជ័យមែន នោះប្រទេសថៃនឹងបង្ហាញនូវភស្តុតាងប្រវត្តិសាស្រ្ត ដែលបញ្ចាក់ពីការចុះបញ្ជីលើទីតាំងបុរាណរបស់ខ្លួន រួមទាំងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ លើសពីនេះ ថៃអាចនឹងត្រូវប្រឈមមុខខ្ពស់ចំពោះញត្តិឯកតោភាគីរបស់កម្ពុជាដែលស្វែងរកវិធានការពី ICJ ដើម្បីដោះស្រាយវិវាទ ដែលនោះនឹងធ្វើឲ្យប្រទេសថៃធ្លាក់ក្នុងវិបត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKq9mKL9knDgzUuQe1pNIi9sfkOqKflvGs6FFwYMy85GMLyW-E17kSxT4R-3KMnMHG4EbBBIKgJnDtN6E-6PKo_0D4nyHcXySfstB7mc7WRThRjECv8VmMvlC7uY4G8FLPFyA5QCFh-EFvhdeO2cPJQ_8cU80RrQYpPTOWi0GU2axuxI-PuxL9-FWZsKf-/s1280/photo_2025-06-06_10-19-13.jpg
៤. កិច្ចពិភាក្សា JBC បរជ័យនឹងបង្កើនកម្ដៅដល់សកម្មភាពយោធា ៖ សេណារីយ៉ូនេះ ត្រូវបានគេចាត់ទុកថាមានភាគរយអាចកើតមានជាមធ្យម ហើយវានឹងផ្ដល់ផលអវិជ្ជមានដល់ប្រទេសទាំងពីរ។ ជម្លោះនេះអាចរាលដាលដល់តំបន់ជុំវិញប្រាសាទបុរាណពីរ ដែលស្ថិតនៅចន្លោះខេត្ត Ubon Ratchathani និងខេត្ត Surin។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEV9iUWRqCXTP7OWcgKc2MImPkzwtLJDDFyx6nfKQs4x5pfDj6W9E8QS-zTY5k4QBWvf0u7fmDD7pF5tLEBd75W4jq5zbMzu6Z9bgtLIWg4Y1ZohOvsVNlTM8-grv5uyDdE3eS62gOcubxivAnHmON-n0T1LKefQ_bLT6PjxqAkn03paPzgvr0lwDzJkNW/s1280/photo_2025-06-06_10-19-12.jpg
៥. សកម្មភាពយោធាមុនពេលកិច្ចពិភាក្សា JBC៖ នេះជាសេណារីយ៉ូដ៏អាក្រ.ក់បំផុតពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុ.ធមុនការចរចា ជាមួយនឹងលទ្ធភាពអាចកើតមានប្រហែល 20-40%។ ភាគីទាំងសងខាងនឹងទទួលរងផលប៉ះពាល់ខ្លាំង ហើយកម្ពុជាអាចនឹងប្រើការពិភាក្សា ដើម្បីទិញពេលវេលា និងរៀបចំការវា.យលុក ហើយចុងបញ្ចប់នឹងវិលត្រឡប់ទៅរកស៊ីណារីយ៉ូទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN4xlcXEF22cjjsGf0LaOh3jsvN0T-H-iUVnx4uUbErKZ-6BYz9k_WMrmNYVVGmRee7qo5m2Z6odswM8I_pvlg-kVXitOsqJlh4gt2cBl7vUbbW9k_0CDvH1z3rXzgIhowgZ0Z_Fz22wsjENjkFqTtFSe-xO1ON1PAbR646Gy0_0-V06WcWB3oMwDrVWB2/s1280/photo_2025-06-06_08-56-58.jpg

អាជ្ញាធរសន្តិសុខថៃជឿថា សេណារីយ៉ូទី២ ហាក់ដូចជាលទ្ធភាពក្នុងការកើតមានខ្ពស់បំផុត ខណៈថៃពេញចិត្តសេណារីយ៉ូទីមួយច្រើនជាង ចំណែកកម្ពុជាហាក់មានទំនោរទៅរកសេណារីយ៉ូទីបី។ បន្ថែមពីនេះ ក៏មានការព្រួយបារម្ភដែរថា ការប៉ុនប៉ងទាំងអស់អាចត្រូវបានធ្វើឡើងដើម្បីបង្ករឿងហេតុនៃសេណារីយ៉ូទី៤ ឬទី៥ ក្នុងការបង្ហាញពីភាពត្រឹមត្រូវនៃចំណាត់ការផ្លូវច្បាប់នៅ ICJ ៕