ប្រទេសកម្ពុជា ទទួលបានការអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។

បើយោងតាមឧបសម្ព័ន្ធទី១ នៅក្នុងឯកសារផ្លូវការនៃកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ទំនិញទាំង២៨មុខ មានជាអាទិ៍ សត្វបក្សី មាន់ ទា ក្ងាន គ្រឿងក្នុងសត្វបក្សី ផ្លែឈើពពួកក្រូចស្រស់ឬស្ងួត ស្រូវ អង្ករសំរូប ថ្នាំជក់ និងទំនិញផ្សេងៗទៀត។

ដោយឡែកនៅក្នុងឧបសម្ព័ន្ធទី២ កម្ពុជាអនុគ្រោះពន្ធសូន្យភាគរយ លើទំនិញនាំចូលពីវៀតណាមចំនួន២៥មុខ ផងដែរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧.៧៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១៨.២% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦.៥៨ ពាន់លានដុល្លារ៕