គម្រោងភាពយន្ត «The Prisoner of Beauty» បានបញ្ចប់ជាផ្លូវការជាមួយនឹងស្នាដៃគួរឱ្យសរសើរជាបន្តបន្ទាប់។ ក្នុងចំណោមនោះ ការសម្ដែងរបស់ Liu Yuning និង Song Zu Er ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង។ បន្ទាប់ពីភាពយន្តនេះ អ្នកទាំងពីរមានការរីក ចម្រើនជាលំដាប់ក្នុងអាជីពរបស់ពួកគេដោយបច្ចុប្បន្ន Liu Yuning ទទួលបានស្គ្រីប ភាពយន្តថ្មីៗជាច្រើនជាមួយនឹងការវិនិយោគធំ។

ទោះបីជាជោគជ័យក្នុងរឿង «The Prisoner of Beauty» ក៏តារាសម្ដែង Liu Yuning នៅតែមានការសោកស្ដាយ។ តាមរយៈការចែករំលែកនាពេលថ្មីៗនេះ នៅពេលដែលត្រូវបានសួរអំពីការសោកស្តាយដ៏ធំបំផុតរបស់ខ្លួន Liu Yuning បាននិយាយបែបកំប្លែងថា «ពេលសរសេររឿងរបស់រឿងនេះ ហេតុអ្វីបានជាគាត់មិនសរសេរផ្នែកទី២?»
ក្រៅពីនេះ លោកក៏បានស្នើសុំសាច់រឿងភាគ ២ ដល់អ្នកសរសេររឿង និងក្រុមការងារ។ នោះបង្ហាញថា Liu Yuning បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគម្រោងនេះ។
គួរឱ្យដឹងថា ខ្សែភាពយន្តបុរាណខាងលើនេះជួយឱ្យឈ្មោះ Liu Yuning រស់ឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវនិងការរិះគន់ជាបន្តបន្ទាប់ថាលោកមិនស័ក្តិសមសម្រាប់តួឯកប្រុសក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ។
អ្នកទាំងពីរ Liu Yuning និង Song Zu Er ធ្លាប់ទទួលបានការសរសើរជាច្រើនផងដែរ។ Song Zu Er ត្រូវបានគេនិយាយថាជា Xiao Qiao ពីស្នាដៃដើម។ ជាមួយនឹង Liu Yu Ning ទោះបីជាដំបូងមានមតិចម្រុះជាច្រើនថាលោកមិនស័ក្តិសមសម្រាប់តួ Wei Shao ក៏ដោយ នៅពេលដែលខ្សែភាពយន្តនេះចាក់ផ្សាយ ប៉ុន្តែការសម្ដែងរបស់លោកត្រូវបាន គេវាយតម្លៃថាមានភាពប្រសើរឡើង។ រូបរាងក៏ត្រូវនឹងអាកប្បកិរិយាដ៏តឹងតែង និងត្រជាក់របស់ Wei Shao ផងដែរ។សំលៀកបំពាក់ និងឈុតរបស់ខ្សែភាពយន្តនេះ ក៏ត្រូវបានគេសរសើរថាមានលក្ខណៈបុរាណ ប៉ុន្តែមានសោភ័ណភាព។
គម្រោងនេះមានចំនួន៣៦ភាគចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានការគាំទ្រយ៉ាងក្លៀវក្លាទាំងក្នុងស្រុកនិងក្រៅស្រុក៕










