អង់តាក់តិច គឺជាទ្វីបមួយមិនមានប្រទេសណាជាម្ចាស់កម្មសិទ្ធនោះទេ ដោយលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ។

នៅលើទ្វីបនេះការដាក់មូលដ្ឋានទ័ព ត្រូវបានហាមឃាត់ ដោយអនុញ្ញាតឱ្យមានតែការបង្កើតស្ថានីយ៍វិទ្យាសាស្រ្តតែប៉ុណ្ណោះ។
.png)
តែយ៉ាងណាមិញថ្មីៗនេះ អាមេរិកយល់ឃើញថាមានភាពមិនប្រក្រតី ដោយឃើញប្រទេសចិនហាក់បង្កើតស្ថានីយ៍វិទ្យាសាស្រ្តច្រើនទៅៗ។
អាមេរិក សង្ស័យថាចិនបានបង្កើតមូលដ្ឋានទ័ព និងតម្លើងក្បាលគ្រាប់មីសុីល ដើម្បីពង្រឹងជំហររបស់ខ្លួនសម្រាប់ការទាមទារផ្នែកមួយនៅលើទ្វីបអង់តាកទិក នាពេលអនាគត។
ជុំវិញបញ្ហានេះចិន បានប្រកាសច្រានចោល ដោយអះអាងថាស្ថានីយ៍ទាំងនោះ គឺសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបម្រើដល់មនុស្សជាតិតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុង សន្ធិសញ្ញាអង់តាកទិកឆ្នាំ ១៩៥៩ បានចែងយ៉ាងច្បាស់ថា អង់តាកតិកជាទ្វីបសន្តិភាពដោយហាមឃាត់សកម្មភាពយោធា និងការធ្វើតេស្តអាវុធគ្រប់ប្រភេទ ជាពិសេសនុយក្លេអ៊ែរ៕










