សារព័ត៌មាន Thairath រាយការណ៍ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងកងទ័ពថៃបានប្រជុំពិភាក្សាបញ្ហាព្រំដែននៅខេត្តចន្ទបុរី បន្ទាប់មក កងទ័ពទាំងពីរប្រទេសក៏បានអង្គុយបរិភោគអាហារពេលព្រឹក និងផឹកកាហ្វេជាមួយគ្នានៅបរិវេណព្រំដែនបានផាក់កាត ស្ថិតក្នុងស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី ដើម្បីលើកកម្ពស់ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងកាត់បន្ថយភាពតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQZt-VeJ-Uy2Rh0Gj30DaFEoUe1CmBgzggQ0rnw0rDNnDQorJHq_0iEC4mxVf8ySseXEBfMFYIkUyZcGaBJZ_xr3z0qXRDUs_IjfVXqkiRftLApReXdYF-szfyePAVdHEU-sNrjyP9GcFDckw3X8AZhKD-riwjfuZNAF0u2SHlHHKaEWHmvLV1LJxv7B7i/s1280/image_2025-05-31_08-36-11.png
ការបរិភោគអាហារ និងផឹកកាហ្វេរួមគ្នានេះដើម្បីបង្ហាញឱ្យឃើញថា ទំនាក់ទំនងព្រំដែនរវាងកម្ពុជា និងថៃ នៅខេត្តចន្ទបុរី និងត្រាត នៅតែល្អប្រសើរ និងកក់ក្តៅជានិច្ច ។ ការបរិភោគអាហាររួមគ្នារវាងកងទ័ពទាំងពីរប្រទេស គឺភាគីទាំងពីរមានគម្រោងប្រជុំពិភាក្សាបញ្ហាព្រំដែន និងបរិភោគអាហាររួមគ្នា តាំងពី១ខែមុនការប៉ះទង្គិចរវាងកងទ័ពទាំងពីរមកម៉្លេះ ពីព្រោះភាគីទាំងពីរបានប្រជុំពិភាក្សាជាញឹកញាប់ពីបញ្ហាព្រំដែននៅខេត្តចន្ទបុរី និងត្រាត ។

ការប្រជុំពិភាក្សាគ្នាលើករវាងកងទ័ពទាំងពីរប្រទេសលើកនេះ គឺស្របពេលមានការប៉ះទង្គិចគ្នានៅព្រំដែន ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ ទើបភាគីទាំងពីរយកឱកាសនេះបង្កើនទំនាក់ទំនង និងកាត់បន្ថយភាពតានតឹងរវាងកងទ័ពទាំងសងខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvPeeaFR9XzBaBNu1FN6mcELOjhvTOARC3ZHDIQysOLkVG-E-ADQE5-Eq7N-4E8neuTFbOihgrhUHuzqybPzYCmPYlLkNIw5ScBo4XhSfVVd2zLM_SRKGK3ShBt97jguhBOqHN_KhcaSWC6BztJ15KWnNRObpIgOUCvjkXMQZdUxpzCD0ISwwglEtMMsrH/s1280/image_2025-05-31_08-36-10.png

ក្រៅពីនេះ ក៏មានការយករូបភាពរបស់កងទ័ពទាំងសងខាងដែលធ្លាប់ប្រជុំជាមួយគ្នាជាបន្តបន្ទាប់ មកតាំងបង្ហាញផងដែរ ដើម្បីឱ្យកងទ័ពទាំងសងខាងមើលឃើញថា មុននេះ កងទ័ពធ្លាប់សហការគ្នាយ៉ាងល្អ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ពការពារព្រំដែនឱ្យស្រឡាញ់គ្នា និងជួយគ្នា ដូចធ្លាប់អនុវត្តកន្លងមក ។

ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ថៃលើកនេះ មានការចូលរួមពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំងកងទ័ពកម្ពុជា ជាង៥០នាក់ បានធ្វើដំណើរមកចូលរួម ។ រីឯភាគីខាងថៃដឹកនាំដោយលោក ណុបផារ៉ូត ស៊ីរីប៉ារីយ៉ាផុង មេបញ្ជាការកងម៉ារីនខេត្តចន្ទបុរី រួមទាំងកងទ័ពនៅខេត្តចន្ទបុរី មកទទួលស្វាគមន៍មន្ត្រីជាន់ខ្ពស់កម្ពុជា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0td-3p1-XnR_sPLEC21_6GfUJdTehwCQ4CZR5gjoIoO2Hv5cbMmnzi8x6N3y2sNjbmFlGh2OcU8s2IL6GTVPcRiepQOjWOthxDY_HHcOt16O_QnnIOlb9ZXdY3D0DPQ8WrFVYTnDnQfZaz8agGtCaoXGT9diBn5HoIRJ7vSR5uHqyhk32LoRwvcA8seN/s1200/image_2025-05-31_08-36-32.png