ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការប្រតិកម្មរបស់ខ្លួនទៅលើអ្នកសិល្បៈមួយចំនួនអ្នកមានក្របខណ្ឌយោធានិងមានចិត្តអាណិតទៅដល់កងកម្លាំងដែលឈរជើងចាំការពារទឹកដីពិតប្រាកដ។ ទោះយ៉ាងណាឧកញ៉ា ហេង ឡុង ស្វាមីតារាសម្តែង ចន ច័ន្ទលក្ខិណា បានចេញមកបញ្ជាក់ចំពោះរឿងនេះ។
.png)
នៅយប់ថ្ងៃទី២៩ ឧសភា ឧកញ៉ា ហេង ឡុង បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «មានបងប្អូនខ្លះយល់ច្រឡំ បងប្អូនសិល្បករសិល្បការិនីមានក្របខណ្ឌជាយោធាមែន ប៉ុន្តែជាសក្ក័កិត្តិយសតែប៉ុណ្ណោះ មិនមានសមត្ថកិច្ចអ្វីពាក់ព័ន្ធនឹងកិច្ចការងារយោធាទេ»។
ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់របស់ខ្លួនថា«សុំជំរាបដល់បងប្អូនខ្មែរជាទីគោរពស្រឡាញ់ទាំងអស់គ្នាពួកគាត់ទទួលបានប្រាក់ខែមែនប៉ុន្តែពួកគាត់មានតួនាទីផ្សេងពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយអ្វីដែលល្អជួយដល់សង្គមជាតិយើង»។
ទោះយ៉ាងណាការបង្ហោះរបស់ឧកញ៉ា ហេង ឡុង អំពីសិល្បករសិល្បការិនីមានក្របខណ្ឌយោធា គ្រាន់តែជាស័ក្កិកិត្តិយស ទទួលបានប្រាក់ខែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកយ៉ាងច្រើន៕










