តារាសម្តែងនិងជាពិធិការិនី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពផ្អែមល្ហែមជា មួយនឹងស្វាមី លោក គឹម សីហា ថែមទាំងលើកឡើងថា សុភមង្គលគ្រួសារកើត ពីការខិតខំសាង ឡើងរបស់ប្តីនិងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។  កាលពីមុនតារាស្រីរូបនេះធ្លាប់បាននិយាយថាសុមភមង្គលក្នុងគ្រួសារគឺស៊ីសងទៅលើកក្បាលចង្កូត។

នៅព្រឹកថ្ងៃទី២៩ ឧសភា តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយពាក្យពេចន៍ថា «សុភមង្គលគ្រួសារកើតពីការខិតខំសាងឡើងរបស់ប្តី និងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។ បើបង្គោលពុកផុយ វានឹងងាយដួលរលំ»។

តារាស្រីរូបនេះបន្តទៀតថា « មានមនុស្សប្រុសល្អម្នាក់ជាដៃគូប្រៀបដូចជារើសបាន កំណប់មាស អ៊ីចឹងមានប្តីយល់ចិត្ត ប្រពន្ធមិនបាច់ហត់នឹងតាមផ្គាប់ចិត្តប្តីប្រពន្ធមិនចាំ បាច់រែកពុនទុក្ខលំបាកតែម្នាក់ឯងប្រពន្ធមានប្តីចាំលើកទឹកចិត្តប្រពន្ធក្លាយជាមនុស្សស្រីដែលមិនបាច់ខ្វល់ច្រើនពីរឿងគ្រួសារព្រោះប្តីចេះជួយសម្រាលទុក្ខ ប្តីចេះខ្លាចប្រពន្ធអន់ចិត្ត ចេះខ្លាចប្រពន្ធលំបាកហត់នឿយ ចេះខ្លាចប្រពន្ធគ្មានក្តីសុខក្នុងជីវិត ខ្លាចប្រពន្ធយំ ជាប្តីដែលធ្វើឲ្យមនុស្សស្រីដទៃច្រណែននឹងប្រពន្ធខ្លួនតោះ…..សរសើរប៉ុណ្ណឹងហើយដើរលេងទៀតប្តី»។
ការលើកឡើងរបស់ គង់ ចាន់ស្រីមុំ ទៅកាន់លោក គឹម សីហា ស្វាមីជាទីស្រលាញ់នេះមានអ្នកគាំទ្រមួយចំនួនក៏បានសរសើរដល់នាងដែរថា គង់ ចាន់ស្រីមុំ ជាមនុស្សស្រីមានសំណាង។ 
គួរឱ្យដឹងថា ចុងក្រោយនេះវីដេអូកាលពីឆ្នាំ២០២២ របស់ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមានចំណងជើងយ៉ាងច្រើនខណៈរូបនាងបាននិយាយនៅក្នុងការ Live ដែរថា គ្រួសារមានសុភមង្គលឬមិនមានអាស្រ័យលើក្បាលចង្កូតជាអ្នកកាច់៕
		
	









