ប្រទេសថៃ ៖ សារព័ត៌មានថៃ Top News Online រាយការណ៍ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ អតីតទាហានឈុតខ្មៅថៃ និងទាហានចូលនិវត្តន៍ ស្មើជាង៥០០នាក់ បានមកផ្តល់កម្លាំងចិត្តដល់ទាហានថៃនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ។ អតីតទាហានឈុតខ្មៅ និងទាហានចូលនិវត្តន៍និយាយថា បើទោះជាចូលនិវត្តន៍ក្តី ប៉ុន្តែពួកគេនៅតែស្រឡាញ់ និងបារម្ភពីទឹកដី មិនឱ្យប្រទេសណាមកឈ្លានពានដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho0YAq7fo9najIVuIR7IaDgWb_u8saWb22Hqfg67w10uSA2J6HSr37q-bcLjCVS5eAUF5pU3Q22VOmeFawf6vpMAeJCd8WeEOC4fGEPD9XD5jRcbGDlrgUiXAOuXqsEqKQ3SLVHsyPzDDaJZmOz-tXxNGANY9IKwWb0m3Y2NkctZb5bpjS-ao4BNIHN3F0/s1280/photo_2025-05-27_12-34-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺបច្ចុប្បន្ន នៅប្រាសាទតាមាន់ធំ មានសភាពអ៊ូអរយ៉ាងខ្លាំង ដោយសារពលរដ្ឋថៃនាំគ្នាទៅផ្តល់កម្លាំងចិត្តដល់ទាហានថៃនៅប្រាសាទតាមាន់ធំ ។ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងមក លោក កុលរ៉ាគត់ កេតកែវ អតីតទាហានថៃ បានបង្ហោះវីដេអូក្រុមទាហានឈុតខ្មៅថៃ និងទាហានចូលនិវត្តន៍ ជាង៥០០នាក់ ធ្វើដំណើរមកផ្តល់កម្លាំងចិត្តដល់ទាហានថៃនៅប្រាសាទតាមាន់ធំ ដែលថៃចាត់ទុកថា នេះជាថ្ងៃពិសេសយ៉ាងខ្លាំង ពីព្រោះជាការរួមគ្នាដើម្បីជាតិ ។

លោក កុលរ៉ាគត់ កេតកែវ អតីតទាហានថៃនិយាយថា យើងមកជួបជុំមិត្តភក្តិអតីតទាហានរបស់យើង ពីព្រោះធ្លាប់សន្យាថា យើងនឹងជួបគ្នាពេលប្រទេសជាតិត្រូវការ ។ យើងគ្រប់គ្នានឹងបង្ហាញឱ្យពលរដ្ឋថៃឃើញថា ទោះជាចូលនិវត្តន៍ក្តី ប៉ុន្តែយើងនៅតែស្រឡាញ់ជាតិ និងមកផ្តល់កម្លាំងចិត្តដល់ប្អូនៗទាហានឈរជើងនៅប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr8A9DYIHhiMGyPWvJ-z2weD8_l2jLmx8iiZo51lW_7E9HG3WxM5oDBOL5eXUCFs5d9Q4kexd9WYnk6kqh3FkpbzN3thpukMoORtFWipgd-HdCUW_FbH8xEXxAo3sFiscv_TGG8wEjt2jCbN8VVUJ2lgjwwLUA6OqJTJA8gFENoELJd6Gxz5oaqc94rUtd/s1150/photo_2025-05-27_12-19-32.jpg

ចំណែកលោក កាំម៉ាណាត ណយភុប អតីតមេបញ្ជាការទាហានឈុតខ្មៅថៃនៅខេត្តប៉ាធុមថានី និយាយថា ការមកប្រមូលផ្តុំគ្នានៅប្រាសាទតាមាន់ធំ គឺមកផ្តល់កម្លាំងចិត្តដល់ទាហានថៃនៅព្រំដែន ។ យើងចង់បង្ហាញថា យើងជាអតីតទាហានឈុតខ្មៅនៅតែស្រឡាញ់ និងបារម្ភពីទឹកដីដែលយើងធ្លាប់ការពារសម្រាប់កូនចៅ ។ យើងនឹងពុំឱ្យអ្នកណាម្នាក់ ឬប្រទេសណាបំផ្លាញប្រទេសយើងទេ យើងនឹងបង្ហាញពីភក្តីភាពដល់ជាតិ សាសនា និងព្រះមហាក្សត្រ ។

គួរបញ្ជាក់ថា ក្រុមទាហានឈុតខ្មៅថៃមកពីជំរំប៉ាកថុងឆ័យ ខេត្តឧប៊ុនរ៉ាជថានី ដឹកនាំដោយវរសេនីយ៍ឯក ចរិយា ស៊ីរ៉ាក់ស៊ី, នាយកសមាគមទាហានល្បាតខេត្តឧប៊ុនរ៉ាជថានី ព្រមទាំងអតីតទាហានឈុតខ្មៅថៃមកពីតំបន់ជាច្រើន ដូចជា ៖ ឧប៊ុនរ៉ាជថានី ប៉ាកថុងឆ័យ កូរ៉ាជ និងសុរិន្ទ បានធ្វើដំណើរមកផ្តល់កម្លាំងចិត្តដល់ទាហានថៃ ដែលថៃចាត់ទុកថា បំពេញភារកិច្ចការពារអធិបតេយ្យនៅប្រាសាទតាមាន់ធំ ដោយមានអតីតទាហានឈុតខ្មៅ និងទាហានចូលនិវត្តន៍មកពីទូទាំងប្រទេស ជាង៥០០នាក់ ចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQjmpNmbRJjD-ilCnC33rVLA2lOmv55nSUgxf0wjAY6oqmtTpz33qUz9MdxT26yXe0_4JzyBfA03wNAAiv5eoR8JYLxWtN1y5Aefj_PYgx9OqAs8Ok7Tpnp2yfDqz833ZhXbe90H9rdQNmcMHmafVl_u-71I-UuboVw1l5e-5Pkig2ZbOhqq_Njtdz-XhE/s1280/photo_2025-05-27_12-34-41.jpg

នេះជាការតាំងចិត្តរបស់អតីតទាហានឈុតខ្មៅ និងទាហានចូលនិវត្តន៍ ដែលនៅតែស្រឡាញ់ជាតិ ទោះជាចូលនិវត្តន៍ពីការងារ ដើម្បីបង្ហាញកម្លាំង និងផ្តល់កម្លាំងចិត្តដល់ទាហានប្អូនៗនៅការពារទឹកដីថៃ ។ អតីតទាហានឈុតខ្មៅបានបង្ហាញពីភាពរឹងមាំ មិនថាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ ប៉ុន្តែគ្រប់គ្នានៅតែស្រឡាញ់ជាតិ និងគាំទ្រប្អូនៗទាហានយ៉ាងពេញទំហឹង ។ វាធ្វើឱ្យបរិយាកាសនៅប្រាសាទតាមាន់ធំ ពោរពេញដោយស្នាមញញឹម និងកក់ក្តៅ ទោះជាមេឃធ្លាក់ភ្លៀង ប៉ុន្តែគ្មានអ្នកណាម្នាក់រាថយ ។ បន្ទាប់មក អតីតទាហានឈុតខ្មៅថៃក៏បានប្រគល់សម្ភារៈមួយចំនួនឱ្យទាហានថៃនៅប្រាសាទតាមាន់ធំ ព្រមទាំងបញ្ជាក់ថា នឹងពុំឱ្យអ្នកណាម្នាក់មកឈ្លានពានដាច់ខាត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។

ដោយឡែក គេហទំព័រព័ត៌មាន Dongrak News បានបង្ហោះរូបភាព និងវីដេអូការជួបជុំគ្នារបស់អតីតទាហានឈុតខ្មៅ និងទាហានចូលនិវត្តន៍ ដោយសរសេរថា ៖ «អតីតទាហាននៅទូទាំងប្រទេស ស្មើជាង៥០០នាក់ បានមកផ្តល់កម្លាំងចិត្តដល់ប្អូនៗទាហាននៅប្រាសាទតាមាន់ធំ ទោះជាមានភ្លៀងធ្លាក់ ប៉ុន្តែបរិយាកាសពោរពេញទៅដោយស្នាមញញឹម និងកក់ក្តៅ» ៕