ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ទៅលើសកម្មភាពរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា រួមទាំងគ្រួសារនិងគូស្នេហ៍ មានសេចក្តីជ្រះថ្លាធ្វើបុណ្យស្តាប់ព្រះធម៌ បន្ទាប់ពីដកដៃពីការងារសិល្បៈ។ ឃើញរូបភាពនេះហើយលោក ហេង វិសាល បានស្ងើចសរសើរទង្វើរបស់ វណ្ណដា ពេញដោយអារម្មណ៍មោទនភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJAUFtV-WMOpXDWeqaZdYypdakOP3Est_Pd4_bNMCO2JblVz1sSVHTZE27kccSqcsxPusspb3hL6WcCLkRRvTLljGWAkslEzn7rXExofbdP_FWeXwWfvtZcpxlLUuz9VIPKo-i_7IU0HFZ0-sva8q9pgKunLUMSmS7fn9d4l3_TfrvakyWeEuHye513Vwq/s1632/image_2025-05-28_10-13-52.png

នៅល្ងាចថ្ងៃទី២៧ ឧសភា នៅលើបណ្តាញសង្គមហ្វេកប៊ុកនិងទិកតុកបានចែករំលែកសកម្មភាពរបស់តារាចម្រៀងរ៉េប វណ្ណដា និងគ្រួសារបាននាំគ្នាទៅធ្វើបុណ្យនៅវត្តមួយកន្លែងប្រកបដោយសេចក្តីជ្រះថ្លាទទួលបាននូវចំណេះដឹងបន្ថែមទៀតពីព្រះពុទ្ធសាសនាឱ្យមនុស្សដើរទៅរកផ្លូវដែលរកសេចក្តីសុខទុកក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9640sXsJ4IyVj5zxACAB4h8-xe88tDhu5xrhbR4QY_ee0rkS4-0DHWx0eLQo9bC6MUsdaj7ZUlVd_rhJz2Z2jMVpVUvxCMDYmLGHA0OK5KMP8lS7gi1soHGs64KPt-ex8_zE1OIM6rCbvvd5rgNLD0iVYGK5PfBvb0mqd_hYJNfDVzmTvs5fcIpRmJ9aq/s2048/image_2025-03-10_16-27-16.png

សកម្មភាពរបស់ វណ្ណដា បន្ទាប់ពីដកឃ្លាពីការងារសិល្បៈនាំក្រុមគ្រួសារទៅធ្វើបុណ្យស្តាប់ព្រះធម៌ឱ្យចិត្តស្ងប់សុខនេះបានធ្វើឱ្យមនុស្សជាច្រើនស្ងើចសរសើរតារាចម្រៀងរ៉េបរូបនេះ។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេដែលពេញចិត្តចំពោះសកម្មភាពរបស់ វណ្ណដា នេះសូម្បីតែ ហេង វិសាល ដែលជា Infulencer ល្បីឈ្មោះមួយរូបដែលមានចិត្តជ្រះថ្លាជាមួយព្រះធម៌ដូចគ្នាក៏បានពោលសរសើរដល់តារាចម្រៀងរ៉េបរូបនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPN0wTf_1EqXCsfng46GWv8t9PZKJBByE9ornKXW1p3cPtBEbHwUIYb7TIqkfVDmVfgvK7BD97p5Gb6z9UZ6r93rokCXXaoBTVO7f00SZ57bZu1XGS449U7Zc8IoEbSFPudpwP2Vr6-rBKhFOxPIia-XMGBjBB30VqDFkDj29CRV57Cq1lK8zsjMmNkAxZ/s2048/image_2025-05-28_10-13-53.png
ហេង វិសាល បានចែករំលែកការផ្សាយផ្ទាល់ពីសកម្មភាពរបស់ វណ្ណដា និងគ្រួសារធ្វើបុណ្យនិងស្តាប់ធម៌ទេសនានេះជាមួយនឹងពាក្យជាភាសាអង់គ្លេសដែលមានន័យថាលោកមានមោទនភាពដែលឃើញរូបភាពបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8eR42gv7iQnenzER6C8QODwlgeL7EMF6SNtaI24-3y8hrYwDGwzug_pdXMNzWvs80KkQhkMOrA9Uv8rCYMAfRxa2p26f6_8VEKpwPg7Ngg0pbf9PtY4cU9rryrgauJNVG4Hl0i-kGwKlYxptaIO_BpHL8exFg8wFohORvN-VIWBrNO4N83z6I2Spa-5DW/s687/image_2025-05-28_09-54-10.png

កន្លងមកនេះ វណ្ណដា ត្រូវបានទស្សនិកជនឃើញថាបានចំណាយពេលទៅធ្វើបុណ្យនៅវត្តជាមួយឪពុកម្តាយជារឿយៗនិងបានចូលបច្ច័យសម្រាប់កសាងនានាក្នុងវត្តអារាមផងដែរ៕