នៅក្នុងប្រទេសកូរ៉េ សាជីវកម្មហិរញ្ញវត្ថុដែលវិនិយោគក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយរូបភាពរបស់សិល្បករ និងតារាល្បីគឺជានិន្នាការអស់រយៈពេលជា ច្រើនឆ្នាំមកហើយ។នៅពេលដាក់ឈ្មោះក្រុមហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកូរ៉េ វាមិនពិបាកទេក្នុងការដឹងថាក្រុមនីមួយៗមានបុគ្គលល្បីៗជាច្រើនជាអ្នកតំណាង ឬគំរូផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឱ្យដឹងថាកាលពីឆ្នាំមុន ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ធនាគារធំៗទាំង៥ មានដូចជា KB Kookmin, Shinhan, Hana, Woori, Nonghyup បានឈានដល់ ៧៨១.៤ ពាន់លានវ៉ុន ប្រមាណជាង៥៦២លានដុល្លារអាម៉េរិក។ មិនត្រឹមតែថវិកាផ្សព្វផ្សាយពាណិជ្ជកម្មកើន ឡើងប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្រជ្រើសរើសមនុស្សល្បីៗជាច្រើន នាក់ធ្វើជាតារាម៉ូដែលក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ។
.png)
កាលពីមុន អត្តពលិកគឺជាមុខសញ្ញាកំពូលដែលក្រុមហិរញ្ញវត្ថុ និងធនាគាររបស់កូរ៉េ ចាត់ ទុកថាជាមោទនភាពរបស់ប្រទេសស្របតាមកិត្យានុភាព និងភាពជឿជាក់ដែលត្រូវការ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងបំណងប្រាថ្នាចង់ពង្រីកមូលដ្ឋានអតិថិជន ជាពិសេសទំនាក់ទំនងជាមួយ អ្នកជំនាន់ថ្មីៗនិន្នាការនៃការជ្រើសរើសតារាសម្តែង និងតារាចម្រៀង ដែលមានអ្នកគាំទ្រជាច្រើនបានក្លាយជាការពេញនិយម។

យោងតាម SCMP ធនាគារ KB Kookmin នៃ KB Financial Group បានជំរុញឱ្យមាននិន្នាការជ្រើសរើសតារាចម្រៀង និងក្រុម Kpop ធ្វើជាតារាបង្ហាញម៉ូត នៅពេលពួកគេសម្រេចចិត្តជ្រើស BTS ជាអ្នកនាំពាក្យ និងតំណាងនៅឆ្នាំ ២០១៨។
នៅពេលនោះ មន្ត្រី KB Kookmin បានចែករំលែកថា មានប្រតិកម្មជាដំបូង ដោយសារតែក្រុមចម្រៀងប៉ុបវ័យក្មេង ដូចជា BTS ត្រូវបានស្នើឱ្យធ្វើជាតំណាងធនាគារ។
ប៉ុន្តែលទ្ធផលវិជ្ជមាននៃកិច្ចសន្យានេះត្រូវបានបង្ហាញភ្លាមៗ។ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ចំនួនអតិថិជនដែលបើកគណនីសន្សំបង់រំលស់របស់ KB ដែលមានឈ្មោះថា «KB x BTS» បានកើនឡើង ៦ ដង។
ក្រុមហិរញ្ញវត្ថុផ្សេងទៀតក៏កំពុងអនុវត្តយុទ្ធសាស្រ្តស្រដៀងគ្នានេះផងដែរ ក្នុងគោលបំណងឈានទៅដល់អតិថិជនសក្តានុពលថ្មីៗ ជាពិសេសអ្នកគាំទ្រ Kpop «វ័យក្មេង និងទាន់សម័យ»។ ក្នុងឆ្នាំ ២០១៩ Woori Financial Group បានជ្រើសរើសក្រុមចម្រៀងនារី Blackpink ជាតារាបង្ហាញម៉ូតដំបូងគេរបស់ខ្លួន។ តារាចម្រៀង IU បានធ្វើជាទូតសុឆ្ឆន្ទៈសម្រាប់ Woori Financial Group និង Woori Bank អស់រយៈពេលជាង ៣ ឆ្នាំមកហើយ។
ចំណែកឯធនាគារ Nonghyup ផ្សព្វផ្សាយរូបភាពយុវវ័យជាមួយតារាម៉ូដែលជាច្រើនដូចជា Jung Hae In, Byeon Woo Seok, Go Youn Jung ។ Shinhan Financial Group បានចុះកិច្ចសន្យាជាតារាម៉ូដែលជាមួយក្រុមចម្រៀងនារី NewJeans ក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំដំបូងរបស់ពួកគេ។ នៅពេលនោះ សមាជិកក្មេងជាងគេរបស់ NewJeans គឺ Hyein មានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ។
កាលពីដើមឆ្នាំនេះ ធនាគារ Shinhan បានណែនាំគំរូផ្សាយពាណិជ្ជកម្មថ្មីជាមួយតារាចម្រៀង និងតារាសម្តែង Cha Eun Woo សមាជិក Astro។
នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Hana Financial Group បានចំណាយប្រាក់រាប់ពាន់លានវ៉ុន ដើម្បីបង្កើតតារាចម្រៀង Ahn Yu Jin សមាជិក IVE ក្លាយជាតារាម៉ូដែល។ សមាជិកម្នាក់ទៀតនៃ IVE គឺ Jang Young Won ក៏ទទួលបានការវិនិយោគ “ដ៏ធំ” ដូចគ្នាពីធនាគារ Woori ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាគំរូមួយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។.png)
បន្ថែមពីលើរូបភាព និងវីដេអូផ្សព្វផ្សាយ ធនាគារក៏ទាញយកអត្ថប្រយោជន៍ពីធនធានទូតសុឆ្ឆន្ទៈនិងគំរូដើម្បីរៀបចំព្រឹត្តិការណ៍តន្ត្រីផ្ទាល់ខ្លួនរបស់ពួកគេ ឬសហការជាមួយក្រុមហ៊ុន Kpop ដើម្បីនាំយកការប្រគំតន្ត្រីដែលប្រមូលផ្តុំសិល្បករល្បីៗជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មហិរញ្ញវត្ថុនៅតែត្រូវលើកកម្ពស់ការជឿទុកចិត្ត និងកិត្យានុភាព ដូច្នេះពួកគេក៏មានភាពរសើបខ្លាំងផងដែរនៅពេលប្រឈមមុខនឹងហានិភ័យពីការជ្រើសរើសតារាសម្តែង និងតារាចម្រៀងទាន់សម័យធ្វើជាទូតសុឆ្ឆន្ទៈ។

នៅពេលដែល Kim Soo Hyun ជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសដ៏ធំមួយដែលប៉ះពាល់ដល់មុខមាត់ម៉ាកយីហោដែលលោកតំណាងនោះ វាត្រូវបានគេរាយការណ៍ថា Shinhan Group គ្រោងនឹងបញ្ចប់កិច្ចសន្យាជាមួយតារាប្រុសរូបនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។
កាលពីឆ្នាំ២០២៤ ធនាគារ Nonghyup Bank បានបញ្ឈប់ការបន្តកិច្ចសន្យាជាមួយ Han So Hee នៅពេលដែលនាងមានរឿងអាស្រូវស្នេហាជាមួយ Ryu Jun Yeol ៕










