បើតាមសារព័ត៌មាន The Straits Time បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិតបិទកម្មវិធីផ្ញើសារ Telegram។ អាជ្ញាធររបស់វៀតណាមអះអាងថា Telegram មិនបានបំពេញភារកិច្ចគ្រប់គ្រាន់ដើម្បីបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅលើវេទិការបស់ខ្លួននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJkW3g79muJgGckizZhak8pEEL-ojY-xQvHwtLRD1ZqdBrELdr6_3zcTAg9WVJ1Az5z5Nr3-3qeoJ-4xEawe3s3v6Uo-BgVrbpOjakHVbieInD61LoooHAJK-ZFvPiEtQ7aIcVWJqaTJTglg6TKD3K9Jfknb1k5-6dHuOU4VxlLqMqCSw-VVb-M0zeb1FO/s2000/image_2025-05-24_09-11-19%20(2).png
ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមបានរាយការណ៍ថា ប្រហែល ៦៨% នៃបណ្ដាញ Telegram និងគ្រុបចំនួន ៩,៦០០ នៅក្នុងប្រទេសវៀតណាម មានការលួចប្រព្រឹត្តបទល្មើស ដូចជាការលួចលក់គ្រឿងញៀន ការក្លែងបន្លំ រួមទាំងសកម្មភាពដែលសង្ស័យថាជាអំពើភេរវកម្ម។ បម្រាមនេះត្រូវបានចេញនៅថ្ងៃទី ២១ ឧសភា ហើយក្រុមហ៊ុនទូរគមនាគមន៍ត្រូវអនុវត្តបម្រាមនេះឱ្យបានមុនថ្ងៃទី ២ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKgHbqHwARakdlAsCY6N1XelWInXzl-NsQPHVx5jjgAXweBBPUWmEte7eES3MnMrWHPwCLKHGOxNlBZl6MZRVtZJF3c1_BYpqg45AeHGUE9jqaI6VNiFKFXgvC3FBgLMaBJ3B-BPakBbcDo4x5JKe6Lw0g5svCqbIaTCu_KFy2sWTBuui751B7FpfpCsED/s1221/image_2025-05-24_09-29-47%20(2).png
យ៉ាងណាមិញ ក្រុមហ៊ុន Telegram បាននិយាយថា ខ្លួនពិតជាភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចនេះ។ ពួកគេបានអះអាងថា ពួកគេបានឆ្លើយតបចំពោះសំណើផ្លូវច្បាប់ទាំងអស់ និងទើបតែទទួលបានសេចក្តីជូនដំណឹងផ្លូវការនៅព្រឹកថ្ងៃទី ២៣ ខែឧសភា។ Telegram ក៏បានបញ្ជាក់ថា ពួកគេចង់សហការជាមួយអាជ្ញាធរវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqjaB26g08KgYPwxvOzokM355wZkKoVnTYKzpv4cDGq8xULUw9SNMQLzATl6m-YyU1WY633kVDFdYO_FkGOAbYlFIbXlxT_Z3RrhunmfJCQtT3bKi-ggrbGxt9QSEcckwmM3CGiFwzO1eMSlPIqe3C3RN4jvWBEumCkxhDnEZfhCe8fkALTypAnnD-kG5/s1200/image_2025-05-24_09-29-47.png

គួរបញ្ជាក់ថា វៀតណាមមានច្បាប់តឹងរ៉ឹងចំពោះមាតិកាអនឡាញ ហើយរដ្ឋាភិបាលមានប្រវត្តិក្នុងការបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដកយកមាតិកាដែលត្រូវបានគេចាត់ទុកថា “toxic” ឬប្រឆាំងនឹងរដ្ឋ។ ទោះជាយ៉ាងណា Telegram នៅតែអាចប្រើបាននៅវៀតណាមក្នុងពេលនេះ ប៉ុន្តែអាចនឹងត្រូវបិទនៅពេលឆាប់ៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGayXT-bxeqFtNEQHRRJYq7hy80Gs63tEMDiOj6y5eyMRD_2cPhYNdWJ-uDgVO-9S8Zz7N_YIV35SgYQl1C6Zk0mm5eFbGHIX8HsWk2W3jBNIO1bP-rS9u3hLLd5JnedZ5avm2dPHHrKa9SWXUx0f9lXh5ITm_8vS_n_tNfXdEiKGNg2Z-NayDadHj5Bt/s960/image_2025-05-24_09-11-18%20(2).png