ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើតលេនភ្នែកថ្មីមួយប្រភេទ ដែលអាចឲ្យមនុស្សមើលឃើញនៅក្នុងកន្លែងងងឹត ឬសូម្បីតែពេលបិទភ្នែកក៏អាចឃើញបានផងដែរ។ វាដំណើរការយ៉ាងដូចម្តេច?

លេននេះមានភាគល្អិតតូចៗ (upconversion nanoparticles) ដែលអាចបម្លែងពន្លឺអ៊ីនហ្វ្រារ៉េត (infrared) ដែលមនុស្សមិនអាចមើលឃើញដោយភ្នែកទទេរបាន ទៅជាពន្លឺដែលអាចមើលឃើញបាន ដូចជា ពណ៌ក្រហម បៃតង និងខៀវ។ ភាគល្អិតទាំងនេះត្រូវបានបញ្ចូលក្នុងស្រទាប់ប្លាស្ទិកស្រាលៗដែលធ្វើជាលេន។.png)
អ្វីដែលកាន់តែពិសេសគឺ វាមិនចាំបាច់ប្រើថាមពលក្រៅទេ ហើយអាចមើលឃើញពន្លឺ infrared សូម្បីតែពេលបិទភ្នែក។ លើសពីនេះវាជួយឱ្យការមើលឃើញបានកាន់តែល្អនៅក្នុងកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់ផងដែរ។

យ៉ាងណាមិញ ការសាកល្បងលើកណ្តុរ បានបង្ហាញថាពួកវាមានប្រតិកម្មនឹងពន្លឺ infrared។ បន្ទាប់មក ការសាកល្បងលើមនុស្សបានបញ្ជាក់ថា អ្នកពាក់អាចឃើញពន្លឺ infrared និងដឹងទិសដៅផងដែរ។
ទោះជាយ៉ាងណា វាក៏មានផលវិបាកផងដែរ ដោយសារលេននៅជិតភ្នែកពេក អាចធ្វើឲ្យការមើលរូបភាពមិនសូវឃើញច្បាស់ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតវ៉ែនតាផ្សេងទៀត សម្រាប់ពាក់ជាមួយលេន ដោយប្រើបច្ចេកវិទ្យាដូចគ្នា ហើយជួយឲ្យការមើលឃើញកាន់តែច្បាស់ល្អជាងមុន។
ដូចនេះ តើបច្ចេកវិទ្យនេះអាចប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?
វាអាចជួយអ្នកនៅកន្លែងងងឹត ឬមានគ្រោះថ្នាក់
,ជំនួយដល់អ្នកដែលខ្វាក់ពណ៌ និងប្រើប្រាស់ក្នុងស្ថានភាពយោធា ឬសង្គ្រោះបន្ទាន់, ព្រមទាំងប្រើសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។.png)
បច្ចេកវិទ្យាថ្មីនេះអាចបំប្លែងរបៀបដែលមនុស្សមើលឃើញពិភពលោក ហើយនឹងអាចជួយដល់វិស័យជាច្រើនទៀតនៅថ្ងៃអនាគត៕










