ចក្រភពអង់គ្លេស ៖ មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបានរកឃើញវីរុស West Nile នៅក្នុងសត្វមូសចក្រភពអង់គ្លេសជាលើកដំបូងបំផុត បន្ទាប់ពីមេរោគនេះត្រូវបានគេស្គាល់ និងរកឃើញនៅទន្លេ Idle ក្នុង Nottinghamshire ដោយការប្រមូលសំណាកវីរុសដែលមាននៅក្នុងសត្វមូស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsu0rcSLzrABBf1LFxk3AEuGCchrqxCPijxVwyQQ-tzcloeflqbRGQ4iu7TRGi9_dZ_jNufwQKd_vMS9EQRjHkbIFFQ43X-qp9-KrrxC1WhmQ_WLbk7YkCHn6njpS5lLQ4u2n1xs3JrH4TP5NtHqVuRcmAGchdw35Miv3slGoOA6vOGgB357gWo2AI_uD9/s1280/photo_2025-05-23_14-38-39.jpg

តើវីរុស West Nile ជាអ្វី? វីរុស WNV ឬ West Nile Virus គឺជាវីរុសដែលមានផ្ទុកនៅក្នុងសត្វមូស និងឆ្លងចេញតាមរយៈវដ្តជីវិតមូស។ សត្វពាហនៈមួយចំនួន និងមនុស្សអាចឆ្លងវីរុសនេះបានតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬត្រូវវាខាំ ប៉ុន្តែគេកំណត់ថានៅពេលសត្វមូសងា.ប់ វីរុសនោះក៏នឹងងា.ប់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWX412qVxq7iNG-a5Y_Mx2KKCmSFWHEi4eGPdPtOsCmrKJ8yZV8W-N2xS2lmnJsZuv5hiRH5Hef87UGPOnMZG-7JE1K2cP8mMXU8DxTGPv5QIqosK9aWInWhvZfHVzYXtoHSZFxRIBaxuCcqYjILmzVZBGgaFoir9P9HBCTdg49BELtT_Uhlunvql9fN3E/s768/photo_2025-05-23_14-38-40%20(2).jpg

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ទោះបីជាពេលខ្លះវីរុសនេះអាចធ្វើឱ្យមនុស្សឈឺធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែការរីករាលដាលរបស់វានៅក្នុងចក្រភពអង់គ្លេស គឺមានហានិភ័យចំពោះសាធារណជនទូទៅ “ទាបណាស់” ។ គេក៏បានបញ្ជាក់ផងដែរថា បើទោះវាជាករណីកម្រក្ដី ប៉ុន្តែ 1 ក្នុងចំណោម 150 វាបង្ករជាផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់មនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVjfvLb92gbuwVg1oza8RyVkeAVgWMB68tHzmReL1u9jaFv3lMsDeRzdVPA9SQ6UD3uMQTDUUoVUbIZXcB9Pya9nhsSH5tg015ZQVQBibIXorIqwHHBdUADfOqneSmm_bEo_RJMt3-GmdFGO7p-7Na_WyXTsQLwzoz7qu7c3rwa8bAV_pE_EXCrFpxuC_z/s1280/photo_2025-05-23_14-38-40.jpg
វីរុស West Nile បញ្ចេញរោគសញ្ញាតិចតួចបំផុត ឬមិនមានអ្វីទាំងអស់ ប្រហែល 20% នៃអ្នកឆ្លងអាចកើតមានការឈឺក្បាល ក្តៅខ្លួនខ្លាំង ហើមកូនកណ្ដុរក រាគ ក្អួត និងបញ្ហាស្បែក។ ក្នុងករណីកម្រខ្លះទៀត វាអាចសម្លា..ប់អ្នកជំងឺតាមរយៈជំងឺខួរក្បាលធ្ងន់ធ្ងរ រួមមានជំងឺរលាកខួរក្បាល ឬរលាកស្រោមខួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRL1uDM-5bqBC-xKIG_WwUlK4L_HJZptKKyKiBqKWA9XUpWcYix7iwb7podLDBDdahVVJh0_v9Vp1er3j_pcop_IxBWGk4dULiPFDKvEQE5DK7x5_o3eccwrDbGeTD-JAoiSWx9Qi452oNEypKMPWaNZ9wD9i1tA9oZas0DIYxcgRXtkBUg7viOOHpp19/s400/photo_2025-05-23_14-38-41.jpg

គួរបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញដំបូងនៅក្នុងទ្វីបអាហ្រិច បន្ទាប់មកវាការចាប់ផ្ដើមរាលដាលដល់តំបន់មួយចំនួននៅលើពិភពលោកដូចជា អាមេរិកខាងត្បូង និងអឺរ៉ុបដីគោក។ ដោយឡែកគេបានដាក់ការសន្និដ្ឋានថា អាចបណ្ដាមកពីបម្រែបម្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀត ដែលជំរុញឲ្យមូស និងវីរុសនេះមកដល់ចក្រភពអង់គ្លេសដែលនៅភាគខាងជើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YnLdwbGq8SNOHKYsYtKaEeDIXLjfY_fofJql6B6JfLtNzlT9Ei5eqMhmJin5eg6eU0ye7Ko66un0JJEVZwigambEdtoBnPOPjvh9jDcJHywZY0e0e2f8jXXKLHt6hvzzn1c1j5Hu9Vz6_xxWN2dOmOUWB0bECWfhERTKMF7m3p8orugYRYE7DMcOe_QY/s800/photo_2025-05-23_14-38-38%20(2).jpg

លោកវេជ្ជបណ្ឌិត Meera Chand អនុប្រធានផ្នែកសុខភាពធ្វើដំណើរ និងការឆ្លងមេរោគនៅ UKHSA បាននិយាយថា “ខណៈពេលដែលនេះគឺជាការរកឃើញដំបូងនៃមេរោគ West Nile Virus នៅមូសក្នុងចក្រភពអង់គ្លេស រហូតមកដល់ពេលនេះវាមិនទាន់មានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំងការពារសម្រាប់មនុស្សទេ។ ចំណែកអ្នកជំនាញផ្សេងទៀត ណែនាំឱ្យកម្ចាត់ប្រភពទឹកដែលពួកវាបង្ករកំណើត ហើយស្វែងរកវិធានការការពារខ្លួន ដូចជាការប្រើប្រាស់ថ្នាំបាញ់មូស លាបឡេការពារមូស និងប្រើប្រាស់មុងជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQkXyXMnKTIHSZV_1ACTXk5QfuSyLKY_2IoBJhIQs4-t-A_1n__Xq1vtRPYlBBrEsnFejpzxCpyoN0m7jt4muj7XMAdnJnrFHMt7UYIszGAD5L5UmxMZPA1zUEYa4H3GxfZlTrYJhTbZqU1t_XWKVQNJN5Awq9NiewLb5Pp9oXWzg5p3Xm_Su4o1QBh_e/s959/photo_2025-05-23_14-38-38.jpg

គួររំលឹកថា កាលពីឆ្នាំមុន មានការតវ៉ាមួយត្រូវបានធ្វើឡើងនៅទីក្រុង Seville ប្រទេសអេស្ប៉ាញ បន្ទាប់ពីមានការរាយការណ៍ជា 60ករណីអំពីការឆ្លង និងមានមនុស្ស 5នាក់បានស្លា..ប់បន្ទាប់កើតមានជំងឺដែលរួមផ្សុំដោយវីរុសនេះ៕