ប្រទេសថៃ ៖ ទីក្រុងបាងកក មានការល្បីល្បាញខ្ពស់ក្នុងការប្រព្រឹត្តបទល្មើសឆបោ.កភ្ញៀវទេសចរណ៍ជាមួយសេវាកម្ម ការលក់ដូរទំនិញ ការក្លែងបន្លំ និងកេងប្រវ័ញ្ច ដែលអ្នកទេសចរជួបប្រទះ។ បញ្ហាការបោ.កប្រាស់ភ្ញៀវទេសចរប្រហែល ៤៨% នៃករណីបោកប្រាស់ដែលបានរាយការណ៍នៅទូទាំងតំបន់ទេសចរណ៍ធំៗលើពិភពលោក គឺបានមកទីក្រុងនេះ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបានពី Holidaymakers Beware ជាគេហទំព័រជូនដំណឹងពីទីតាំងដែលគួរប្រុងប្រយ័ត្នសុវត្ថិភាព សន្តិសុខ និងសុកមាលភាពនៅតាមប្រទេសនានាជុំវិញពិភពលោកទៅកាន់អ្នកដែលចង់ធ្វើដំណើរកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirPau_lg5dmY7QmNJQ5koTHIvuLNTOOF01IOnrHjh9Oh_WbBFwnxiAQYNsqUEqHmvwgL2QZp5EVF0OMYKJIeDQZpZxTkr_kXhlMOUpuNpuusq2zJgXHItJ_HDzZmxaxdUd072zru_oiTF60VJEc0mIu-BZVZO9rOLLnRcNaINddTZ0ps6G5K9yx5RkfE3b/s1280/photo_2025-05-21_12-09-46.jpg
បើតាមរបាយការណ៍ដែលគ្របដណ្តប់ទូទៅដោយ CNBC បានគូសបញ្ជាក់ថា ៖ ឧស្សាហកម្មទេសចរណ៍ជាវិស័យមួយដែលងាយរងគ្រោះបំផុតចំពោះសកម្មភាពក្លែងបន្លំ និងបោ.កប្រាស់។ ក្នុងនោះបើតាមទិន្នន័យរបស់ Mastercard Economics Institute បានបញ្ជាក់ថា បញ្ហាជាមួយសេវាកម្មតាក់ស៊ី ការជួលយានជំនិះ ការទិញទំនិញ និងការក្លែងបន្លំតម្លៃ គឺមានច្រើនបំផុតនៅប្រទេសថៃ។ គេបានបន្ថែមទៀតថា ការក្លែងបន្លំភ្ញៀវទេសចរ បានកើនឡើងច្រើនជាង 18% នៅរដូវក្តៅដ៏ពេញនិយម និង 28% ក្នុងអំឡុងពេលរដូវត្រជាក់ដែលមានទេសចរមកកម្សាន្តច្រើន ជាពិសេសនៅក្នុងទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlqPXu1ov9mEseUQs9sdVXpU656nvIPstx2g3fP2xCI6Di9CkN9TEhZWli23p_-fVWLfm8WIWPYfqXtJq4ZVrE9MRd4GyP_ccSdS4_yqt8NljfVNqh6qdWRkCC1nozW-bqAbooO7Ttqk0xkd3HgJMeV_3Mom6CBptkGho4y_bKJtNXyyWsRf4MmiXrInw1/s1024/photo_2025-05-21_12-09-44%20(2).jpg
សកម្មភាពឆបោ.ក ក្លែងបន្លំភ្ញៀវទេសចរដែលគេតែងជួបប្រទះញឹមញាប់រួមមាន៖
១. ការបោកប្រាស់ Tuk-Tuk: អ្នកបើកយានជំនិះសន្ដោងដែលគេហៅថា Tuk-Tuk ផ្តល់ជូនការធ្វើដំណើរដែលមានតម្លៃសមរម្យ ប៉ុន្តែពួកគេតែងនាំអ្នកទេសចរទៅកាន់ហាងឬទីតាំងដែលពួកគេទទួលបានកម្រៃជើងសារប៉ុណ្ណោះ។ ភ្ញៀវទេសចរខ្លះ ត្រូវបានគេកុហកថាកន្លែងដែលពួកគេចង់ទៅបានបិទបាត់ទៅហើយ ដូច្នេះត្រូវបានគេនាំទៅកន្លែងផ្សេងទៀតតាមរយៈ Tuk-Tuk នោះ។
២. បើកការកក់លើសេវាកម្មដែលបានបិទដំណើរការ ៖ ភ្ញៀវទេសចរខ្លះធ្វើការកក់កន្លែងស្នាក់នៅជាមុនតាមរយៈប្រព័ន្ធអនឡាញ ប៉ុន្តែនៅពេលពួកគេធ្វើដំណើរមកដល់ទីតាំងដែលពួកគេបានកក់ទុកនោះបានបិទទ្វាទៅហើយ ឬក៏ពេលខ្លះទៀតទីតាំងនោះមិនមានពិតប្រាកដតែម្ដង។
៣. ការបន្លំតម្លៃ ៖ ភាគច្រើនកើតឡើងលើភ្ញៀវទេសចរដែលចូលចិត្តទិញទំនិញអនុស្សវរីយ៍ដូចជា វត្ថុបុរាណ ត្បូង គ្រឿងអលង្ការ ឬសម្ភារៈសិប្បកម្មប្រចាំតំបន់ ដែលមានគុណភាពមធ្យម ត្រូវបានគេលក់ឲ្យក្នុងតម្លៃដ៏ខ្ពស់ និងមិនស័ក្តិសមនឹងតម្លៃ។
៤. ការបន្លំលួច ៖ ភ្ញៀវទេសចរដែលដើរកម្សាន្តនៅទីដែលមានមនុស្សច្រើន ចង្អៀត និងអ៊ូអរតែងត្រូវបានគេលូកហោប៉ៅ បន្លំដោះគ្រឿងអលង្ការជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghF9eD8nDRuOupCqpfCdJgUDl6h-rsrU66Veck05yPgGH3AZfGfWFlk2rswK1k0PSRrbLdKYS9ftLWtCmEj34paqmecUZj_9nNJwxsnnFZo5Rubl48i7Cs9c39od93iz3gBJEPeLvOvm_0cDn-h8kRRs0M_1BgDl3MTS0Q1U3OeC_8mrOkFNzIWavBUMKV/s1200/photo_2025-05-21_12-09-45.jpg

និន្នាការគួរឱ្យព្រួយបារម្ភនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ជួបប្រទះនឹងបញ្ហាកក្លែងបន្លំខ្ពស់ជាងវិស័យផ្សេងរហូតដល់ទៅ ៤ដង គិតត្រឹមឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzJTXcYDmfQe2nj6MuWO2XXSpA-9swNNhZdjCFTi4EGPx47u2RNnO9IrakJ0DEbGlbs3_WpVpWboszNjX3k5czWIkA7NlRRjOxSl59JdTV8-ucT5Ua32BdN5NLkLllEDDOidRHa9xKhrctmPqx2NUwT1ch0hbr4jro9OkMb_QS5GUUoPTfOYf3xMBW9h_/s1200/photo_2025-05-21_12-09-44.jpg

ជុំវិញរបាយការណ៍ខាងលើ Mastercard បានបញ្ជាក់ថា ក្រៅពីប្រទេសថៃ ក៏មានប្រទេសមួយចំនួនដែលសម្បូរការក្លែងបន្លំភ្ញៀវទេសចរផ្សេងទៀតរួមមាន ទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស)ជាដើម៕