នាពេលដ៏ខ្លីខាងមុខ ដងស្ទឹងព្រែកត្នោត នឹងទទួលបានការរៀបចំ កែប្រែមុខមាត់ថ្មី កែលម្អច្រាំង សួនច្បារ ធ្វើផ្លូវថ្មើរជើង និងផ្លូវជិះកង់តាមបណ្តាយសងខាងដងព្រែកតែម្តង។
.png)
គម្រោងស្ថាបនាសួនច្បារ និងផ្លូវធ្វើដំណើរនេះ មានប្រវែង ៩ គីឡូម៉ែត្រអមសងខាងស្ទឹងព្រែកតោ្នត ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណ ស្រូបយកខ្យល់បរិសុទ្ធ។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។.png)
គួរបញ្ជាក់ថា គម្រោងកែលម្អស្ទឹងព្រែកត្នោតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការរៀបចំ ទីសាធារណៈនានា នៅក្នុងប្រទេស កែប្រែឱ្យក្លាយទៅជាទីធ្លាបៃតង សម្តៅធម្មជាតិ កាត់បន្ថយការបំភាយឧស្ម័នពុល និងលើកកម្ពស់សុខុមាលភាពពលរដ្ឋ តាមរយៈលំហាត់ប្រាណ ដោយថ្មើរជើង ឬជិះកង់ ទស្សនាទេសភាពទីក្រុង ជាការសម្រាកលំហែ ពីការងារជាដើម៕









