ប្រទេសថៃ ៖ ក្រសួងសុខាភិបាលថៃកំពុងឃ្លាំមើលយ៉ាងដិតដល់នូវប្រភេទថ្មី XEC នៃ Covid-19 ដែលរីករាលដាលឆាប់រហ័សជាងជំងឺផ្តាសាយធម្មតា ៧ ដង និងមានការឆ្លងលើប្រជាជនកើនឡើងរាប់ម៉ឺនករណី។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ថៃ The Bangkok Post បានចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែឧសភា។
រដ្ឋមន្ត្រីថៃលោក Somsak Thepsuthin បាននិយាយថា ប្រទេសថៃបានប្រើប្រាស់វិធានការត្រួតពិនិត្យជំងឺអស់រយៈពេល 21 សប្តាហ៍ហើយចាប់តាំងពីថ្ងៃទី 1 ខែមករា។ រហូតមកដល់ពេលនេះ មានការឆ្លងនូវកូវីតប្រភេទ XEC បានកើនឡើងដល់ 108,891 ករណី ហើយក្នុងនោះចំនួនអ្នកដែលបានបា.ត់ប.ង់ជីវិតមានចំនួន 27 នាក់។ ការស្លា..ប់ភាគច្រើនគឺកើតមានលើ “ក្រុម 608” ដែលរួមមានមនុស្សចាស់ប្រហែល 80% រីឯកុមារក៏ប៉ះពាល់ដែរ។.png)
គួរបញ្ជាក់ថា ប្រភេទ XEC គឺជាវ៉ារ្យ៉ង់បម្លែងខ្លួនចេញមកពីប្រភេទ Omicron ។ បើទោះជាជំងឺនេះមិនធ្ងន់ធ្ងរខ្លាំង និងអត្រាស្លា..ប់មានកម្រិតទាបក៏ដោយ ប៉ុន្តែវាអាចរីករាលដាលយ៉ាងឆាប់រហ័ស ដែលនេះនឹងបង្ករហានិភ័យខ្ពស់សម្រាប់ក្រុមមនុស្សងាយរងគ្រោះរួមមាន មនុស្សចាស់ មនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយ អ្នកមានជំងឺរ៉ាំរ៉ៃ ។ល។.jpg)
វេជ្ជបណ្ឌិត Teera Woratanarat មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា មេរោគ Covid-19 ដែលបម្លែងថ្មីនេះរីករាលដាលលឿនជាងជំងឺផ្តាសាយជិត ៧ ដង។ វាជាជំងឺឆ្លងទូទៅ ដែលអាចប៉ះពាល់លើមនុស្សគ្រប់អាយុដោយមានទាំងកុមារ ក្មេងជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់។
ចំពោះអក្ការៈរបស់ XEC មិនសូវខុសគ្នាពីការឆ្លងជំងឺផ្ដាសាយ ឬកូវីតប្រភេទផ្សេងឡើយ រួមមាន៖ កម្ដៅក្នុងខ្លួនកើនឡើង ឈឺសាច់ដុំ ឬឈឺរាងកាយ តឹងច្រមុះហ៊ាសំបោរ ក្អក កណ្ដាស ឈឺក្បាល មិនអាចស្រង់ក្លិន ឬរសជាតិបានជាដើម។ ចំណែកវិធីការពារមានដូចជា ៖ ពាក់ម៉ាសការពារជាប់ជានិច្ចពេលចេញទៅក្រៅ, លាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាលកុលឲ្យបានញឹកញាប់, រក្សាគម្លាតសង្គម និងចា.ក់វ៉ាក់សាំងរំលឹកដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ។
គួររំលឹកថា កាលពីសប្តាហ៍មុន មានអ្នកជំងឺ Covid-19 សម្រាកនៅមន្ទីរពេទ្យចំនួន 43,213 នាក់ ដែលទិន្នន័យនេះបានបង្ហាញពីការកើនឡើង 35.5% ។ ចំណែកការស្លា..ប់ថ្មីៗចំនួនបីករណី ត្រូវបានគេរាយការណ៍ថាមាននៅក្នុងខេត្ត Kanchanaburi និង Sukhothai និងនៅក្នុងស្រុក Bangkok Noi៕










