ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា ក្រុមអ្នកបើករថយន្តតាក់ស៊ីបាននាំគ្នាបិទផ្លូវមុខវិមានរដ្ឋាភិបាល ដើម្បីតវ៉ាឱ្យរដ្ឋាភិបាលបណ្តេញរថយន្តប្រើប្រាស់កម្មវិធី Grab កុំឱ្យដឹកភ្ញៀវនៅអាកាសយានដ្ឋានសុវណ្ណភូមិ ។ បើរដ្ឋាភិបាលពុំបណ្តេញទេ ពួកគេចាត់ទុកថា នេះជាការលក់ជាតិ ពីព្រោះ Grab ពុំមែនជាក្រុមហ៊ុនថៃ ហើយពួកគេនឹងរួមគ្នាបិទផ្លូវចេញ-ចូលអាកាសយានដ្ឋានសុវណ្ណភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOyLcf27MTJaKCIB4KbsvIVMxdzmcbn_3Dk5Q-DhgEajn45Mjd-knpwDz7M6f7OpVHKF-23KDQFrbVhrqvHB9vH7vH8zOJc835v14-l4sAgrkMJq0QrGqSLAz9VBeolsb_QGs40eLoVwefxn2zhUOqVlmlhNafMzO0tdANOgG_UFwdoOIxj3dwjBDOYV56/s1280/photo_2025-05-22_10-39-05%20(3).jpg

សមាគមវិជ្ជាជីវៈអ្នកបើករថយន្តតាក់ស៊ីសាធារណៈ រួមទាំងបណ្តាញក្រុមអ្នកបើកតាក់ស៊ី ដឹកនាំដោយលោក វរ៉ាផុន គែមឃុនថុត នាយកវិជ្ជាជីវៈអ្នកបើករថយន្តតាក់ស៊ីសាធារណៈ និងអ្នកបើកតាក់ស៊ីជាង៥០គ្រឿង បានប្រមូលផ្តុំគ្នាតវ៉ានៅមុខវិមានរដ្ឋាភិបាល ចាប់ពីថ្ងៃទី២០ ខែឧសភា ដើម្បីឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងលោក សុរិយៈ ជឹងរុងរឿងកិច្ច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដោះស្រាយបញ្ហា និងផ្តល់ភាពយុត្តិធម៌ដល់អ្នកបើកតាក់ស៊ី ដែលត្រូវរថយន្ត Grab ដណ្តើមភ្ញៀវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhER_dRMi2o-_hp9vMuwEgblxd6GcO6yS6CaE-Q3UV5UuDm0QXIbeI79ZY1H3ONVUipEw4bO6Lz2ncX85I7sbf4FpNHW_3ZYuBWzks3TqY930WS-DtXUTKsA2OsH-fMllx6f1OJKpslUIulItgOEq-Elr4WjaRYWcRYB3TRSTpYPbHTzCusaKGvxmG-633i/s800/photo_2025-05-22_10-39-05.jpg

លោក វរ៉ាផុន និយាយថា ក្រុមអ្នកបើកតាក់ស៊ីនាំគ្នាតវ៉ា ដោយសាររដ្ឋាភិបាលអនុញ្ញាតឱ្យរថយន្តប្រើប្រាស់កម្មវិធី Grab មកដឹកភ្ញៀវក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ហើយពួកគេមើលឃើញរថយន្ត Grab មានភ្ញៀវហៅជិះច្រើនជាងតាក់ស៊ី ។ ការអនុញ្ញាតឱ្យរថយន្ត Grab ដឹកភ្ញៀវ គឺរដ្ឋាភិបាលផ្តល់ប្រយោជន៍ដល់ Grab https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfv8DVohFpGVF7mkPRvrxeALzUFbzRXZcXh3A6ADKgo-nGtLa6mn2tuCNYEpwmKu0LBecsPAMRVOGBhkH4oxY6EJTJkuyBOsfBsfGIKKGwq9IcfKe5PU7Fvx8LNF95tq8nDzdGXfK-qVhGPaPKK875c9vUt8S7a5UkDSEMRPhDHHN1AmXXN6oYMXd9epm0/s800/photo_2025-05-22_10-39-05%20(2).jpgច្រើនពេក ជាពិសេស ការប្រើប្រាស់អនឡាញយ៉ាងសេរីធ្វើឱ្យប៉ះពាល់តាក់ស៊ី ។ យើងនឹងដាក់សម្ពាធដើម្បីឱ្យកុំ Grab មកដឹកភ្ញៀវគ្រប់ទីកន្លែងនៅប្រទេសថៃ ជាពិសេស កន្លែងសំខាន់ ដូចជា ៖ អាកាសយានដ្ឋាន ។

អាកាសយានដ្ឋាន គឺជាទ្វារចេញ-ចូលប្រទេសថៃ ដែលពុំគួរអនុញ្ញាតឱ្យមានរថយន្តខុសច្បាប់មកដឹកភ្ញៀវធ្វើឱ្យប៉ះពាល់ដល់តាក់ស៊ី ។ ពេលខ្លះ មានរឿងរ៉ាវកើតឡើងលើភ្ញៀវទេសចរ ប៉ុន្តែសារព័ត៌មានផ្សាយថា ជាកំហុសរបស់តាក់ស៊ីទៅវិញ រហូតធ្វើឱ្យប៉ះពាល់កិត្តិយសតាក់ស៊ី ។ ដូច្នេះ រដ្ឋាភិបាលត្រូវតែជ្រើសរើសរវាងរថយន្ត Grab ឬតាក់ស៊ី? បើរដ្ឋាភិបាលយក Grab ចាត់ទុកថា ជាការលក់ជាតិ ពីព្រោះ Grab មិនមែនជាក្រុមហ៊ុនថៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYrpcfVZTGxuVK8Be2M0bLCz4u8zdhMrMJRVTRbkf-fwWMsMCX1W1khOHzyxEuPp2tNQNsozHgPs4zOa19nn3VNHbAjH99y0q5hfEKrvBygMox1k8cj2JuYgQ5QZyFGtYxwi5_3rl7aSh7RJhyiDKSg8_mJaWjAnZRJFk7PgF7I3nSUkVIU5UeVjyS3mO/s1200/photo_2025-05-22_10-39-06%20(2).jpg
លោក វរ៉ាផុន បន្តថា ការតវ៉ានេះពុំពាក់ព័ន្ធនឹងនយោបាយ ពួកគេទាមទារដើម្បីឱ្យពលរដ្ឋគ្រប់រូបអាចរកចំណូលដោះស្រាយជីវភាព ។ រដ្ឋាភិបាលធ្លាប់និយាយថា នឹងធ្វើឱ្យពលរដ្ឋគ្រប់រូបមានអាហារបរិភោគគ្រប់គ្រាន់ មានប្រាក់ចាយ និងមានកិត្តិយស ប៉ុន្តែពេលនេះ រដ្ឋាភិបាលបែរជាធ្វើឱ្យពលរដ្ឋរងទុក្ខ ។ យើងសំណូមពរឱ្យរដ្ឋាភិបាលបណ្តេញរថយន្ត Grab ចេញពីបរិវេណអាកាសយានដ្ឋានសុវណ្ណភូមិ បើពុំដក Grab ចេញទេ យើងនឹងប្រមូលផ្តុំគ្នាតវ៉ាទៀតដើម្បីឱ្យចលាចល ដោយបិទផ្លូវចេញ-ចូលអាកាសយានដ្ឋានសុវណ្ណភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqx4JhYbGEDYimcfIhX0ESiVb5QtFl_NRAAJz9BFgsyheVamzLnfwmi8Vnsi6uZ_1o4u8H3a6cGJ6VBZODpz2nKGD3kDvlqyqvjQOXY7xzOaof9c0TUUpqeauOc-lcWWrCCnAPkuTKQTsCKGciDPvE_xO3diWN-hHVKcZuyNe_5N4n-dEgoDriACZ_Z1M6/s1280/photo_2025-05-22_10-39-06.jpg

ចំណែកលោក ជិរុទ្ធ វិសានជីត អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឱ្យដឹងថា អាកាសយានដ្ឋានសុវណ្ណភូមិ មានសេវាកម្មដឹកអ្នកដំណើរច្រើនប្រភេទ ដូចជា ៖ រថយន្តក្រុង, រថយន្តតាក់ស៊ី គិតប្រាក់តាម Meter វាស់ចម្ងាយផ្លូវ និងរថយន្តប្រើប្រាស់ Grab ដើម្បីបំពេញតម្រូវការអ្នកដំណើរគ្រប់ប្រភេទ ។ ក្រសួងដឹកជញ្ជូនមានគោលការណ៍ឱ្យរថយន្តទាំងអស់អាចផ្តល់សេវាកម្មនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងត្រូវសម្របខ្លួនជាមួយបច្ចេកវិទ្យា ។ យើងត្រូវផ្តល់សិទ្ធិឱ្យអ្នកដំណើរជាអ្នកជ្រើសរើសសេវាកម្មថា តើពួកគេចង់ជិះរថយន្តណា រីឯការគំរាមបិទអាកាសយានដ្ឋាន គឺពុំអាចធ្វើបានទេ យើងនឹងចាត់ការតាមច្បាប់ ៕