សហរដ្ឋអាមេរិក ៖ Carmel-by-the-Sea គឺជាទីក្រុងតូចមួយនៅឆ្នេរសមុទ្រតំបន់ Monterey County រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក បានតម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរស្នើសុំលិខិតអនុញ្ញាតជាមុន ប្រសិនបើចង់ពាក់ស្បែកជើងកែងចោតនៅទីសាធារណៈ បើពុំដូច្នោះទេ ចាត់ទុកថាល្មើសច្បាប់ ។ ការហាមឃាត់ពាក់ស្បែកជើងកែងចោតនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ពីព្រោះជាច្បាប់ប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAq-r5uAMuGvtVBsu0A16krfKreEmLNQNGNyp6mPv0Wn9Kt7GQHP572t0zvlkAYQsSPP-j5q9wcC_NlMqYlD3UzkEekKgKKJz5hDMtqmHeQVLwuG7R6a76sRxImXXcWRZywNvbmNNkjIung9lxBAMITYXDRQo7ess6l3Y01IG_fpa0-4JPhPZ5M4oEPibZ/s1280/photo_2025-05-21_09-06-15.jpg
បើពលរដ្ឋ និងភ្ញៀវទេសចរចង់ពាក់ស្បែកជើងកែងចោតមានកម្ពស់លើសពី២អ៊ីង នៅទីក្រុង Carmel-by-the-Sea គឺតម្រូវឱ្យចុះឈ្មោះស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងចោត ស្របតាមច្បាប់នៅសាលាក្រុងជាមុន ហើយការស្នើសុំនេះមិនចំណាយប្រាក់ទេ ។ ភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍ និងមកសុំអនុញ្ញាតពាក់ស្បែកជើងកែងចោតដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ទោះជាពួកគេពុំបានពាក់ស្បែកជើងកែងចោតនៅទីក្រុងនេះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixY1k_ZOROoOR5iYQ0wTkzomOc_UZNcJYpkIAcBYC8tdUxH5fkC8BHe0uLBXL0vc80cH3Ax7g8tnLhKmIYHzW9h6a0b0egHPgZdbfDkWJEUz9nM_NPWM5Nnc2gG1MOx8rCUlpo1KhNHYJAtAJ8bRf5qJaTNJU3g4UFW-XUswGcYIKGGdHYJKn61urGwaJV/s968/photo_2025-05-21_09-06-14.jpg
ច្បាប់កំណត់ហាមពាក់ស្បែកជើងកែងខ្ពស់ៗនៅទីសាធារណៈ ឬតាមចិញ្ចើមផ្លូវក្នុងទីក្រុង Carmel-by-the-Sea គឺអនុវត្តតាំងពីឆ្នាំ១៩៦៣ មកម៉្លេះ តាមសំណើរបស់តុលាការក្រុងសម័យនោះ ។ រហូតមកដល់បច្ចុប្បន្ន ភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងនេះ នៅតែចាត់ទុកថា ជាច្បាប់ប្លែកលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIXSa5odQfRrr_xb9FUsDx92tOj2rPWeMVUok86_qM5fnmfurCDi-rLQ21ikHkZz-N9BXGa-VHVxZDyW77tq2G4DBEMxxwSOr7mXJQAdliTsZNhZanlyV-k0HmOpJePrN4owtbXwX35ppW0WgMhXqER5DjkQeQXl7DZJgUJtHoL5Q4wryX8Txdskt6o6t/s750/photo_2025-05-21_09-06-15%20(2).jpg

ការបង្កើតច្បាប់នេះក្នុងគោលបំណងផ្តល់សុវត្ថិភាពដល់អ្នកថ្មើរជើងគ្រប់រូប ដោយសារទីក្រុងនេះសម្បូរដើម Cypress និងដើម Monterey ជាច្រើន ។ ដើមឈើទាំងនេះបានធំលូតលាស់រហូតមានដើម និងចាក់ឫសធំៗចូលក្នុងដី ហើយឫសឈើជាច្រើនបានរុញចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ឱ្យមានកម្ពស់ខ្ពស់-ទាប ពិបាកដើរ ។ ចិញ្ចើមផ្លូវពុំរាបស្មើនេះក្លាយជាកន្លែងគ្រោះថ្នាក់សម្រាប់អ្នកថ្មើរជើង បើដើរពុំប្រុងប្រយ័ត្ន គឺអាចរអិលដួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEtokqwBc89GO-Inl8pX50JLpIBeDwx012vl6Xhv2YSN2w_Ovt44PX33vT83NLnGW9SL3GmGEhyKascLwuTCX1zNyzCFusy1ecde1hsp4yOnLNivOelbCUNry7Zx3OQzvfWx_N-VsX9OhoCwMlkXlQmZ62ggs0CGfNjOMdccGF5MjD90kWkNzsz_2NSkQ/s1280/photo_2025-05-21_09-06-15%20(3).jpg

តុលាការទីក្រុង Carmel-by-the-Sea យល់ឃើញថា ឫសឈើធំៗជាមូលហេតុធ្វើឱ្យចិញ្ចើមផ្លូវមិនរាបស្មើ ហេតុនេះ ពលរដ្ឋ និងភ្ញៀវទេសចរពុំគួរពាក់ស្បែកជើងកែងខ្ពស់ៗដើរលើចិញ្ចើមផ្លូវទេ ពីព្រោះអាចដួល ទើបបង្កើតច្បាប់កំណត់ស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងខ្ពស់ ។ ម្យ៉ាងទៀត ការបង្កើតច្បាប់ គឺដើម្បីការពារកុំឱ្យអ្នករអិលដួលតាមផ្លូវដោយសារពាក់ស្បែកជើងកែងខ្ពស់ៗ ដាក់ពាក្យប្តឹងទាមទារសំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiAGUjcGXndrrL7ChpSIVE9YX6iRCdS5OtFMuU6CsgOSni-tFWK3Cu-OB8KTkLc5wbtp-mc966qp_RJVyBq4rKLRTjnIj-eSybjcZEAUkpozn043U3pYJjaavKvlUdjpwJgQIpS-mBpyIm5-vYaAmO_xuqmy_JyjQ5c-uIR058vGeds1ZjiV20PrHVudyQ/s1280/photo_2025-05-21_09-06-15%20(4).jpg

ចំណែកសមត្ថកិច្ចក្នុងទីក្រុងនេះពុំបង្ខំឱ្យពលរដ្ឋ និងភ្ញៀវទេសចរអនុវត្តច្បាប់ប្លែកទេ ប៉ុន្តែបើអ្នកណាពាក់ស្បែកជើងកែងខ្ពស់ដើរតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ហើយដួលនោះ ពួកគេគ្មានសិទ្ធិប្តឹងទាមទារសំណងពីអភិបាលក្រុងឡើយ ។ កាលពី២-៣ឆ្នាំមុន អភិបាលក្រុងបានបង្កើតច្បាប់ក្នុងតំបន់បន្ថែមទៀត គឺហាមពលរដ្ឋ និងភ្ញៀវទេសចរបរិភោគការ៉ែមនៅចិញ្ចើមផ្លូវកណ្តាលក្រុង ដោយសារការ៉េមធ្វើឱ្យចិញ្ចើមផ្លូវកខ្វក់ និងស្អិតពិបាកដើរ ៕