ប្រទេសជប៉ុន ៖ ក្រោយពីសារមន្ទីរសត្វក្នុងទឹកនៅប្រទេសជប៉ុន បង្ហោះរូបភាពសត្វប្លែកនៅបាតសមុទ្រទឹកជ្រៅ បានធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមទៅលើរូបរាងរបស់វា ។ សត្វនេះមានរូបរាងជាកំណាត់ៗជាប់គ្នាដូចសាច់ក្រកចងខ្សែ មានពណ៌ឈូកខ្ចី ក្រោយមក ទើបបុគ្គលិកសារមន្ទីរសត្វក្នុងទឹក ចេញមុខបកស្រាយថា វាជាអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxT1WltJUaPPh2Q_kQ_GIB4cmh1LWCV32nYlzRZvdDlACFvpKBtUxwH582edEg5nuOsP0iCOffC8gVSTfNnsFU1dpQOobifJ_piTMg_Y9dwrpCTcNMsMWx24p1GtcMMiERLwF9X8OcH1iEhg9L04CrQKud6DOU6LwhVo_4HhXLnpUVN_Efat1DdJeV_jGO/s718/image_2025-05-22_08-57-59.png

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកសារមន្ទីរសត្វក្នុងទឹក នៅទីក្រុងឈិមិស៊ុ ខេត្តឈិឈុអូកាក់ ប្រទេសជប៉ុន បានប្រទះឃើញសត្វប្លែកម្យ៉ាងនៅបាតសមុទ្រទឹកជ្រៅ ដែលមានរូបរាងស្រដៀងសាច់ក្រកតូចៗ ពណ៌ឈូកខ្ចី និងថតរូបបង្ហោះក្នុងបណ្តាញសង្គម X ។ អ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញរូបភាពនេះ ហើយមនុស្សជាច្រើននិយាយលេងសើចថា វាដូចគ្នានឹងសាច់ក្រកទើបធ្វើរួចថ្មីៗដែលធ្លាក់ទៅបាតសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU0VlZADVluzyryBiaoo3y8WOUKOPHvwleRTRWhE32KLqRr9lhpBQXAdiPVuCelAbm2lr0xT8Cyn23J9zqG3NiAHKDdiYS_BGYmp2mAMZMXKLX5RDoVkmR8r5f5f-o-NYyXuDyapKt97GpZz_zwQjGqSTAp_rKTUp-H3BO2alCtwNYnfZzN_E8TvwHFG_/s1200/image_2025-05-22_08-57-57.png
បើតាមរូបភាពបង្ហោះក្នុងបណ្តាញសង្គម គឺវាមានលក្ខណៈស្រដៀងនឹងសាច់ក្រកតូចៗតភ្ជាប់គ្នាជាកំណាត់! ពណ៌ឈូកខ្ចី ហើយខាងសារមន្ទីរបានសរសេរបែបកំប្លែងក្នុងបណ្តាញសង្គមថា «យើងចាប់ផ្តើមបង្ហាញសាច់ក្រកនៅបាតសមុទ្រទឹកជ្រៅ» ។ ការបង្ហោះរូបភាពនេះធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍ ហើយថែមទាំងចង់យកមកបរិភោគទៀតផង ខណៈអ្នកខ្លះគិតថា វាជាពងត្រី និងចង់ចាប់សាកមើល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKmrKq0v1qcWxpDkAa8oDsauZe9ALAyziSG1CNG8M0TVRoK5SSRhSeCTgWAy9MtfSbTuRkDVVN-yihCMAQmYCxftyhtdovtfQRuYtj3XQw5l0Aef70r_Z7ndhgW9WdgelLUH6sfgUDjucZ7Mj-GbZJYdDdF04junxkn0OrNMZTdpd1-A5PFBffhbobF_x/s640/image_2025-05-22_08-57-58%20(2).png
ក្រោយមក បុគ្គលិកសារមន្ទីរសត្វក្នុងទឹក បកស្រាយថា សត្វមានរូបរាងស្រដៀងសាច់ក្រកនេះ តាមពិត គឺជាពងរបស់ត្រីហាក់ហ្វីស (Hagfish) ដែលភាសាជប៉ុនហៅថា «នូតាក់អុណាក់គិ» ។ ពងត្រីនីមួយៗមានប្រវែងស្មើសាច់ក្រក ហើយវានឹងញាស់ជាត្រីហាក់ហ្វីស ១ក្បាល ដែលត្រូវចំណាយពេលរហូតដល់ជាង១ឆ្នាំឯណោះ ទើបញាស់ជាត្រី ។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ថា តើពងត្រីទាំងនេះកើតឡើងដោយសារការបង្កាត់ពូជឬយ៉ាងណាទេ ប៉ុន្តែបុគ្គលិកសារមន្ទីរនឹងព្យាយាមថែទាំពងត្រីទាំងនេះយ៉ាងយកចិត្តទុកដាក់ រហូតដល់ពេលញាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNVT9buzthVxULW2ALE_7yXgK9RUPEIMFoei5hr4TjWmx_4hh520xvH54BV-93xsO7tPcLfjy8ivvdIKuy7IUu0ZmenH_iHlutUl52_fCEuMZdhoKcywR_RgbQ7c4TtEKtbeoISoFGnckA1YjFV_nMQmrIJMV7bzRCA4cWBczk7-mzqi9w4pH95AOpVGf/s606/image_2025-05-22_08-57-58.png

សារមន្ទីរសត្វក្នុងទឹកជប៉ុនបញ្ជាក់ថា ពួកគេនឹងបង្ហោះរូបភាព ព្រមទាំងផ្តល់ចំណេះដឹងពីសត្វសមុទ្រមានរូបរាងប្លែកៗជាបន្តបន្ទាប់ទៀតក្នុងបណ្តាញសង្គមសម្រាប់អ្នកចាប់អារម្មណ៍ ពីព្រោះសត្វខ្លះមើលរូបរាងគួរឱ្យអស់សំណើច ហើយពុំសូវមានអ្នកស្គាល់ ៕