មុនពេលធ្វើដំណើរទៅលេងនៅប្រទេសណាមួយ យើងគួរតែឈ្វេងយល់ពីពលរដ្ឋប្រទេសនោះថា តើពួកគេចូលចិត្តអ្វី និងពុំចូលចិត្តអ្វីខ្លះ ពីព្រោះការអប់រំ និងការទទួលបានព័ត៌មាន ធ្វើឱ្យពលរដ្ឋប្រទេសនីមួយៗមានការយល់ឃើញខុសៗគ្នា ។ នៅប្រទេសកូរ៉េខាងត្បូងក៏ដូចគ្នាដែរ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនធំពុំចូលចិត្ត ៧ចំណុចនេះទេ ។
១-ពលរដ្ឋកូរ៉េខាងជើង ៖ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនស្អប់ខ្ពើម និងរើសអើងពលរដ្ឋកូរ៉េខាងជើង ដោយសារពួកគេយល់ថា ពលរដ្ឋកូរ៉េខាងជើងមានតម្លៃទាបជាងខ្លួនគ្រប់ផ្នែកទាំងអស់ ។

២-អ្នកប្រព្រឹត្តខុស ៖ ទោះជាអ្នកណាម្នាក់ប្រព្រឹត្តខុសបន្តិចបន្តួចក្តី ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងនឹងរិះគន់មិនឈប់ឈរ ។.png)
៣-ជនជាតិមូស្លីម ៖ ទោះជាជនជាតិមូស្លីមរស់នៅប្រទេសកូរ៉េខាងត្បូងតិចតួច ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងតែងរើសអើងមូស្លីម និងគិតថា មូស្លីមចូលចិត្តប្រើប្រាស់អំពើហិង្សា ដោយសារពលរដ្ឋកូរ៉េខាងត្បូងទទួលព័ត៌មានច្រើនពីការប្រើហិង្សារបស់មូស្លីម ។
៤-ឱ្យតម្លៃស្ត្រីទាបជាងបុរស ៖ ពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនផ្តល់តម្លៃទៅលើបុរស ឬចាត់ទុកបុរសជាធំ ហើយគិតថា ស្ត្រីមានតម្លៃទាបជាងបុរស ទទួលឱកាសតិចជាងបុរសក្នុងតួនាទីការងារ ។ ពួកគេចាត់ទុកថា ពេលរៀបការរួច ស្ត្រីមានតួនាទីថែទាំក្រុមគ្រួសារ និងកូនៗ ។.png)
៥-ក្រុមស្រឡាញ់ភេទដូចគ្នា ៖ សង្គមកូរ៉េខាងត្បូងពុំទាន់បើកទូលាយ ឬទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ទេ ទើបពលរដ្ឋកូរ៉េខាងត្បូងរើសអើស និងប្រឆាំងជាមួយអ្នកស្រឡាញ់ភេទដូចគ្នា ។ ហេតុនេះ ធ្វើឱ្យក្រុម LGBTQ+ ត្រូវលាក់បាំង ពុំបើកចំហជាសាធារណៈ និងរស់នៅជាមួយគ្នាដោយលួចលាក់ ។
៦-ស្ថានភាពអាពាហ៍ពិពាហ៍ ៖ សង្គមកូរ៉េខាងត្បូងចង់ឱ្យអ្នករៀបអាពាហ៍ពិពាហ៍បង្កើតក្រុមគ្រួសាររស់នៅជួបជុំគ្នា រីឯការនៅលីវ ការលែងលះ ឬរៀបការជាមួយជនបរទេស គោរពសាសនាខុសគ្នា តែងតែត្រូវបានពលរដ្ឋកូរ៉េខាងត្បូងវាយតម្លៃថា ពុំល្អ ។

៧-តួនាទីការងារ ៖ ពលរដ្ឋកូរ៉េខាងត្បូងឱ្យតម្លៃលើតួនាទីការងារល្អៗ ឬមានកិត្តិយស ដូចជា ៖ គ្រូពេទ្យ មេធាវី និងវិស្វករ ច្រើនជាងការងារប្រើប្រាស់កម្លាំងពលកម្ម ទើបធ្វើឱ្យមានការបែងចែកវណ្ណៈ និងរើសអើងតួនាទីការងារ ៕










