ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនរចនាផ្នែកលំហអាកាសជាច្រើន រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ (CPI) របស់អង់គ្លេស និង Technicon Design បានបង្ហាញគំនិតថ្មីមួយ គឺការផលិតយន្តហោះគ្មានបង្អួច ដើម្បីបង្កើតបរិយាកាសកាន់តែរីករាយដល់អ្នកដំណើរ ។ យន្តហោះថ្មីនឹងបំពាក់អេក្រង់ OLED ស្តើងជំនួសបង្អួច និងបំពាក់លើដំបូលផ្នែកខ្លះ ហើយអ្នកដំណើរនឹងមានអារម្មណ៍ថា យន្តហោះធំទូលាយ គ្មានអ្វីបិទបាំង និងមើលឃើញពពកជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu_LLZZDjCcgf-SOYti2uj3XkIqy8u5oWRBdEzIXTnsIJ9RJp9YnEjo5MNZIGf1USDMR2aAuIRXXybLg0f42T99Ru3UHPtWRre1ga-VABwQruSdcylx2J35t4I0ze9bJoQITDjcZ2tpwCKz9-S0Q_J1XrvXCJxIkK9-Uw1pluBBNPvw0vzLs1q8G1CdGuj/s970/image_2025-05-20_14-37-45.png

យន្តហោះបំពាក់អេក្រង់ OLED ពិសេសជំនួសបង្អួចនេះ មានគុណសម្បត្តិជាច្រើន រួមមាន ៖ ការដោះបង្អួចចេញបានជួយឱ្យយន្តហោះស្រាលជាងមុន, ជួយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយកាបូនលើបរិយាកាស ។ លើសពីនេះ ក្រុមហ៊ុនអង់គ្លេសមានគម្រោងដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីផ្តល់ថាមពលដល់យន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6b2nUSmEwKyong4HXTql1aFyQwx_GhKdJ94ZoCotYK8dawwWNDp2xRjZ2Zdx5D_OH2mFEn_MAKGQLkkq-Xo-JI1ojVSjjISj7BQXSAgULlIKdt4GWGQi1Mtlk0KRGFWIBivDe8ea5oNg79AzkjGhwlcs8T3EEmxy78ztO_dmXqW5SCRYvjwMEfqIDzJM/s1600/image_2025-05-20_14-37-44%20(2).png
បើទោះជាយន្តហោះថ្មីនេះពុំទាន់ចេញជារូបរាងពិតប្រាកដក្តី ប៉ុន្តែបើយន្តហោះនេះបង្ហាញរូបរាងនាថ្ងៃអនាគត គឺវានឹងបង្ហាញពីបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរតាមអាកាស ដែលមនុស្សគ្រប់រូបស្រមៃយូរមកហើយ ។ ប៉ុន្តែការផលិតយន្តហោះគ្មានបង្អួចបិទបាំងជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការធានាផាសុកភាពអ្នកដំណើរ ការដោះស្រាយបញ្ហាអ្នកដំណើរពុលយន្តហោះ និងការអនុវត្តតាមសុវត្ថិភាពអាកាសចរណ៍ដ៏តឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHIXINnyNXzo3_2J7JBH5Yf4mfROkINvuaI-fyZ_i_ij_5__Nizp8ANAOvk9BhINnmZoBxZQ0aJpjsW70ymScnO-nVcSCsP9ivzD3ZxoQ0frQBbG_a8UAYPo0wh-BeWzTfbQ4bX2FwpvcwDdLxD8zGcIyp7qj2O-rzkJzaq13D7CJj7pjED8O9HU-ItwsH/s2592/image_2025-05-20_14-37-42.png
ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ (CPI) រំពឹងថា នាថ្ងៃអនាគត អ្នកដំណើរទូទាំងពិភពលោក នឹងអាចជិះយន្តហោះគ្មានបង្អួចបិទបាំង ជំនួសដោយការប្រើប្រាស់អេក្រង់ឆ្លាតវៃ OLED ដើម្បីឱ្យអ្នកដំណើរអាចមើលបរិយាកាសខាងក្រៅគ្រប់ពេលវេលា ។ វាថែមទាំងធ្វើឱ្យយន្តហោះមានទម្ងន់ស្រាល សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយថ្លៃសំបុត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtRxRNr3xihxwIZC_Oeq-hXVzSDmPjX1VLs0h0gVLYoWS58NjhabU2ex-UdbsnuzlGlZQmq6gNoUQU-U4uQ0Lh68mllUN-_Et6fXKvSryN3ZgYhvt8RD0GFNMPrp_T661iqsk6UTGWGCTglwqBGyQXBL1fmEDc39icYkRCoKcLid0X1qOkM08HYZhVCElK/s1600/image_2025-05-20_14-37-44.png

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ Center for Process Innovation (CPI) មានគំនិតផលិតយន្តហោះបំពាក់អេក្រង់ OLED ជំនួសបង្អួច តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ។ អ្នកតំណាងក្រុមហ៊ុន CPI ឈ្មោះ Jon Helliwell និយាយថា បច្ចេកវិទ្យា OLED កើតឡើងដោយសារការរួមបញ្ចូលគ្នារវាងឧបករណ៍អាចបញ្ចេញពន្លឺដោយខ្លួនឯងពេលប្រើប្រាស់ចរន្តអគ្គិសនី ។ យើងនឹងអាចជិះយន្តហោះដែលមើលឃើញផ្ទៃមេឃយ៉ាងស្រស់ស្អាត នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25qtQ1SYdYhyphenhyphenTyXb7vWdUbQXRkR8a7lk5mDgrw-x7_oEJqTqZ3ZtEXfeKCe8Dgln6fsB2XjrNogqZ9pDBN5bcW08Ik0io-mT6TAr5iAMsI71v4FyS79T1CkJj3936LOKLMIqZz06BNNyTDXPNeuf1MO8A6UEZYCmKcQb7qKGSRvselHckAvzFYRsjPQK4/s1920/image_2025-05-20_14-37-45%20(2).png

ប្រសិនបើមានការផលិតយន្តហោះនេះពិតមែន នឹងធ្វើឱ្យបទពិសោធន៍ការធ្វើដំណើរផ្លូវឆ្ងាយរបស់យើងកាន់តែរីករាយខ្លាំងឡើង ដូចគ្នានឹងការធ្វើដំណើរលើកម្រាលព្រំវេទមន្ត ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើចង់ជិះយន្តហោះមើលឃើញពពកជុំវិញខ្លួនដែរឬទេ?