នៅក្នុងសង្គមសម័យទំនើប ការងារ និងម៉ោងធ្វើការក្លាយជាធាតុសំខាន់ដែលប៉ះពាល់ដល់គុណភាពជីវិត សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការប្រព្រឹត្តិពិធីវិន័យក្នុងគ្រួសារ។ ប្រទេសនីមួយៗមានច្បាប់ និងវប្បធម៌ការងារផ្ទាល់ខ្លួន ដោយមានភាពខុសគ្នាយ៉ាងច្រើនក្នុងចំណោមតំបន់ផ្សេងៗ។

នៅអាស៊ី ប្រទេសដែលកំពុងអភិវឌ្ឍន៍លឿននិងមានការប្រកួតប្រជែងខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយម៉ោងធ្វើការរបស់បុគ្គលិកគឺជាចំណុចសំខាន់។ ដូចនេះ តើអ្នកដឹងទេថាប្រទេសតំបន់អាសុី មួយណាដែលមានម៉ោងធ្វើការប្រចាំសប្តាហ៍វែងជាងគេ?
បើយោងតាមទិន្នន័យថ្មីបំផុតប្រចាំឆ្នាំ ២០២៥ ពីអង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា ប្រទេសដែលមានម៉ោងធ្វើការវែងជាងគេនៅអាស៊ីគឺ ប៊ូតង់។ បុគ្គលិកនៅប្រទេសនេះធ្វើការជាមធ្យម ៥៤.៤ ម៉ោងក្នុងមួយសប្ដាហ៍ ដែលខ្ពស់ជាងប្រទេសផ្សេងៗជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។
ប៊ូតង់គឺជាប្រទេសគ្មានច្រកចេញទៅសមុទ្រទេ ដែលស្ថិតនៅភាគខាងត្បូងអាស៊ី និងនៅចុងនៃភ្នំហិម៉ាឡៃ មានព្រំប្រទល់ជាប់ប្រទេសឥណ្ឌាផ្លូវខាងលិច ខាងត្បូង និងខាងកើត និងចិននៅភាគខាងជើង។ ទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌ការងារនៅប៊ូតង់បានជំរុញឲ្យមានការធ្វើការជាច្រើនម៉ោងក្នុងមួយសប្ដាហ៍។ ជាក់ស្តែង ILO បានរាយការណ៍ថា បុគ្គលិកជាង ៦១% នៅប៊ូតង់ធ្វើការច្រើនជាង ៤៩ ម៉ោងក្នុងមួយសប្ដាហ៍។
.png)
ទោះជាយ៉ាងណា សាធារណរដ្ឋអារ៉ាប់រួម (UAE) ត្រូវបានចាត់ទុកថាជាប្រទេសទី ២ ដែលមានម៉ោងធ្វើការច្រើនជាងគេនៅអាស៊ី ដោយមានម៉ោងជាមធ្យម ៤៨.៤ ម៉ោងក្នុងមួយសប្ដាហ៍។ UAE ក៏មានចំណាត់ថ្នាក់ទី ៥ លើពិភពលោកផងដែរជាប្រទេសដែលមានម៉ោងធ្វើការវែងជាងគេ។
បន្ថែមពីនេះ ប្រទេសជប៉ុន និង កូរ៉េខាងត្បូង តែងតែត្រូវគេចងចាំថាជាប្រទេសមានវប្បធម៌ការងារខ្ជាប់ខ្ជួន និងមានស្ថានភាពខុសគ្នាផងដែ។ ជប៉ុនមានម៉ោងធ្វើការជាមធ្យមត្រឹមតែ ៣១ ម៉ោង ក្នុងមួយសប្ដាហ៍ ខណៈដែលកូរ៉េខាងត្បូងមាន ៣៦.៨ ម៉ោង ប៉ុណ្ណោះ។.png)
យ៉ាងណាមិញ សម្រាប់នៅនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ជាប្រទេសដែលមានម៉ោងធ្វើការជាមធ្យមខ្ពស់ជាងគេ គឺ ៤៥.៩ ម៉ោងក្នុងមួយសប្ដាហ៍ បន្ទាប់មកគឺ សិង្ហបុរី និង ម៉ាឡេស៊ី ដែលមានម៉ោងដូចគ្នាគឺ ៤៤.៦ ម៉ោងក្នុងមួយសប្ដាហ៍៕










